រដ្ឋមន្ត្រី វង សូត ចុះពិនិត្យ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រខេត្តព្រះសីហនុ
ព្រះសីហនុ៖ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រនិងផ្អែកលេីសហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របង បណ្តាញលូ សំណង់អគាររដ្ឋបាល អគារមន្ទីរពេទ្យ អគារស្នាក់នៅសម្រាប់អ្នកជំងឺបុរស ១ និងស្រ្តី១ អគារបណ្តុះបណ្តាលវិជ្ជាជីវៈ ឃ្លាំង បន្ទប់អគ្គិសនី និងបន្ទប់សម្រាប់ចម្រោះទឹកស្អាត។
លោករដ្ឋមន្ត្រី វង សូត បានមានប្រសាសន៍ថា ដោយសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ជួយសម្របសម្រួលការងារតាមជំនាញបច្ចេកទេសរៀងៗ ខ្លួនដេីម្បីឲ្យមជ្ឈមណ្ឌលជាតិនេះអាចដំណេីរការផ្តល់សេវាព្យាបាលដល់...








