លោក សយ សុភាព ប្រាប់លោក សម រង្ស៊ី ឲ្យសម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការីរៀបចំយុទ្ធសាស្ត្រនិងយុទ្ធវិធីថ្មី
លោក សយ សុភាពដែលជាអ្នកសារព័ត៌មាន និងជាអ្នកអធិប្បាយព័ត៌មាន ខាងបញ្ចេញវោហារស័ព្ទមិនចេះរីងស្ងួត បានស្នើសុំទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យសម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការី រៀបចំយុទ្ធសាស្ត្រថ្មីវិញ។
ការស្នើរបស់អ្នកសារព័ត៌មាន ចាស់វស្សារូបនេះ ធ្វើឡើងតាមរយៈលិខិតចំហរមួយច្បាប់ជូន លោក សម រង្សី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
ក្នុងលិខិតរបស់លោក សយ សុភាព រៀបរាប់អត្ថន័យថា ដោយស្ថានការណ៍យោបាយ របស់ពិភពលោក ឈានចូលដំណាក់កាលថ្មី ពិសេសការដណ្តើម ឧត្តមភាពត្រួតត្រាពិភពលោករវាង ចិន និង សហរដ្ឋ អាមេរិក ទាំងខាងមនោគមន៍វិជ្ជា នយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងទាំងខាង វប្បធម៌។
ក្នុងនោះលោក សយ សុភាព បានកត់សំគាល់ថា ប្រទេសនានាក្នុងតំបន់កើតកលយុគយ៉ាងខ្លាំង ដោយប្រទេសមហាអំណាចទាំងពីរ ប្រជែងគ្នាឲ្យគាំទ្រ មនោគមន៍វិជ្ជារៀងៗខ្លួន ដែលធ្វើឲ្យប្រទេសទាំងនោះ ត្រូវប្រឈមមុខឧបសគ្គរាប់មិនអស់ ។
លោក សយ សុភាព...








