លោកផ្កាយ៣ គង់ ទីលីន បញ្ជាក់ថា« មិននៅពីក្រោយឬទទួលបានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក នោះទេ »នឹងស្នើឱ្យក្រុមហ៊ុននេះចេញមុខបកស្រាយជាបន្ទាន់
(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយតាមបណ្ដាសារព័ត៌មាន និងបណ្ដាញសង្គម អំពីបណ្ដឹងរបស់ពលរដ្ឋដោយចោទ ប្រកាន់លើលោកឧត្តមសេនីយ៍ឯក គង់ ទីលីន អគាធិការរង ក្រសួងមហាផ្ទៃ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថា ជាអ្នកនៅពីក្រោយក្រុមហ៊ុន ឌួង ខូសស្មិកទិក ឥឡូវនេះមេធាវីរបស់លោកបានចេញសេចក្តីបំភ្លឺជូនសាធារណៈហើយថា លោក ផ្កាយ៣ គង់ ទីលីន« មិននៅពីក្រោយឬទទួលបានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក នោះទេ »នឹងស្នើឱ្យក្រុមហ៊ុននេះចេញមុខបកស្រាយជាបន្ទាន់។
យោងតាមលិខិតបំភ្លឺចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា« ខ្ញុំមេធាវី ស៊ា វណ្ណរ៉េត អត្តលេខ ៨៧៦ និងលោកមេធាវី ឈុន ច័ន្ទតារា អត្តលេខ ១៩៩៨ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ គង់ ទីលីន» ។
លិខិតបញ្ជាក់ថា យើងខ្ញុំសូមធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា៖ សារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “...


