ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
គណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុនTwitterជួបលោក Elon Musk ដើម្បីពិភាគ្សាលើការដេញថ្លៃ

គណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុនTwitterជួបលោក Elon Musk ដើម្បីពិភាគ្សាលើការដេញថ្លៃ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាមេរិក៖ សេចក្តីរាយការណ៍បានឲ្យដឹងថា គណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitter​បាន​ជួបជាមួយលោក Elon Musk កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីពិនិត្យមើលការដេញថ្លៃ ៤៣ពាន់លានដុល្លាររបស់លោក សម្រាប់បណ្តាញព័ត៌មានសង្គមមួយនេះ ។ បន្ទាប់ពីប្រធានក្រុមហ៊ុន Tesla រូបនេះ ដំបូងប្រកាសពីការដេញថ្លៃរបស់លោក ថ្នាក់គ្រប់គ្រងក្រុមហ៊ុន Twitter បានប្រកាសយុទ្ធសាស្រ្តបង្វិលទិស ដើម្បីការពារការទិញផ្តាច់អរិភាពដ៏មានសក្តានុពលណាមួយ ។ លោក Muskគ្រោងផ្តល់ហិរញ្ញប្បទានការដេញថ្លៃរបស់លោក ដោយមានការគាំទ្រពីធនាគារ​ចម្ចីប្រាក់អាមេរិក Morgan Stanley និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុន Twitterបដិសេធន៍ធ្វើសេចក្តីអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងសេចក្តីរាយការណ៍មួយនេះ ។ រឿងរ៉ាវលម្អិតពីវិធីដែលលោក Muskចង់ផ្តល់ហិរញ្ញប្បទានការដេញថ្លៃរបស់លោក ដែលត្រូវបានបង្ហាញដល់និយតករអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើឱ្យគណៈក្...
ដោយសារសង្គ្រាមអ៊ុយក្រែន លោក អេម៉ានូអែល ម៉ាក្រុង បន្តជាប់ឆ្នោត​ប្រធានាធិបតី​បារាំង​ អាណត្តិទី២

ដោយសារសង្គ្រាមអ៊ុយក្រែន លោក អេម៉ានូអែល ម៉ាក្រុង បន្តជាប់ឆ្នោត​ប្រធានាធិបតី​បារាំង​ អាណត្តិទី២

នយោបាយ, ព័ត៌មានអន្តរជាតិ
ប៉ារីស៖ លទ្ធផលបោះឆ្នោតនៅបារាំង បានបង្ហាញនៅព្រឹកនេះថា លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បន្តជាប់ឆ្នោត​ប្រធានាធិបតី​បារាំង​ អាណត្តិទី២ ដោយទទួលបានសំឡេងឆ្នោតលើសគូប្រជែងរបស់ខ្លួន ដែលលទ្ធផលបញ្ជាក់ឲ្យឃើញពីប្រជាប្រិយភាពក្នុងការដឹកនាំប្រទេស ក្នុងអាណត្តិកន្លងមក។ លទ្ធផលបឋម ដែលគពឲណៈកម្មការរៀបចំការបោះឆ្នោត បានបង្ហាញថា លោក ម៉ាក្រុងទទួលបានសំឡេងឆ្នោតគាំទ្រ៥៨,៥៥ភាគរយ នៃសន្លឹកឆ្នោតសរុប ខណៈ គូប្រជែងតំណែងប្រធានាធិបតីរបស់លោក ម៉ាក្រុង គឺលោកស្រី ម៉ារីន ឡឺប៉ាំង (Marine Le Pen) ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៤១,៤៥ភាគរយ។ ក្រសួងមហាផ្ទៃបារាំង ប្រកាសលទ្ធផល​បន្ទាប់​ពី​ការ​បញ្ចប់នៃការរាប់សន្លឹកឆ្នោត បានបញ្ជាក់ថា ប្រធានាធិបតីបារាំង ដែលកំពុងកាន់អំណាច លោក អេម៉ានូអែល ម៉ាក្រុង ទទួលបានសំឡេងឆ្នោតគាំទ្រលើសគូប្រជែង នៅក្នុងជុំទីពីរនៃការបោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី។ ជ័យជម្នះរបស់លោក ម៉ាក្រុង ក្នុងអាណត្តិទីពីរនេះ បា...
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅរសៀលថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ( Kumamoto) ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ ជាលទ្ធផលនៃកិច្ចប្រជុំដ៏មានសារសំខាន់នេះ គឺទទួលបានលទ្ធផលជោគជ័យគួរអោយកត់សំគាល់ ដែលក្នុងនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បានគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ក្នុងការដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។ កិ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយអភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន៨ ក្រុមហ៊ុន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយអភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន៨ ក្រុមហ៊ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន: បន្ទាប់ពីបានជួបជាមួយអ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI)រួចហើយនោះ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា .ណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀត ជាមួយឯកឧត្តម កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន ៨ក្រុមហ៊ុនទៀត ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះច...
សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន៖ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ក្រោយពីជំនួបទ្វេភាគី រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ លោក​​ Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ ពិធីនេះ ត្រូវបានចុះហត្ថលេខារវាង​ លោក​ លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយ​ លោក​​ សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន៕...
លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Muhammad Lutfiរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីតាមប្រព័ន្ធវីដេអូ

លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Muhammad Lutfiរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីតាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ កាលពី​​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក​​ Muhammad Lutfi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី តាមប្រព័ន្ធវីដេអូ។ លោក​​រដ្ឋមន្រ្តី បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះ លោក​​ Muhammad Lutfi និងសហការី ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រក្នុងអំឡុងពេលនៃកិច្ចប្រជុំនានាដែលកម្ពុជាធ្វើជាប្រធានដឹកនាំកន្លងមកតួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំលើកទី១នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិសេសកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) កាលពីមីនាកន្លងទៅដែលបានប្រព្រឹត្តទៅប្រកបដោយ...
សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី “ បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “

សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី “ បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន៖ សុន្ទរកថាគន្លឹះរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី “ បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក “ ក្រោមមូលបទ “ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្ដមមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “ ។ ទីក្រុង Kumamoto ប្រទេសជប៉ុន, ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២...
រដ្ឋមន្រ្តី វេង សាខុន ត្រូវបាន​​នាយករដ្ឋមន្រ្តីតែតាំង​ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប

រដ្ឋមន្រ្តី វេង សាខុន ត្រូវបាន​​នាយករដ្ឋមន្រ្តីតែតាំង​ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដែលមាន លោក​ វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន ហើយ​ខាងក្រោម​នេះជាខ្លឹមសាររួម​៖​​សូមអាន​​
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ជប៉ុន៖ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព : ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានប្រារព្វពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុងគូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ ព្រះចៅអធិរាជជប៉ុន សម្តេច ប្រមុខរដ្ឋ ប្រមុចរដ្ឋាភិបាលនៃប្រទេសមួយចំនួន បានយាងនិងអញ្ជើញចូលរួមក្នុងប្រជុំកំពូលដ៏មានសារសំខាន់នេះ ដោយផ្ទាល់ និងប្រព័ន្ធវីដេអូអ​នឡាញ។ ទីក្រុងគូម៉ាម៉ូតូ គឺជាទីក្រុងធំទី១២ របស់ប្រទេសជប៉ុន មានផ្ទៃក្រឡាជាង ៣៩០គីឡូម៉ែក្រឡា និងមានប្រជាជនរស់នៅប្រមាណ ៧៣៧ពាន់៦៤០នាក់។ ប្រមុខរដ្ឋាភិបាលនៃប្រទេវសជប៉ុន កម្ពុជា ឡាវ ទូវ៉ាលូ នេប៉ាល់ រួមទាំងបណ្តារដ្ឋមន្រ្តី នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ដែលមានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងពិធីបើកកិច្ចប្រជុំ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន: នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ កោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។ នៅក្នុងជំនួបនោះ សម្ដេចតេជោ​ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយនឹង​ នាយករដ្ឋមន្ត្រីឡាវសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបនៅទីក្រុងភ្នំពេញនាពេលកន្លងមក។ នាយករដ្ឋមន្ត្រីនៃទាំងពីរក៏បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះដែលប្រទេសទាំងពីរបានប្រារព្វឡើងដូចគ្នា។ ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ ៊ឯកឧត្តមនា...