លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវសំណួរចម្លើយចំនួន ៨ ក្រោយលេចព័ត៌មានថាមាន «អ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត»
(ភ្នំពេញ)៖ បញ្ហាស្រូវចុះថ្លៃបានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងបណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្ននេះ ហើយមូលហេតុតម្លៃធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះអះអាងថា ដោយសារប្រទេសធំៗដែលទិញអង្ករច្រើនក្នុងពិភពលោកបានផ្អាកទិញអង្ករ។
បន្ថែមលើសពីនេះ ថ្មីៗនេះ ក៏មានលេចឮព័ត៌មានមកថាមាន «អ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត» ហើយក្រសួងកសិកម្ម បានអំពាវនាវឱ្យមានការផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។
ជុំវិញករណីឈ្មួយទិញស្រូវនេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវសំណួរចម្លើយចំនួន ៨ ដូចខាងក្រោម៖
១. រឿងឈ្មួញទិញស្រូវ? ឈ្មួញទិញស្រូវជានណាគេ?
ឈ្មួញទិញស្រូវ គឺជាអាជីវករចរល័ត ដែលរស់់នៅក្នុងតំបន់ណាមួយ ដែលនៅក្នុងខេត្តដែលជិតកសិករ ឬមកពីតំបន់ផ្សេងដែលចុះដើរទិញស្រូវ ពីកសិករតាមតំបន់នានា ដោយប្រើប្រាស់មធ្យោបាយចល័តរួមមានឡានដឹក និងកម្មករលើក ដាក់ទៅជាមួយ
២. តួនាទីឈ...








