ឧកញ៉ា ឯល គ្រីយ៉ាថា «មានសន្តិភាព គឺមានការអភិវឌ្ឍ»
ឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកអចលនទ្រព្យ N&Y បានមានប្រសាសន៍ ក្នុងពិធីចែកអំណោយ សប្បុរសជននៅថ្ងៃទី៥ ខែឧសាភា ឆ្នាំ២០១៩ លោកចាត់ទុកថា មានសន្ដិភាព ទើបមានការអភិវឌ្ឍ ហេតុដូច្នេះ ក្រុមហ៊ុន N&Y មានឳកាស់បើកកម្មវិធី ចែកសម្ភារៈ ដល់សិស្ស នៅបឋមសិក្សាចំបក់ និងផ្ដល់ជូននូវ ព្យាបាល ច្រមុះ ត្រចៀក បំពុងក ដោតឥតគិតថ្លៃ។
លោកឧកញ៉ា បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងដំណាក់កាលទី១ គម្រោងលក់ដីឡូតិ៍ រួចមក ក្រុមហ៊ុន N&Y បានបង្កើតព្រឹត្តិការណ៍ជាការតបស្នងគុណចំពោះអតិថិជនរបស់ខ្លួន ហើយក៏ជាឳកាសអបអសាទ ការលក់បិទគំរោងទី១ របស់ក្រុមហ៊ុន N&Y និងការប្រកាស់បើកលក់គំរោងទី២ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រ ក្រុមហ៊ុន N&Y បានប្រគុំតន្រី្តសប្បុរសធម៌ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩ ។
លើសពីនេះ លោកឧកញ៉ាបាន បន្ថែមថា ការប្រគុំតន្រី្តសប្បុរសធម៌នេះ ស្ថិតនៅទីតាំងដីឡូរផ្ទាលតែម្ដង ក្នុងព្...








