ចាប់រថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមមួយគ្រឿងផ្ទុកជ្រូកចំនួន ៨០ ក្បាល
(ខេត្តព្រៃវែង)៖រថយន្តមួយគ្រឿងមា៉ក(RHINO)ពាក់ស្លាកលេខភ្នំពេញ3F9874 ដឹកសត្វជ្រូករស់ឆ្លងដែនខុសច្បាប់ចូលពីប្រទេសវៀតណាមចំនួន៨០ គ្មានច្បាប់ទម្លាប់ត្រូវមន្ត្រីជំនាញពេទ្យសត្វសហការជាមួយសមាគមន៍អ្នកចិញ្ចឹមសត្វនៅកម្ពុជាដឹកនាំដោយ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ទាក់ចាប់បាន កាលពីវេលា២រសៀលថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែង។
បើតាមមន្ត្រីពេទ្យសត្វបញ្ជាក់ថា ដោយអនុវត្តតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល នឹងមានការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការទប់ស្កាត់មិនឲ្យមានការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វក្នុងស្រុក ទើបអគ្...








