ជប៉ុនផ្ដល់ជំនួយជាង១៨៨លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់អភិវឌ្ឍផ្លូវថ្នល់ និងទឹកស្អាត
ភ្នំពេញ៖ ប្រទេសជប៉ុន បានផ្ដល់ជំនួយឥណទានប្រមាណជាង ១៨៨លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល កម្ពុជា សម្រាប់អនុវត្តនូវគម្រោងចំនួន២ គឺការតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹកស្អាត ដើម្បីឲ្យកាន់តែល្អប្រសើរឡើង ។
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក អ៊ុណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គម្រោងទាំងពីរ គឺទី១. ឥណទានសម្បទាន ដែលមានទឹក ប្រាក់ ចំនួន២៣.៦៩២លានយ៉េន (ស្មើនឹងប្រមាណ១៧២,៩៣លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និងទី២. ឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ស្មើនឹងប្រមាណ១៥,៨លានដុល្លារអាម...








