អ្នកទោសរួចជីវិតពីរបបខ្មែរក្រហមវ័យ៧៨ឆ្នាំថា៖ លោក ស៊ិន ស៊ីសាមុត ត្រូវខ្មែរក្រហមសម្លាប់នៅអំឡុងចុងខែវិច្ឆិកា ឆ្នាំ១៩៧៥ ក្នុងស្រុកកោះធំ ខេត្តកណ្តាល
បង កែវ ចំណាប់ សព្វថ្ងៃមានជន្មាយុ៧៨ឆ្នាំហេីយ បានជួបសំណេះសំណាលជាមួយខ្ញុំបាទនៅផ្ទះទឹក សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ពីអនុស្សាវរីយ៍ដ៏ជូរចត់កាលពីក្នុងរបបខ្មែរក្រហម ដែលបងចំណាប់ ត្រូវខ្មែរក្រហមចាប់នៅខែកក្កដា ឆ្នាំ១៩៧៥ មកឃុំឃាំងនៅមន្ទីរ១៥ ភូមិក្បាលជ្រោយ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។
នេះយោងតាមការផ្សាយលើផេកហ្វេសប៊ុក របស់លោកឧកញ៉ា សៀង ណាំ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានរៀបរាប់ថា បងចំណាប់ ក៏បានជួបលោក ស៊ិន ស៊ីសាមុត ត្រូវខ្មែរក្រហមចាប់យកមកទីនេះ (ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល) តាំងពីខែឧសភា ឆ្នាំ១៩៧៥ និងតារាភាពយន្ត គង់ សំអឿន ត្រូវខ្មែរក្រហមចាប់ខ្លួននៅដេីមខែមិថុនា ឆ្នាំ១៩៧៥។
បង ចំណាប់ និងលោក ស៊ិន ស៊ីសាមុត ក៏ដូចជាលោក គង់ សំអឿន ត្រូវខ្មែរក្រហមធ្វេីទារុណកម្មយ៉ាងព្រៃផ្សៃ ហេីយលោក ស៊ិន ស៊ីសាមុត ត្រូវខ្មែរក្រហមយកទៅសម្លាប់...








