កម្ពុជាទាមទារឱ្យអាមេរិកបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការ WTO
ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៤៥ (28-08-2017 12:45)
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានទាមទារឱ្យអាមេរិកបំពេញកាតព្វកិច្ចដែលបានសន្យាក្នុងនាមជាប្រទេសអភិវឌ្ឍន៍ថា ផ្តល់ជូនកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀតនូវការអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ សីហា កន្លងមក លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា តាមស្មារតីនៃសេចក្តីប្រកាសរួមរបស់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង រដ្ឋាភិបាលអាមេរិកបានសន្យាថា នឹងផ្តល់ឲ្យប្រទេសអភិវឌ្ឍន៍តិចតួច (ក្នុងនោះរួមមានកម្ពុជា) នូវការអនុគ្រោះពន្ធនាំចូល...






