លោក អ៊ុន ចាន់ដា ៖ ប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនស្ត្រីមេម៉ាយទុរគត នៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញ និងប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូនស្ត្រីមេម៉ាយទុរគត ឈ្មោះ ខឹម ណារី អាយុ ៧២ឆ្នាំ រស់នៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវ វិធានការ " ៣ការពារ ៣កុំ និង ២ចូលរួម " និង ការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវ នេះ ក្...







