ក្រុមហ៊ុនកៅស៊ូ បឹងកេតវិនិយោគដាំចេកអំបូងលឿងសម្រាប់នាំចេញទៅទីផ្សារប្រទេសចិន
ក្រុមហ៊ុនកៅស៊ូ បឹងកេតចាប់ផ្តើមវិនិយោគដាំដំណាំចេកអំបូងលឿង ដើម្បីនាំចេញទៅកាន់ទីផ្សារចិនដែលបច្ចុប្បន្ននេះក្រុមហ៊ុនកៅស៊ូ បឹងកេតកំពុងតែចាប់ផ្តើមប្រមូលផលនិងវេចខ្ចប់ផងដែរ។
លោកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុនកៅស៊ូ បឹងកេតបានថ្លែងថា បច្ចុប្បន្ននេះក្រុមហ៊ុនកៅស៊ូបឹងកេតកំពុងតែវិនិយោគសាលល្បងក្នុងផ្ទៃដីប្រមាណ ៥០០ ហិកតា ស្ថិតក្នុងខេត្តកំពងចាម សម្រាប់ដាំចេកអំបូងលឿងតាមបច្ចេកទេសនិងស្តង់ដារ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនខណៈប្រទេសចិនកំពុងតែផ្តល់កូតាដល់កម្ពុជា។
លោកឧកញ៉ាបានបន្តទៀតថា ដោយសារតែការវិវត្តន៍ទីផ្សារផ្នែកកសិកម្ម ដែលជំរុញឲ្យក្រុមហ៊ុនលោកសម្រេចចិត្តប្តូរយុទ្ធសាស្រ្តពីវិនិយោគពីដំណាំកៅស៊ូនិងងាកមកវិនិយោគលើដំណាំចេកវិញ ហើយបើកម្ពុជាមិនរត់ប្រណាំងតាមស្តង់ដារនិងគុណភាពពីការបញ្ជាទិញពីក្រៅប្រទេសនោះទេ គឺ ផលិតផលកម្ពុជាមិនអាចនាំចេញទៅប្រទេសចិននិងតាមបណ្តាប្រទេសផ្សេងៗទៀតបាននោះទេ។
សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួង...
ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំ២០១៩
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
កិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត និងពិនិត្យ និងអនុម័ត របាយការណ៍ត្រីមាសទី១ឆ្នាំ២០១៩ព្រមទាំងរបាយការណ៍ប្រចាំខែ មេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក៏មានពិនិត្យអនុម័តលើសេចក្តីព្រាងប្រតិទិន និងសេចក្តីព្រាងសេចក្តីណែនាំស្តីពីដំណើរការការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០ -២០២៣)របស់រដ្ឋបាលខេត្តផងដែរ។
លោក ឡុង សុវណ្ណ និងលោក គោស៊ុ ប៊ុនសឿតបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបម្រើការងារកន្លងមក ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះលោកគោស៊ុ ប៊ុនសឿត បានជំរុញដល់ ស្រុក អភិបាលក្...
អ្នកជំនាញធនាគារថា ៖ ឆ្នាំ២០១៩ជាឆ្នាំល្អសម្រាប់វិស័យធនាគារ ការវិនិយោគស្របនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ
លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា វិស័យធនាគារពិតជាមានសារសំខាន់ ស្របតាមការវិវត្តនៃបដិវត្តន៍ឧហ្សាកម្មទី៤ ដែលទាមទារឲ្យវិស័យធនាគារត្រូវតែមានការអភិវឌ្ឍន៍ខ្លួន នៅឆ្នាំ២០១៩នេះជាឆ្នាំដែលមានការលូតលាស់ខ្លាំង សម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែលំហូរវិនិយោគ ការធ្វើពាណិជ្ជកម្ម កំពុងតែមានសកម្មភាពច្រើនស្ទើរគ្រប់វិស័យ។
លោកបណ្ឌិតបន្តទៀតថា ការប្រកួតប្រជែងគ្នាចំពោះប្រទេសមហាអំណាចសេដ្ឋកិច្ចអាមេរិកនិងចិនបានធ្វើឲ្យកម្ពុជាបានទទួលបានផលច្រើន គ្រប់អាជីវកម្មទាំងអស់មានឱកាសច្រើន ក្នុងការប្រកួតប្រជែងជាពិសេសវិស័យធនាគារគឺជាប្រភពទុនដ៏ល្អសម្រាប់ការវិនិយោគរបស់ប្រជាពលរដ្ឋនៅឆ្នាំ២០១៩និងឆ្នាំបន្តបន្ទាប់ទៀត។
អ្នកជំនាញបានអះអាងថា វិស័យសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យឯកជនគឺប្រភពទុនមកពីវិស័យធនាគារ ដែលតាមការប៉ាន់ប្រមាណរបស់ស្ថាប័នអន្តរជាតិនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រាក់បញ្ជើសន្...
ព្រឹកថ្ងៃទី២៤ ខែមេសា នេះព្រឹទ្ធសភាប្រជុំអនុម័តលើរបៀបវារៈចំនួន ៣
ភ្នំពេញ៖ ព្រឹទ្ធសភា ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានបើកសម័យប្រជុំ លើកទី៣ នីតិកាលទី៤ ដោយមានរបៀបវារៈ ៣ រួមមាន៖
១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។
២-ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី២ និងលើកទី៣ នីតិកាលទី៤។
៣-បោះឆ្នោតជ្រើសរើសបំពេញ លោកជំទាវ កង សៅរ៍ធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភា នីតិកាលទី៤។...
អំពើភេរវកម្មនៅស្រីលង្កា មិនមែនជាការសងសឹកលើការបាញ់សម្លាប់មនុស្សនៅនូវ៉ែលហ្សេឡង់ទេ
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីរបស់ប្រទេស នូវ៉ែលហ្សេឡង់ បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃពុធ ទី២៤ ខែមេសានេះថា ការវាយប្រហារភេរវកម្មសម្លាប់មនុស្ស៣២១នាក់នៅប្រទេសស្រីលង្កា មិនមានពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់មនុស្ស៥០នាក់នៅទីក្រុង Christchurch នូវ៉ែលហ្សេឡង់នោះទេ ។
សេចក្តីប្រកាសរបស់លោកស្រី Jacinda Ardern ត្រូវបានធ្វើឡើងក្រោយពីមានមតិមួយចំនួនបានលើកឡើងថា ការវាយប្រហារភេរវកម្មអត្តឃាតដោយបំផ្ទុះគ្រាប់បែកលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗនៅប្រទេសស្រីលង្កា គឺក្រុមភេរវជនមានចេតនាចង់សងសឹកចំពោះក្រុមអ្នកកាន់សាសនាគ្រិស្ត ដែលបានបាញ់ប្រហារលើព្រះវិហារសាសនាអ៊ីស្លាម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅទីក្រុង Christchurch ប្រទេសនូវ៉ែលហ្សេឡង់ ដែលបានបណ្តាលឲ្យមនុស្ស៥០នាក់បានបាត់បង់ជីវិត ។
លោកស្រី Jacinda Ardern បានបញ្ជាក់ថា មន្ត្រីជំនាញផ្នែកស៊ើបអង្កេតនូវ៉ែលហ្សេឡង់ បានបញ្ជាក់ថា ការវាយប្រហារភេរវកម្មនៅប្រទ...
សម្តេចតេជោ ជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទបញ្ញាតិទីផ្សារនៃប្រទេសចិន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Qin Yizhi អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទបញ្ញាតិទីផ្សារនៃប្រទេសចិន នៅថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩នេះ។
លោក Qin Yizhi បានជម្រាបជូន សម្តេចតេជោ អំពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន គឺមានតាំងពីជាង២០០០ឆ្នាំ មកហើយ ដែលបានស្ថាបនាឡើងដោយបុព្វបុរសនៃប្រទេសទាំងពីរបន្សល់ទុកឲ្យយើងមកដល់សព្វថ្ងៃ។ លើសពីនេះ ប្រទេសទាំងពីរកំពុងតែសប្បាយរីករាយ និងទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរអំពីទំនាក់នងដូចជាបងប្អូន ដែលកំពុងរីកចម្រើនដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Qin បានបញ្ជាក់ថា ជាភ័ព្វសំណាងណាស់ដែលប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានដាក់ចេញនូវនយោបាយយ៉ាងត្រឹមត្រូ...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន
លោក ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៥ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ ដែលរៀបចំឡើងនៅសណ្ឋាគារ Angsana Laguna Phuket នៅកោះភូកេត ប្រទេសថៃ។
កិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងតំណាង ASEAN BAC ដោយផ្តោតសំខាន់លើការពង្រឹងអាស៊ាន ៤.០ ជាពិសេសសេដ្ឋកិច្ចឌីជីថល សម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម គោលនយោបាយ និងធនធានមនុស្ស កិច្ចសម្រួលពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។
រដ្ឋមន្រ្តីទាំងអស់បានពិនិត្យ និងអនុម័តលើវិស័យសេដ្...
ចំនួនមនុស្សស្លាប់កើនឡើងដល់៣១០នាក់នៅស្រីលង្កា
គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមេសានេះ មនុស្សស្លាប់បានកើនឡើងដល់៣១០នាក់ហើយ ខណៈដែលមនុស្សប្រមាណជិត៥០០នាក់ បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីការវាយប្រហារភេរវកម្មកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសាដដែលនោះ ។
ប៉ូលីសប្រទេសស្រីលង្កា បានចាប់ខ្លួនជនសង្ស័យចំនួន៤០នាក់ហើយ ដោយជាប់ចោទពីបទពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសានេះ ។
ប្រមុខដឹកនាំរដ្ឋាភិបាលស្រីលង្កា បានទម្លាក់កំហុសទៅលើក្រុមចលនាអ៊ីស្លាមជ្រុលនិយម National Thowheeth Jama’ arth ដែលហៅកាត់ថា NTJ ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម ដោយរួមគំនិតជាមួយបណ្តាញភេរវកម្មអន្តរជាតិ ៕...
លោកស្រី អ៊ុង សានស៊ូជី មកទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩-៣០ មេសានេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសប្រទេសមីយ៉ាន់ម៉ារ ឬប្រទេសភូមា នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៩។
សម្តេចបានប្រកាសបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី អ៊ុងសានស៊ូជី មកកាន់ប្រទេសកម្ពុជា ចាប់តាំងពីលោកស្រី ឡើងកាន់តំណែងកំពូលរបស់ប្រទេសភូមា ចាប់តាំងពីឆ្នាំ២០១៦។
លោកស្រី អ៊ុងសានស៊ូជី កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥ ជាកូនរបស់វីរបុរសភូមា លោក អ៊ុងសាន។ លោកស្រី ជាអតីតប្រធានគណបក្សប្រឆាំង នៅប្រទេសភូមា បានក្លាយជាទីប្រឹក្សារដ្ឋ ដែលជាមេដឹកនាំកំពូលរបស់ប្រទេសភូមា កាលពីឆ...
