ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តម ហេង សួរ អនុញ្ញាតិឲ្យឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ឯកឧត្តម ហេង សួរ អនុញ្ញាតិឲ្យឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនាពេលកន្លងមក ដែលបានជួយគាំទ្រដល់ដំណើរការគ្រប់គ្រងប្រព័ន្ធការងារ កិច្ចគាំពារពលករចំណាកស្រុក និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតឱក...
ឯកឧត្តម វង សូត អនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ប្រធានវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រចិន ចូលជួបសម្តែងការគួរសម

ឯកឧត្តម វង សូត អនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ប្រធានវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រចិន ចូលជួបសម្តែងការគួរសម

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដាវី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។ ឯកឧត្តម វង សូត បានស្វាគមន៍ចំពោះគណៈប្រតិភូនៃវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រចិន ព្រមទាំងបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់បច្ចុប្បន្ន ជាពិសេសការគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ារបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទីមួយក្នុងការវិនិយោគនៅកម្ពុជា ហើយឆ្នាំ២០២៥នេះ ជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន ដោយប្រទេសទាំងពីរបាននិងកំពុងកសាងកិច្ចសហប្រតិបត្តិ...
ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. នៃសាធារណៈរដ្ឋប្រជាមានិតចិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិន

ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. នៃសាធារណៈរដ្ឋប្រជាមានិតចិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នារសៀលថ្ងៃថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.។ អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាម...
ឥឡូវ ប្រជាកសិករមាន​សភាព​សប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះ

ឥឡូវ ប្រជាកសិករមាន​សភាព​សប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះ

សង្គម និងកម្សាន្ត
ភ្នំពេញ:ថ្ងៃទី ២១ សីហា ២០២៥ ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd​(រោងម៉ាស៊ីនកិនស្រូវ ឡាយសែ​)បានបន្តប្រមូលទិញស្រូវពីប្រជាកសិករ នៅតំបន់ជិតខាង និងតាមរយៈការដឹកជញ្ជូនដោយឡានបែន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការសហការជាមួយឈ្មួញកណ្ដាល ដើម្បីទិញស្រូវតាមវាលនៅតំបន់ឆ្ងាយផងដែរ។សំរាប់​ថ្ងៃ​នេះ​ក្រុមហ៊ុន​ប្រមូលបានជាង ១០០ឡានបែន ស្មើនឹង ១,០០០ តោនស្រូវសើម និងទិញតាមរយៈឈ្មួញកណ្ដាលប្រមាណ ៣០ឡាន ស្មើនឹង ១,២០០ តោន។ ទោះបីជាលេីសកម្រិតបន្តិច ក្រុមហ៊ុនក៏នៅតែព្យាយាមប្រមូលឲ្យបានអស់ ដើម្បីជួយសម្រួលដល់ប្រជាកសិករ កុំឲ្យស្រូវសល់តាមវាល។ គោលបំណងសំខាន់របស់ក្រុមហ៊ុន គឺដើម្បីជួយទប់ស្កាត់ការ ទំលាក់​តំលៃ​របស់ឈ្មួញកណ្ដាលមួយចំនួន និងកុំឲ្យប្រទេសជិតខាងដូចជា វៀតណាម អាចទំលាក់តម្លៃស្រូវតាមអំពើចិត្តបាន។ ក្រុមហ៊ុនសូមប្តេជ្ញាថា នឹងបន្តការទិញស្រូវពីប្រជាកសិករ ឱ្យបានទូលំទូលាយ និងសកម្មជានិច្...
លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦)

លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦)

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ បន្ទាប់ពីសមាសភាពយន្តការត្រីភាគីនេះ បានពិភាក្សានិងលើកមតិយោបល់យ៉ាងផុលផុស អង្គប្រជុំបានអនុម័តសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១- បានប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់អាណត្តិទី៤ (២០២៥-២០២៦) គឺ - លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្ម...
អ្នកឧកញ៉ា ហេង បូរិន គោរពថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងថ្នាក់ដឹកនាំទាំងអស់ ដែលបោះឆ្នោតជ្រើសរើសរូបលោក ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា ហេង បូរិន គោរពថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងថ្នាក់ដឹកនាំទាំងអស់ ដែលបោះឆ្នោតជ្រើសរើសរូបលោក ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ:អ្នកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានផ្ញើសារគោរពថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលបានបោះឆ្នោតជ្រើសរើសរូបលោក ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា ហេង បូរិន បានបង្ហោះសារថ្លែងអំណរគុណបែបនេះថា៖ “ជាដំបូង ខ្ញុំសូមគោរពថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលបានផ្ដល់ទំនុកចិត្តដល់ខ្ញុំបាទ ដោយបោះឆ្នោតជ្រើសរើសខ្ញុំបាទ ពីសមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ទៅជា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា (Member of the Board of Director of Cambodia Oknha Association)”។ អ្នកឧកញ៉ា បានបន្ថែមថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ានឹងបន្តខ...
ក្រុម ហ៊ុនខ្មែរហ៊្វូតគ្រុប នៅស្រុកថ្មគោល ខេត្ត បាត់ដំបងប្រមូលទិញស្រូវ ប្រភេទ ស្រូវស្រង៉ែ, ស្រូវសែនក្រអូប និង ស្រូវ OM5451 បរិមាណប្រហែលជិត ១ម៉ឺនតោន

ក្រុម ហ៊ុនខ្មែរហ៊្វូតគ្រុប នៅស្រុកថ្មគោល ខេត្ត បាត់ដំបងប្រមូលទិញស្រូវ ប្រភេទ ស្រូវស្រង៉ែ, ស្រូវសែនក្រអូប និង ស្រូវ OM5451 បរិមាណប្រហែលជិត ១ម៉ឺនតោន

សង្គម និងកម្សាន្ត
(បាត់ដំបង)៖ សកម្មភាពទិញស្រូវចូលរបស់ ខ្មែរហ៊្វូតគ្រុប របស់លោកឧកញ៉ា គឹម សាវុធ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នៅស្រុកថ្មគោល ខេត្ត បាត់ដំបង ដោយបានប្រមូលទិញស្រូវ ប្រភេទ ស្រូវស្រង៉ែ, ស្រូវសែនក្រអូប និង ស្រូវ OM5451 បរិមាណប្រហែលជិត ១០,០០០តោន។ ក្នុងឱកាសនេះ រោងម៉ាស៊ីន យើងខ្ញុំនៅបន្តទិញស្រូវចូលប្រហែលជិត ២០,០០០តោនទៀត ដើម្បីបង្គ្រប់ផែនការនារដូវកាលនេះ។ សូមទំនាក់ទំនងលេខ: 012 993 132 097 799 3132 011 97 03 03 (មានតេលេក្រាម) ទីតាំងទិញស្រូវ៖ ខេត្តបាត់ដំបង ផ្លូវជាតិលេខ៥ (បង្គោលគីឡូម៉ែត្រ ៣២១) ឃុំតាម?តាម៉ឺន ស្រុកថ្មគោល។...
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាក់ថា ផលិតផលក្រុមហ៊ុន Love Riya ៤មុខ រកឃើញថាក្លែងក្លាយ ហើយមានសារធាតុ ហាមឃាត់លើស ពីច្បាប់អនុញ្ញាត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាក់ថា ផលិតផលក្រុមហ៊ុន Love Riya ៤មុខ រកឃើញថាក្លែងក្លាយ ហើយមានសារធាតុ ហាមឃាត់លើស ពីច្បាប់អនុញ្ញាត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអះអាងថា ផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលក្រុមហ៊ុន Love Riya ធ្វើការផ្សព្វផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។ ការអះអាងរបស់លោកស្នងការនគរបាលខេត្តកណ្តាលខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក សង្កេតឃើញថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយ លើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់ របស់មន្រ្តីនគរបាលជំនាញ ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ របស់លោកស្នងការនគរបាលខេត្តកណ្តាល នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានអះអាងថា ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅព...
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

សង្គម និងកម្សាន្ត
Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand Intervention by H.E. Pen Bona, Royal Government Spokesperson Good morning fellow Cambodian citizens and Member of the Press. Today I would like to share with you some information: First: Yesterday, Samdech Thipadei Hun Manet, Prime Minister, had a telephone conversation with the ASEAN rotating chairman. After the meeting, the Prime Minister wrote on his official Facebook page as follows: “Earlier, on 19 August 2025, I had a phone call with His Excellency Anwar Ibrahim, Prime Minister of Malaysia and current Chair of ASEAN, regarding the progress of the implementation of the ceasefire that was agreed upon between Cambodia and Thailand at the Spec...
ក្រុមហ៊ុន ស៊ីធីរាយស៍ City Rice Import Export Co., Ltd.បានសហការណ៍ជាមួយ មន្ទីកសិកម្មខេត្តបាត់ដំបង ចុះសំរួលការកកស្ទះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រះពន្លា ឃុំរោងជ្រៃ ស្រុកថ្មគោល

ក្រុមហ៊ុន ស៊ីធីរាយស៍ City Rice Import Export Co., Ltd.បានសហការណ៍ជាមួយ មន្ទីកសិកម្មខេត្តបាត់ដំបង ចុះសំរួលការកកស្ទះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រះពន្លា ឃុំរោងជ្រៃ ស្រុកថ្មគោល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធីរាយស៍ City Rice Import Export Co., Ltd. នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២៥បានសហការណ៍ជាមួយ មន្ទីកសិកម្មខេត្តបាត់ដំបង ចុះសំរួលការកកស្ទះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រះពន្លា ឃុំរោងជ្រៃ ស្រុកថ្មគោល។ ក្នុងនោះក្រុមហ៊ុន បានជួយប្រមូលស្រូវដែលសេសសល់ពីយប់ពីបងប្អូនកសិករ ដោយមិនមានឈ្មួញប្រមូលទិញអោយអស់ពីវាល ហេីយបញ្ជូនភ្នាក់ងារសហការី ជួយប្រមូល ១០ឡានបែន និង ឡានធំចំនួន១០០តោនជារាងរាល់ថ្ងៃក្នុងខណះពេលកំពុងកកស្ទះនេះ ។ នៅក្នុងការអន្តរាគមន៍ ក្រុមហ៊ុនបានបញ្ជាក់អោយបងប្អូកកសិករ ច្រូតកាត់ អោយសមាមាត្រទៅនឹងការប្រមូលទិញរបស់ក្រុមមហ៊ុន និង ឡានឈ្មួញ ដើម្បីជួសវាងកុំអោយសល់ស្រូវនៅវាល។...