ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរខណ្ឌច្បារអំពៅ ឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅក្បែរកោះនរា

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិឯកជន នៅក្បែរកោះនរា។ សកម្មភាពហ៊ុមព័ទ្ធរបងស័ង្កសីនេះ កើតឡើងនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅលើច្រាំងទន្លេមេគង្គប្រមាណ២០០ម៉ែត្រ ដែលអ្នកភូមិប្តឹងចោទប្រកាន់ថា បានបំពានយកដោយខុសច្បាប់។ យោងតាមរបាយការណ៍ពីមន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ «មិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្នសិន រងចាំការដោះស្រាយទំនាស់ជាមុនសិន»។ របាយការណ៍ដដែលនេះ ដែលប្រជាពលរដ្ឋផ្ញើមក Daily-Khmer នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ម្ចាស់សំណង់របងនេះ មានឈ្មោះ លឹម វុទ្ធី ជាតំណាង ហើយបានទទួលស្គាល់ចំពោះការហ៊ុមព័ទ្ធយកនេះ គឺ «ជាមាត់ទន្លេ» ដែល...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង

នយោបាយ, ព័ត៌មានជាតិ
ព្រៃវែង៖ នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានពិនិត្យស្ថានភាពទឹក ការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង ដើម្បីរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ។  ក្នុងដំណើបេសកកម្មនេះ លោករដ្ឋមន្រ្តី និងក្រុមការងារបច្ចេកទេស បានពិនិត្យការងារជួសជុលបន្ទាន់នូវសំណង់ទ្វារទឹក នៃប្រព័ន្ធធារាសាស្រ្តស្ទឹងជោរ ស្ថិតក្នុងឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលរងការខូតខាតរបើកទ្វារទឹកដោយសារជំនន់ទឹកភ្លៀងន...
មន្ត្រីសាខាក.ប.ប.ខេត្តត្បូងឃ្មុំចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារនៅផ្សារស្ទឹងខេត្តត្បូងឃ្មុំ

មន្ត្រីសាខាក.ប.ប.ខេត្តត្បូងឃ្មុំចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារនៅផ្សារស្ទឹងខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តត្បូងឃ្មុំ)៖ មន្រ្តីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២០ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារស្ទឹង ស្ថិតក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន មានដូចជា៖ សរសៃគុយទាវ ប្រហិតសាច់គោ និងត្រីងៀតហើម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ ហើយ​​ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូផលិតផលម្ហូបអាហារទាំងនោះឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភា...
លោក ច័ន្ទ មករា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS

លោក ច័ន្ទ មករា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ច័ន្ទ មករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០បានចូលរួមជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS ជាមួយ លោក Luke Arnold អនុទូតនៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំចូលរួមពីតំណាងមកពី ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ  និងថ្នាក់ដឹកនាំមកពីខេត្តកំពង់ចាម កំពង់ស្ពឺ និងសៀមរាបដែលទទួលបន្ទុកការងារពិការភាព និងការងារទប់ស្កាត់អំពើហិង្សាផ្អែកលើ​យេនឌ័រ។ លោក ច័ន្ទ មករា បានមានប្រសាសន៍ថា«កិច្ចប្រជុំនេះមានគោលបំណងផ្តោតទៅលើ វឌ្ឍនភាពនៃកម្មវិធី ACCESS ក្នុងការអនុវត្ត២ឆ្នាំកន្លងមក និងការពិនិត្យ និងអនុម័តលើអាទិភាពជាយុទ្ធសាស្រ្តសម្រាប់ឆ្នាំទី ៣ និងលទ្ធភាពនៃការបន្ត២ឆ្នាំបន្ថែមទៀត និងពិនិត្យ និងអនុម័តលើ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ពីតំបន់កោះពេជ្រទៅកាន់ទីក្រុងរណបកោះនរានិងពីកោះនរាទៅផ្លូវជាតិលេខ១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ពីតំបន់កោះពេជ្រទៅកាន់ទីក្រុងរណបកោះនរានិងពីកោះនរាទៅផ្លូវជាតិលេខ១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គតមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរាទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្ស។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពាននេះ ។ ហើ...
លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើរដ្ឋមន្ត្រីទទួលមរណភាព កាលពីយប់ថ្ងៃអាទិត្យទី២៥ ខែតុលា

លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើរដ្ឋមន្ត្រីទទួលមរណភាព កាលពីយប់ថ្ងៃអាទិត្យទី២៥ ខែតុលា

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើរដ្ឋមន្ត្រី បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ នៅមន្ទីពេទ្យកាល់ម៉ែត ដោយជំងឺរលាកថ្លើម។ មរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្ស និងជាបញ្ញវន្តជើងចាស់មួយរូប ដែលបានចូលរួមបម្រើជាតិទាំងក្នុង និងក្រៅប្រទេស។ បច្ចុប្បន្នសពត្រូវបានកម្កល់ទុកធ្វើបុណ្យនៅវត្តស្វាយទោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់លោក។ លោក ឱក សុជាតិ កើតនៅឆ្នាំមមែ អាយុ៦៦ឆ្នាំ រស់ភូមិដូនដី ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កាលពីកុមារភាព លោកសិក្សាទីនេះ ក្រោយបញ្ចប់ការសិក្សានៅខេត្តកំពង់ចាម នៅឆ្នាំ១៩៧៥ លោកចាកចេញបន្តការសិក្សានៅភ្នំពេញថ្នាក់បាក់ឌុប ក្នុងពេលប្រទេសកម្ពុជាជួបសង្រ្គាម ពីឆ្នាំ១៩៧៥ ដល់១៩៧៩។ ក្រោយមកលោកបានទៅសិក្សានៅតាមជំរុំជាយដែន កម្ពុជា-ថៃ នៅឆ្នាំ១៩៨០ និងអង្គការសហប្រជាជាតិ ដោយទទួលបានតួនាទីជាប្រធានចែកអំណោយនាជាយដែន រហូតក្រោយមកដោ...
លោក អ៊ុន ចាន់ដា អញ្ជើញពិនិត្យការបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើស្រូវពង្រោះរបស់ប្រជាកសិករ នៅតំបន់មេទឹកពោធិតាត្រិះ ស្រុកបាធាយ

លោក អ៊ុន ចាន់ដា អញ្ជើញពិនិត្យការបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើស្រូវពង្រោះរបស់ប្រជាកសិករ នៅតំបន់មេទឹកពោធិតាត្រិះ ស្រុកបាធាយ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើពង្រោះរបស់ប្រជាកសិករ នៅតំបន់មេទឹកពោធិ៍តាត្រិះ ភូមិក្រដាសក ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ គួរសបញ្ជាក់ថា ការងារបង្កបង្កើនផលជាលើកទី២ របស់ប្រជាកសិករចំនួន៣៨០គ្រួសារ លើទំហំផ្ទៃដីប្រមាណជិត៣០០ហិកតា នៅតំបន់មេទឹកពោធិតាត្រិះ ភូមិក្រដាសក ឃុំតាំងក្រសាំង ស្រុកបាធាយ បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេសាបយ៉ាងដំណំ៕...
ចៅក្រមតុលាការក្រុងភ្នំពេញ នឹងសួរលោក ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់ជំពាក់១៥០០០ដុល្លារ ហើយសែកចេញស្អុយ

ចៅក្រមតុលាការក្រុងភ្នំពេញ នឹងសួរលោក ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់ជំពាក់១៥០០០ដុល្លារ ហើយសែកចេញស្អុយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នឹងសាកសួរលោក ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់ជំពាក់ចំនួន១៥០០០ម៉ឺនដុល្លារ ដែលលោកចេញស្អុយ មិនមានសាច់ប្រាក់សម្រាប់ម្ចាស់។ យោងតាមដីកាកោះ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ របស់លោកស្រី ស៊ លីណា ចៅក្រមស៊ើប បានឲ្យដឹងថា លោក ស៊ុន សារឿន ត្រូវចូលខ្លួនបំភ្លឺចំពោះបណ្តឹងពីស្ត្រីម្នាក់ ឈ្មោះ អ៊ុន ស្រីវី អាយុ៣០ មានទីលំនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានប្តឹងទាមទារប្រាក់ជំពាក់។ លោកស្រីចៅក្រមបានបញ្ជាក់នៅក្នុងដីកាកោះនេះថា លោក ស៊ុន សារឿន ជាប់សង្ស័យក្នុងបទល្មើស «មិនបំពេញកាតព្បកិច្ច ដែលអាចជួញដូរបាន» ដែលជាបទល្មើសព្រហ្មទណ្ឌ។ យោងតាមប្រភពច្បាស់ការណ៍ ដែលដឹងរឿងវិវាទជំពាក់ប្រាក់នេះ បានប្រាប់ Daily-Khmer ឲ្យដឹងថា អ្នកស្រី អ៊ុន ស្រីវី បានដាក់ពាក្យបណ្តឹងចូលសាលដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដោយអះអាងថា លោក ស៊ុន សារឿន ជំពាក...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ

នយោបាយ, ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២៣ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។  អាងទឹកត្រពាំងថ្ម មានលទ្ធភាពស្តុកទឹកជាអតិបរមាចំនួន ១៨០លានម៉ែត្រគូប តែនៅវេលាចាប់ពីម្សិលមិញដល់ពាក់កណ្តាលអធ្រាតម៉ោង៣យប់មិញ ទឹកទាំងអស់ ដែលហូរចុះមកពីអូរកំបុត ក្នុងទឹកដីថៃ និងមកពីប៉ែកខាងអាងទឹកស្ទឹងក្នុងខេត្តឧត្តរមានជ័យ ធ្វើឲ្យបរិមាណទឹកកើនឡើងរហូតដល់២២០លានម៉ែត្រគូប។ ទោះជាក្នុងស្ថានភាពយ៉ាងនេះក្តី អ្វីជាការព្រួយបារម្ភនោះ គឺខ្យល់បក់ខ្លាំងបង្កជារលកវាយជើងទេរទំនប់ បង្ខំឲ្យមានការប្រុងប្រយ័ត្នដោយមានការសហកា...
ឧកញ៉ាវ័យក្មេង៨នាក់ បានចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន១០០០គ្រួសារ នៅក្រុងប៉ោយប៉ែត

ឧកញ៉ាវ័យក្មេង៨នាក់ បានចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន១០០០គ្រួសារ នៅក្រុងប៉ោយប៉ែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ឧកញ៉ាវ័យក្មេងទាំង៨ នាក់ បានចុះចែកអំណោយជូនបងប្អូនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ចំនួន១០០០គ្រួសារ នៅព្រឹកថ្ងៃទី២៣ ខែតុលា ២០២០ ។ អំណោយរបស់ ឧកញ៉ាវ័យក្មេងទាំង៨ នាក់រួមមាន៖អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ។ ក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនោះរួមមាន៖ ១- ឧកញ៉ា អ៊ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group ២- ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា ៣- ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ៤- ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប ៥- ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ៦- ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ៧- ឧកញ៉ា ម៉េន ក...