នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ព្រមានដល់មន្ត្រីក្រោមឱវាទ មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាមុខរបរឡើយ
រតនគិរី នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីនគរបាល ជាអ្នកបម្រើប្រជាជន ត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរៀងៗខ្លួន និងរក្សានូវសេចក្តីថ្លៃថ្នូ សាមគ្គីផ្ទៃក្នុងអង្គភាពឲ្យបានរឹងមាំ ដើម្បីធានាបាននូវការបំពេញ កិច្ចការងារប្រកបដោយប្រសិទ្ធភាព តម្លាភាពកាន់តែប្រសើរឡើង។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានព្រមានដល់មន្ត្រីក្រោមឱវាទ មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាមុខរបរឡើយ ដើម្បីចៀសវាងការចោទប្រកាន់ពីមហាជនទូទៅ ដែលនាំឲ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូ វិន័យរបស់មន្ត្រីនគរបាល ប្រសិនបើរកឃើញថាមន្ត្រីរូបណាប្រព្រឹត្តទង្វើបែបមិនគប្បី ត្រូវទទួលទោសទៀតផង។
នាយឧត្តមសេនីយ៍ ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស...








