ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ស្ត្រីម្ចាស់គ្លីនិកឌែរម៉ូ ចំនួន៣បទល្មើស
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៩នេះព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើម្ចាស់គ្លីនិកឌែរម៉ូ កែសម្ផស្សចំនួន៣បទល្មើសជាសំណុំរឿងព្រហ្មទណ្ឌ រួចបញ្ជូនជនត្រូវចោទទៅចៅក្រមសើបសួរសម្រេចតាមនីតិវិធី ។
ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទលោកស្រី ហូវ ដាណេ ជាម្ចាស់គ្លីនិកឌែរម៉ូ និងឈ្មោះ ពៅ សុីណាត ជាគ្រូពេទ្យដេរខ្ជិបប្រចាំគ្លីនិករួមមាន ៖
១- បទប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ ។
២ - បទកំហែងយក តាមមាត្រា៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ ។
៣ - បទការគំរាមកំហែងហែកកេរ៍្ត តាមមាត្រា ២៧២ និងមាត្រា២៧៣ នៃក្រមព្រហ្មទណ្ឌ ។
មាត្រា៣០២នៃក្រមព្រហ្មទណ្ឌចែងថា អំពើថតរូបភាពនៃបុគ្គនៅទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល លើកលែងតែករណីដែលច្បា...








