ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឥណ្ឌូនេស៊ីបារម្ភពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងសារជាថ្មី ពីការផ្ទុះភ្នំភ្លើង Anak Krakatao

ឥណ្ឌូនេស៊ីបារម្ភពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងសារជាថ្មី ពីការផ្ទុះភ្នំភ្លើង Anak Krakatao

សង្គម និងកម្សាន្ត
ប្រមុខដឹកនាំកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះរលកយក្សស៊ូណាមិ ដែលកើតឡើងសារជាថ្មីនៅពេលខាងមុខ ដោយសារភ្នំភ្លើង Anak Krakatao ដែលកំពុងផ្ទុះនៅឡើយ ។ អាជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ីបានជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ក្បែរភ្នំភ្លើង ដោយបារម្ភពីការកើតឡើងសារជាថ្មីនូវរលកយក្សស៊ូណាមិ ដែលកើតឡើងដោយសារភ្នំភ្លើងនេះ ។ ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី ក៏បានជម្លៀសប្រជាពលចេញពីតំបន់ក្បែរភ្នំភ្លើងផងដែរហើយការជម្លៀសប្រជាពលរដ្ឋនេះ ត្រូវបានធ្វើឡើងក្រោយពីចំនួនមនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទៅលើកោះជ្វា និងកោះស៊ូម៉ាត្រា ។ មនុស្សស្លាប់បានកើនឡើងដល់៤២៩នាក់ និងមនុស្សចំនួន១៥៤នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយក្នុងគ្រោះមហន្តរាយនេះ ៕...
លោក ភារម្យ វិចិត្រដារា«ជោគជ័យអាចកើតមានចំពោះមនុស្សគ្រប់រូប»

លោក ភារម្យ វិចិត្រដារា«ជោគជ័យអាចកើតមានចំពោះមនុស្សគ្រប់រូប»

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ វិចិត្រដារា ប្រធានក្លឹបពាណិជ្ជករកម្ពុជាលើកឡើងថា«ជោគជ័យអាចកើតមានចំពោះមនុស្សគ្រប់រូប តែថាយើងទាំងអស់គ្នាអាចពុំទាន់ដឹងអាថ៌កំបាំងនៃភាពជោគជ័យ ឬពុំទាន់យល់ ឬកង្វះពត៌មានអ្វីម៉្យាងតែប៉ុណ្ណោះ ហេតុអ្វីបានជាមនុស្សមួយចំនួនជោគជ័យជាងអ្នកដ៏ទៃផ្សេងទៀត? ដំណឹងល្អសម្រាប់អ្នក»។ លោកលើកឡើងថា ជោគជ័យអាចរៀនសូត្របានយ៉ាងលឿនពីមនុស្សដែលជោគជ័យរួចទៅហើយ ក៏ព្រោះតែពួកគាត់បានឆ្លងកាត់ការបរាជ័យច្រើនណាស់ ទើបទទួលបានលទ្ធផលនៅថ្ងៃនេះ។ ដូច្នេះអ្នកទាំងអស់គ្នាមិនចាំបាច់សាកខុស សាកត្រូវច្រើនពេកនោះទេ ប៉ុន្តែត្រូវការរូបមន្ត និងការបង្ហាញផ្លូវពីពួកគាត់ដើម្បីទទួលបាននូវភាពជោគជ័យ ហើយសិក្ខាសាលានេះផ្តល់ ជូនដូចជាៈ -វិថីឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុ -សាងទំលាប់ និងផ្នត់គំនិតដូចសេដ្ឋី -ផ្លាស់ប្តូរសកម្មភាពឆ្ពោះទៅរកភាពជោគជ័យ -គ្រប់គ្រង់ផ្លូវអារម្មណ៍ និងការគិតឆ្ពុះទៅរកលទ្ធផលពិត -ដឹងច្បាស់ពីអនុភាពពិតរបស់មនុស្ស ជោគជ័យវាស្ថិតន...
បើករថយន្តទំនើបក្នុងល្បឿនលឿនទៅបុកគោយន្តកន្ត្រៃដឹកស្រូវបង្កហឹង្សាលើម្ចាស់គោយន្ត

បើករថយន្តទំនើបក្នុងល្បឿនលឿនទៅបុកគោយន្តកន្ត្រៃដឹកស្រូវបង្កហឹង្សាលើម្ចាស់គោយន្ត

សង្គម និងកម្សាន្ត
  បន្ទាយមានជ័យ  បុរសម្នាក់បានរងគ្រោះក្នុងករណីគ្រោះចរាចរណ៍ត្រូវម្ចាស់រថយន្តវ៉ៃ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទំនើបបើកបរដោយតៃកុងក្នុងស្ថាបភាពស្រវឹង បុកគោយន្តកន្ត្រៃដឹកស្រូវ កាលពីម៉ោង៩យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងកើតសាលាក្រហម ស្ថិតក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុខាងលើ គោយន្តកន្ត្រៃដឹកស្រូវមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស (ស្លាកលេខត្រូវបានម្ចាស់ដោះចេញក្រោយបង្កគ្រោះថ្នាក់) បើកបរដោយក្មេងជំទង់ក្នុងស្ថានភាពស្រវឹងស្រាបើកបោះពួយយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បុកគោយន្តកន្ត្រៃចំពីក្រោយបណ្តាលឲ្យគោយន្តក្រឡាប់ឍធ្លាក់ស្រូវរាយប៉ាយពេញផ្លូវ និងបង្កឲ្យអ្នកបើកគោយន្តម្នាក់រងរបួសធ្ងន់ ។ ប្រភពបន្តថា ភ្លាម ៗអ្នកបើកបរបានចុះពីលើរថយន្តទៅវាយអ្នកបើកគោយន្តទាំងកំហឹង និងចោទមអ្នកបើកគោយន្ត...
កញ្ញ ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរទៅលើខ្លួនខណៈកំពុងឡើងច្រៀងលើឆាក

កញ្ញ ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរទៅលើខ្លួនខណៈកំពុងឡើងច្រៀងលើឆាក

សង្គម និងកម្សាន្ត
កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបបានស្រែកទ្រហោរយំ និងរៀបរាប់ពីសេចក្តីឈឺចាប់យ៉ាងខ្លាំង ខណៈដែលកំពុងតែច្រៀងសុខៗ មានបុរសម្នាក់បានយកទឹកស្រាបៀរមកជះនិងគប់កំប៉ុងទៅលើខ្លួននាង ដែលធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជ្ជនីយ៍ដ្ឋាន ( សមុទ្រ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បាននិយាយថា កញ្ញាបានមកភោជ្ជនីយ៍ដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត។ លុះពេលដែលកញ្ញាកំពុងតែឈរច្រៀងនៅឆាក ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថាជាសាច់ញាត្តិរបស់ម្ចាស់ហាង បានយកទឹកស្រាបៀរនិងកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត ហើយក្រោយពីបង...
ក្រោយពីដកកងទ័ពចេញពីស៊ីរី លោក ដូណាល់ ត្រាំ រៀបចំគម្រោងដកកងទ័ពចេញពីអាហ្វហ្កានិស្ថានទៀត

ក្រោយពីដកកងទ័ពចេញពីស៊ីរី លោក ដូណាល់ ត្រាំ រៀបចំគម្រោងដកកងទ័ពចេញពីអាហ្វហ្កានិស្ថានទៀត

សង្គម និងកម្សាន្ត
  ក្រោយពីសម្រេចចិត្តដកទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរី ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាទៅមន្ត្រីមន្ទីរបញ្ចកោណ ឲ្យរៀបចំគម្រោងដកកងទ័ពរបស់ខ្លួនជាង៥០០០នាក់ចេញពីប្រទេសអាហ្វហ្កានិស្ថាននៅពេលខាងមុខ។ លោក ត្រាំ បាននិយាយថា កងទ័ពអាមេរិកមានច្រើនពេកហើយ នៅប្រចាំការក្នុងប្រទេសអាហ្វហ្កានិស្ថាន ដែលនាំឲ្យរដ្ឋាភិបាលចំណាយច្រើនលើកងទ័ពអាមេរិកនៅក្រៅប្រទេស។ សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ អាមេរិកមានកងទ័ពប្រមាណ១៤០០០នាក់ក្នុងប្រទេសអាហ្វហ្កានិស្ថាន ដែលវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ មានតាំងពីឆ្នាំ២០០១កន្លងមក៕    ...
កំណើនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី កើនឡើងដល់៣៧៣នាក់

កំណើនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី កើនឡើងដល់៣៧៣នាក់

សង្គម និងកម្សាន្ត
ប្រភពពី AP ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៧៣នាក់ហើយ ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទៅលើកោះជ្វា និងកោះស៊ូម៉ាត្រា ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho បានឲ្យដឹងថា មនុស្សស្លាប់បានកើនឡើងដល់៣៧៣នាក់ និងមនុស្សចំនួន១២៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយក្នុងគ្រោះមហន្តរាយនេះ ។ លោក Sutopo Purwo Nugroho បានបន្ថែមថា មនុស្សចំនួន១៤៥៩នាក់ បានរងរបួសក្នុងគ្រោះមហន្តរាយនេះដែរ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៕...
រថយន្តកាមរីឆ្នៃដឹកសត្វមាន់ដាច់កង់ក្រឡាប់ឆេះនៅស្រុកបវេល

រថយន្តកាមរីឆ្នៃដឹកសត្វមាន់ដាច់កង់ក្រឡាប់ឆេះនៅស្រុកបវេល

សង្គម និងកម្សាន្ត
  បាត់ដំបង រថយន្តកាមរីឆ្នៃដឹកសត្វមាន់ដែលសង្ស័យនាំចូលសត្វមាន់ពីប្រទេសថៃបានដាច់កងបណ្តាលអោយក្រឡាប់ឆេះរថយន្តនិងសត្វមាន់ជាច្រេីនក្បាល់កាលពីវេលាម៉ោង​ ៧-៥០ នាទី​ ថ្ងៃទី​ ២៥-១២-២០១៨​ ត្រង់ចំណុចភូមិ​ស្ពានកណ្តោល ឃុំ​បវេល ស្រុកបវេល ខេត្តបាត់ដំបង​។ ​ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើបានកើតឡើងស្ថិតលើផ្លូវ ៥៧B ដោយរថយន្តដឹកមាន់ ០១ គ្រឿង ម៉ាកាមរី ពណ៌កណ្តុប្រមេះ ពាក់ស្លាកលេខ PP2-B 2995 បើកបរដោយឈ្មោះ សុខ លី ភេទប្រុស អាយុ ៤៥ ឆ្នាំ បើកបរពីកើតមកលិច ដល់ចំណុចកើតហេតុរថយន្តដាចកង់បណ្តាលអោយក្រឡាប់ឆេះ ខូចខាតទាំងស្រុង ករណីនេះត្រូវបានរថយន្តអគ្គីភ័យអធិការនគរបាលស្រុកបវេលនិងរថយន្តអគ្គីភ័យរបស់លោក យិន ម៉ាន់ ជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។ ករណីខាងលើមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរនិងអ្នករួមដំណើរទេ ។ សូមបញ្ជក់ថាជាបន្តបន្ទាប់រថយន្តប្រភេទកាំម៉ារីកែឆ្នៃកាត់ធ្វើជាទ្រុងដឹកទំនិញលើសទំងន់និងខុសបច្ចេកទេសហើយអ...
សេវាកម្មរថយន្តក្រុង ភី អេស (P.S)រងការចោទថាទុកឯកសារភ្ញៀវចោល មិនទទួលខុសត្រូវ

សេវាកម្មរថយន្តក្រុង ភី អេស (P.S)រងការចោទថាទុកឯកសារភ្ញៀវចោល មិនទទួលខុសត្រូវ

សង្គម និងកម្សាន្ត
  លិខិតមិត្តអ្នកអានៈ សូមជំរាបជូនដំណឹងដល់ក្រុមហ៊ុន និងមហាជនទាំងអស់ ហើយជាក់ស្តែងនៅថ្ងៃទី ០៨ ខែវិច្ឆិការ ឆ្នាំ ២០១៨ ខាងខ្ញុំបានផ្ងើរឯកសារ មួយកញ្ចប់ ដែលក្នុង នោះមានលិខិតឆ្លងដែនចំនួន ០៦ក្បាល ទៅស្រុកឡែម ។ ពេលទៅដល់ខាងឡានក្រុងខាងលើមិនបាន ប្រគល់ឯកសារអោយទៅអ្នកទទួលទេ ដោយយកឯកសារទៅទុកចោល ហើយពេលខាងខ្ញុំសួរកឯកសារ ខាងឡានក្រុងប្រាប់ថា បានប្រគល់អោយទៅអ្នកទទួលហើយ ។ រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិការ ឆ្នាំ ២០១៨ ខាងខ្ញុំបានចុះទៅរកនៅស្រុកឡែម ទើបបានឃើញនៅបេនឡានក្រុងសាខានៅឡែមដោយខ្លួនឯង ។ ពេលខាងខ្ញុំទៅសួរនាំ ថាហេតុអីបានជាមិនអោយទៅអ្នកទទួលខាងខ្ញុំនៅលែម គាត់បែជានិយាយថា គាត់មិនដឹងទេ ព្រោះគាត់បានប្រគល់រួចរាល់ហើយមិនដឹងហេតុអីបានជាមកនៅក្នុងទូគាត់ទេ ហើយថែមទាំងប្រើចរឹកពាលមកខាងខ្ញុំទៀត ដោយបាន បណ្តេញខាងខ្ញុំចេញ ពេលខាងខ្ញុំទៅសួររកមូលហេតុ ទាក់ទងទៅនឹងការទុកឯកសារខ្ញុំចោលមិនព្រម។ ហេតុដូច្នោះ សូមបងប្អូនប្រុងប្រយ័ត្នមុនន...
ឆ្នាំ២០១៨ ការវិនិយោគវិស័យសំណង់ មានទំហំទឹកប្រាក់ប្រមាណជាង​ ៥ពាន់២រយលានដុល្លារអាមេរិក

ឆ្នាំ២០១៨ ការវិនិយោគវិស័យសំណង់ មានទំហំទឹកប្រាក់ប្រមាណជាង​ ៥ពាន់២រយលានដុល្លារអាមេរិក

សេដ្ឋកិច្ច និងវិនិយោគ
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៨​ និងលើកទិសដៅការងារឆ្នាំ​ ២០១៩​ នៃក្រសួងរៀប ចំដែនដី នគរូបនីយកម្ម ​និងសំណង់ ​ដែលបានចេញផ្សាយនៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០១៨នេះ​ បាន​បញ្ជាក់ថា ការវិនិយោគ​​​លើ​​វិស័យ​​​​សំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៨ មានចំនួន ២៨៦៧ ​គម្រោង លើផ្ទៃក្រឡាដីជាង ១១ លានម៉ែត្រការ៉េ ដោយ​​សរុប​​ទៅមានទំហំទឹកប្រាក់ប្រមាណជាង​ ៥ពាន់២រយលានដុល្លារអាមេរិក។ ក្នុងគម្រោងទាំង ២៨៦៧ គម្រោងក្នុងនោះ ក្រោមសមត្ថកិច្ចក្រសួងមានចំនួន ២៤៥ គម្រោង ដោយ​​មានផ្ទៃ​ក្រឡា​​ដីប្រមាណជាង ១០លានម៉ែត្រការ៉េ ​និងក្រោមសមត្ថកិច្ចរាជធានី ខេត្ត មានចំនួន ២ ៦២២គម្រោង ដោយមាន​​ផ្ទៃ​​ក្រឡា​​សរុបជាង ១លានម៉ែត្រការ៉េ។ ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៨នេះ រួមមានទាំង ​សំណង់បែបលំនៅឋាន សំណង់បែប អគារខ្ពស់ៗ រួម​​ទាំង​​សំណង់លំនៅឋាន បែបលក្ខណៈបុរីផងដែរ។ ដោយសំណង់ អគារខ្ពស់ ដែលមានកំពស់ចាប់ពី ​៥ជាន់ឡើង​​ទៅក្នុង​​រាជ​​ធានីភ្នំពេញ ...
នៅឥណ្ឌូនេស៊ីំ ចំនួនអ្នកស្លាប់ដោយរលកយក្សស៊ូណាមិ បានកើនឡើងកាន់តែច្រើន

នៅឥណ្ឌូនេស៊ីំ ចំនួនអ្នកស្លាប់ដោយរលកយក្សស៊ូណាមិ បានកើនឡើងកាន់តែច្រើន

សង្គម និងកម្សាន្ត
ចំនួនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ នៅប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់២៨១នាក់ហើយ និងមនុស្សជាង១០០០នាក់បានរងរបួស។ រលកយក្សស៊ូណាមិ បានកើតឡើងចាប់តាំងពីយបថ្ងៃសៅរ៍ ទី២២ ខែធ្នូ ចុងឆ្នាំ២០១៨នេះ នៅចន្លោះកោះស៊ូម៉ាត្រា និងកោះ ហ្សាវ៉ា ប្រទេសឥណ្ឌូនេស៊ី ដោយសារការផ្ទុះភ្នំភ្លើង Anak Krakatao នៅចន្លោះកោះទាំងពីរ។ សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ រលកយក្សស៊ូណាមិ បានវាយប្រហារម្តងហើយទៅលើទីក្រុងឆ្នេរសមុទ្រ ប៉ាលូ នៃកោះស៊ូឡាវេស៊ីប្រទេសឥណ្ឌូនេស៊ីបណ្តាលអោយមនុស្សចំនួន២២៥៦នាក់ បានបាត់បង់ជីវិត៕      ...