ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលា ថ្នាក់ជាតិស្តីពី “ការជំរុញបរិយាបន្នហិរញ្ញប្បទានបៃតងនៅកម្ពុជា៖ ការពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព”
(រាជធានីភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការជំរុញ បរិយាបន្នហិរញ្ញប្បទានបៃតងនៅកម្ពុជា៖ ការពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព” ។
សិក្ខាសាលានេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងក្រោមកិច្ចសហការរវាងធនាគារ ARDB និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមមាន សមាគម ADFIAP, ធនាគារ KDB, ក្រុមហ៊ុន Mekong Strategic Capital (MSC) និងអង្គការ Water.org។ សិក្ខាសាលាថ្នាក់ជាតិនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងស្ដីពីហិរញ្ញប្បទានបៃតងដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា សំដៅបង្កើតបណ្ដាញទំនាក់ទំនង និងជំរុ...








