រដ្ឋមន្ត្រីវេង សាខុន ដាក់ចេញផែនការណ៍៦ចំណុចដល់អគ្គនាយកដ្ឋានកៅស៊ូអនុវត្តក្នុងឆ្នាំ២០១៩
អគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ។
លោកប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ ដោយបញ្ជាក់ថា ផ្ទៃដីដាំដុះ ផលិតកម្មជ័រស្ងួត បរិមាណជ័រកៅស៊ូនាំចេញ ការកើនឡើងរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូ ការងារផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេស ការងារពិសោធន៍ស្រាវជ្រាវ ការងារសហប្រតិបត្តិការអន្តរជាតិ ការងារសហគមន៍ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ។
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា តម្លៃកៅស៊ូក្នុងឆ្នាំមុនមិនសូវល្អពិតមែន ...








