ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព អនុវត្តចំពោះតែភូមិសាស្ត្ររាជធានីខេត្តចំនួន៥ប៉ុណ្ណោះ

កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព អនុវត្តចំពោះតែភូមិសាស្ត្ររាជធានីខេត្តចំនួន៥ប៉ុណ្ណោះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព អនុវត្តចំពោះតែភូមិសាស្ត្ររាជធានីខេត្តចំនួន៥ប៉ុណ្ណោះ ដូចសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ ! បើទោះបីជា កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ពុំទាន់អនុវត្តទូទាំងប្រទេសក៏ដោយ សូមបងប្អូនមេត្តាចង់ចាំថា ការរក្សាសុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារ និងសុខភាពសង្គមជាតិយើង គឺជាកាតព្វកិច្ចដ៏មានសារៈសំខាន់បំផុត សម្រាប់យើងម្នាក់ៗ ក្នុងកាលៈទេសៈនៃការរាលដាលវីរ៉ុសកូវីដ-១៩ ក្នុងមាតុប្រទេសយើង!។ សង្ឃឹមជឿជាក់ថា យើងនឹងធ្វើបានទាំងអស់គ្នា!...
សម្តេចព្រះប្រមុខរដ្ឋ សាយ ឈុំ ចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ចំនួន៧រូប

សម្តេចព្រះប្រមុខរដ្ឋ សាយ ឈុំ ចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ចំនួន៧រូប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចព្រះប្រមុខរដ្ឋ សាយ ឈុំ ព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ចំនួន៧រូប។
អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ

អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ នេះបើយោងតាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺស្លាប់បាត់បង់ជីវិត មានឈ្មោះ នាក់ គឹមសេង អាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ចំពោះព័ត៌មានការស្លាប់របស់អ្នកជំងឺខាងលើក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មានអំពីករណីស្លាប់ នៅថ្ងៃនេះ។...
ប្រជាជនមីយ៉ាន់ម៉ា នាំកាន់ទុក្ខចំពោះអ្នកស្លាប់ ត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខ

ប្រជាជនមីយ៉ាន់ម៉ា នាំកាន់ទុក្ខចំពោះអ្នកស្លាប់ ត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្រុមប្រឆាំងនៃរបបយោធាដែលកាន់អំណាច បាននាំកាន់ទុក្ខចំពោះអ្នកស្លាប់ យ៉ាងហោចណាស់មនុស្ស ជាង១១៤នាក់បានត្រូវគេសម្លាប់ ដោយកងកម្លាំងសន្តិសុខ នៅក្នុងថ្ងៃបង្ហូរឈាមចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែបានប្តេជ្ញាបន្តតវ៉ាដើម្បីបញ្ចប់ ការគ្រប់គ្រងរបស់កងទ័ព ។ យោងតាមរបាយការណ៍ និងសាក្សីក្នុងរបាយការណ៍របស់ ក្រុមប្រឹក្សាសន្តិសុខប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា កុមារ គឺស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នេះជាទិវាកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសមីយ៉ាន់ម៉ា ។ អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ (អ.ស.ប) បានលើកឡើងថា កងទ័ពកំពុងធ្វើឲ្យ “ឃាតកម្មកាន់តែទ្រង់ទ្រាយធំ”។ គណៈកម្មាធិការតវ៉ាកូដកម្មទូទៅនៃជាតិ ហៅកាត់ថា (GSCN) បានប្រកាសនៅលើបណ្តាញហ្វេសប៊ុក ថា “យើងសូមគោរពវីរៈជ...
អ្នកភូមិជាង ៣ ០០០ នាក់ មកពីរដ្ឋការ៉ែន ភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា បានភៀសខ្លួន ចូលប្រទេសថៃ

អ្នកភូមិជាង ៣ ០០០ នាក់ មកពីរដ្ឋការ៉ែន ភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា បានភៀសខ្លួន ចូលប្រទេសថៃ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ ៖ ក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា អ្នកភូមិ ប្រហែល ៣ ០០០ នាក់ មកពីរដ្ឋការ៉ែន ភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ បានភៀសខ្លួន ទៅកាន់ប្រទេសថៃ បន្ទាប់ពីកងទ័ពភូមា បានវាយប្រហារតាមអាកាស ទៅលើតំបន់ដែលកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិ ភាគតិច។ យោងតាមកាសែត Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គការខាងស្ត្រី របស់ Karen បាននិយាយថា យោធារបស់មីយ៉ាន់ម៉ា បានធ្វើការវាយប្រហារ តាមអាកាស ទៅលើតំបន់ចំនួនប្រាំ នៅក្នុងស្រុក Mutraw ក្បែរព្រំដែនរួមទាំងជំរុំភៀសខ្លួនផង។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា “ នៅពេលនេះអ្នកភូមិកំពុងលាក់ខ្លួន នៅក្នុងព្រៃ ខណៈមនុស្សជាង ៣.០០០ នាក់បានឆ្លងទៅប្រទេសថៃ ដើម្បីជ្រកកោន” ។ ទូរទស្សន៍ថៃ PBS បានផ្សាយថា មនុស្សប្រមាណ ៣.០០០ នាក់ បានទៅដល់ខេត្ត Mae Hong Son។ អាជ្ញាធរថៃមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំកា រអត្ថាធិប្បាយទេ...
ឧកញ៉ា កែវ មុំ វិនិយោគលើ”បុរីលីលី”ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងកំពុងបើកលក់ហើយ

ឧកញ៉ា កែវ មុំ វិនិយោគលើ”បុរីលីលី”ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងកំពុងបើកលក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បុរីលីលី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុចាប់ផ្តើមបើកលក់ហើយ។ យោងតាមម្ចាស់គម្រោង បុរីបុរីលីលីមានចម្ងាយពីភ្នំពេញទៅ 130 គីឡូម៉ែត្រ ពីទីតាំងបុរីលីលី ទៅខេត្តព្រះសីហនុ 90 km ហើយចាប់បើកលក់ពីថ្ងៃនេះតទៅ តម្លៃពិសេសរហូតដល់ថ្ងៃទី 15 មេសាឆ្នាំ 2021។ ឱកាសមាសមកដល់ហើយរកឯណាបានផ្ទះវីឡាភ្លោះ និងផ្ទះល្វែង ដែលសាងសង់ដោយចាក់បេតុងសុទ្ធ ផ្គុំឡើង 1ផ្ទាំងការសាងសង់ មានល្បឿនលឿន តម្លៃសមរម្យមានភាពរឹងមាំល្អ ។ ផ្ទះវីឡាភ្លោះ ទំហំផ្ទះ 6mx12m x 2ជាន់ ទំហំដី 10mx20m  សល់ក្រោយ 2ម៉ែត្រ សល់មុខផ្ឋះ 6ម៉ែត្រ សល់ចំហៀង 4ម៉ែត្រ។ចំំំណែកទំំំហំផ្ទះល្វែង ទំហំផ្ទះ 4.2 m x16 mទំហំដី 4.2m x 25 m សល់ក្រោយ 2ម៉ែត្រ សល់មុខ 6ម៉ែត្រ ។ ទូរស័ព្ទលេខ: 0972720965/092546041    ...
លោក អ៊ុន ចាន់ដា ពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងផ្សារខេត្តកំពង់ចាម​

លោក អ៊ុន ចាន់ដា ពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងផ្សារខេត្តកំពង់ចាម​

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី​ ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីអ្នកមានវិជ្ជមានកូវីដ-១៩ បានចូលមកទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារ។ លោកអភិបាលខេត្ត បានក្រើនរំឭកដល់មហាជនថា «សូមពុកម៉ែ បងប្អូនយើង បង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ»។ ពាក់ព័ន្ធវិធានការនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹ...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ចាម៖ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ជាបណ្ដោះអាសន្ន បន្ទាប់ពីការសម្ពោធត្រូវបានលើកពេលដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ ។ នេះបើតាមការឲ្យដឹងរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ខណៈពេលដែលលោក រួមដំណើរដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងអភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ ព្រមទាំងប្រតិភូជាច្រើននាក់ទៀត ចុះពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ។ លោក ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់ក្រូចឆ្មានេះ តាមគម្រោងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ...
អភិបាលខេត្តកំពង់ចាម​ សម្រេច​បិទទីតាំងបួនកន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩

អភិបាលខេត្តកំពង់ចាម​ សម្រេច​បិទទីតាំងបួនកន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
កំពង់ចាម​៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១​ ​បានសម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំង​ ចំនួនបួនកន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩។ ទីតាំង​ទាំងបួន ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងខេត្តកំពង់ចាមរួមមានគ្លីនិក ម៉ី មុនីបូរិន្ទ, គ្លីនិក យិន ស៊ីណាត, តូបចំនួនប្រាំមួយក្នុងផ្សារធំ ក្រុងកំពង់ចាម និងមណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ ការសម្រេចបិទនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ​ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយមានការចូលរួមពី​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​ ។ បើតាមលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថ...
រដ្ឋលេខាធិការ យន្ត មីន “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃ  “

រដ្ឋលេខាធិការ យន្ត មីន “ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃ “

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន  បានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ខាងលើ ខណ:ដែលអ្នកម្តាយរបស់លោកឆ្នាំនេះ មានអាយុ៩៣ឆ្នាំ គាត់បានមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ19លើកទី១រួចហើយកាលពីថ្ងៃទី២៥/៣/២០២១ នៅមណ្ឌលសុខភាពទួលគោក រាជធានីភ្នំពេញ។ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន មានប្រសាសន៍ថា" មកដល់ពេលនេះម្តាយខ្ញុំគាត់មានសុខភាពធម្មតាមិនមានផលរំខានអ្វីគួរអោយកត់សម្គាល់ទេ។ គាត់សប្បាយចិត្តណាស់។សូមអរគុណដល់ក្រុមគ្រូពេទ្យ ក្រុមការងារ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាចាក់វ៉ាក់សាំងបានយ៉ាងល្អប្រសើរ "។ រដ្ឋលេខាធិការបន្ថែមថា" ទោះបីជាម្តាយខ្ញុំបានចាក់ថ្នាំបង្ការរួចហើយក្តី ក៏យើងខ្ញុំន...