មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១២គីឡូក្រាម នៅផ្សារព្រែកតាច្រែង ស្រុកឯកភ្នំ
បាត់ដំបង៖ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង បានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារព្រែកតាច្រែង និងផ្ទះលក់ទំនិញ ក្នុងឃុំព្រែក នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។
គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
មន្ត្រីជំនាញបានវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ ពពុះសណ្ដែក ជ្រក់ទំពាំង ជ្រក់ស្ពៃ ណែមសាច់ត្រី សរសៃគុយទាវ (តូច និងធំ) មីលឿង មឹក និងបង្គា ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្...








