ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អភិបាលខេត្តកំពង់ចាម​ ឲ្យលុយសមត្ថកិច្ច​ចម្រុះ​​ ដែលរៀបចំ​សណ្តាប់ធ្នាប់នៅ​​ទីប្រជុំជន​ផ្សារ​ផ្អាវ​

អភិបាលខេត្តកំពង់ចាម​ ឲ្យលុយសមត្ថកិច្ច​ចម្រុះ​​ ដែលរៀបចំ​សណ្តាប់ធ្នាប់នៅ​​ទីប្រជុំជន​ផ្សារ​ផ្អាវ​

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អញ្ជើញ​​ជួប​សំណេះសំណាល​ និង​ឧបត្ថម្ភជា​ថវិកា​មួយ​ចំនួន​ដល់​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​​ បន្ទាប់​ពី​​រៀបចំសណ្ដាប់ធ្នាប់​នៅ​តំបន់​ទីប្រជុំជនផ្សារផ្អាវ​ ​ប្រកប​ដោយ​ភាព​ជោគជ័យ ក្រោយពេល​គណៈកម្មការ ដឹកនាំដោយ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុក។ ឆ្លៀត​ក្នុង​ឱកាសនេះដែរ​ លោក​ អភិបាលខេត្ត​ បាន​ថ្លែង​ថា​ ប្រសិនបើអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច នៅតែបណ្ដែតបណ្ដោយ មិនព្រមរៀបចំសណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនជននានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតបណ្ដាលឲ្យមានការកកស្ទះ និងបង្កឲ្យមានភាពអនាធិបតេយ្យកើតឡើងនោះ​ គឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរ​មិន​ខាន​ តែទោះជា​យ៉ាងណា​ពេល​នេះ ត្រូវបានដោះស្រាយ​ដោយជោគជ័យ​ហើយ​។  បើតាមលោក ផេន សុផល អភិបាល​ស្រុក​បាធាយ​ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទ...
សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះ៣១.៧%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ

សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះ៣១.៧%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ

ព័ត៌មានអន្តរជាតិ
ការវិភាគរបស់ការិយាល័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក (Bureau of Economic Analysis) បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះ៣១.៧%ក្រោមសូន្យនៅត្រីមាសទី២នៃឆ្នាំ២០២០នេះ លើការធ្លាក់ចុះ GDP ៥.០%ក្រោមសូន្យកាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ដែលនេះបើតាមការចុះផ្សាយរបស់ BEA ។ ការិយាល័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដដែលបានបន្ថែមថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះរហូតដល់៣១.៧%ក្រោមសូន្យនៅត្រីមាសទី២ គឺដោយសារការបិទសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19ចាប់តាំងពីដើមឆ្នាំរហូតដល់ពេលបច្ចុប្បន្ននេះ ។ ចំពោះចំនួនអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់១១.១% នៅត្រីមាសទី២ ខែស្មើនឹងអ្នកអត់ការងារធ្វើប្រមាណជាង១៦.៣លាននាក់ ដែលជាចំនួនអ្នកអត់ការងារធ្វើខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៨កន្លងមក ៕...
រដ្ឋបាលរាជធានីភ្នំពេញត្រៀមរួចរាល់ហើយក្នុងការ បង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ខណៈបើក សាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី ១២ បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញានេះ

រដ្ឋបាលរាជធានីភ្នំពេញត្រៀមរួចរាល់ហើយក្នុងការ បង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ខណៈបើក សាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី ១២ បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញានេះ

ព័ត៌មានជាតិ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំខ្លួនរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ–១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡា ខណៈបើកសាលាឲ្យសិស្សថ្នាក់ ទី៩និងថ្នាក់ទី ១២បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញាខាងមុខនេះ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌនឹងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យស្ថានភាពជាក់ស្តែង នៅក្នុងវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា ដើម្បីត្រៀម ក្នុងការបើកសាលាឲ្យសិស្សានុសិស្សថ្នាក់ទី ៩និងថ្នាក់ទី១២ បានរៀនសូត្រ ដោយខាងសាលារៀន បានរៀបចំ អនាម័យបរិស្ថានជាមួយនឹងការបំពាក់នូវគ្រឿងឧបក រណ៍ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ–១៩ ដែលបានមកពីការជួយឧបត្ថមពីរដ្ឋបាលរាជធានីភ្នំពេញ។ លោកលោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូកបានមានប្រសាសន៍លើកឡើងថា អនុវត្តទៅតាមក...
Covid-19សម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុងមួយថ្ងៃ គឺចំនួន ៦២៤២នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៨ម៉ឺននាក់ គឺចំនួន ២៨៣ ០៥៤នាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ ។ ប្រភពដដែលបានបន្តថា ៣ប្រទេសនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា នៅតែជាប្រទេសមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេបំផុត ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានមនុស្សឆ្លងវីរុសនេះប្រចាំថ្ងៃច្រើនជាងគេរហូតដល់ ៨២ ៨៦០នាក់ និងមនុស្សស្លាប់ថ្មីចំនួន ១០២៦នាក់ ប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៤៨ ៦៣២នាក់ និងមនុស្សស្លាប់ថ្មីចំនួន ១២១៨នាក់ និងសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីចំនួន ៤០ ៦៨៥នាក់ និងមនុស្សស្លាប់ថ្មីក្នុងមួយថ្ងៃចំនួន ១០៥៩នាក់ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ កំណ...
រួមគ្នាដេីម្បីការពារ និងអភិរក្សសត្វស្លាបនៅកម្ពុជា

រួមគ្នាដេីម្បីការពារ និងអភិរក្សសត្វស្លាបនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បើយោងតាមឯកសារ យោងសៀវភៅសត្វ ស្លាបនៃ ប្រទេសកម្ពុជា បានបញ្ជាក់ថា៖ ប៉ាក់ខ្ទៀវ ស្លាបខៀវ Blue-winged Pitta ជាប្រភេទ ក្រុមបក្សី ដែលរស់នៅតំបន់ព្រៃហេីយ មានវត្ត នៅ រដូវប្រាំង និងសំបូរ គ្រប់ទីកន្លែង ។ បក្សីប៉ាក់ខ្ទៀវ ស្លាបខៀវ មានទំហំពី ១៨-២០.៥សង់ទី​ម៉ែត្រ នៅពេល ពេញវ័យមានបន្ទូលក្បាល ឆ្នូត ខ្មៅ ឆ្នូត កាត់តាម ភ្នែកពណ៌ខ្មៅ ចិញ្ចេីម និង​បំពង់កពណ៌ស ខ្នង ពណ៌ បៃតង គែម លេីនៃស្លាបពណ៌ខៀវ មានដៅសលេីស្លាបសងខាង និង ផ្នែកគូថពណ៌ ក្រហម ។ ចំណែក ឯ ពេលមិនទាន់ពេញវ័យក្បាល និង ផ្នែកខ្នងពណ៌ស្រអាប់ ។ បក្សីប្រភេទនេះ រស់នៅតាម ព្រៃ ស្រោង ព្រៃចម្រុះនិង ព្រៃឫស្សី ។ ការបន្តតពូជបក្សី ប៉ាក់ខ្ទៀវស្លាបខៀវ គឺចាប់ពីខែ មេសា រហូត ដល់ ខែ សីហា ។ រូបភាពនេះផ្តិតដោយ Mr. Vannarith Nob ទីតាំងនៅ ខេត្តក្រចេះ៕ ដោយ៖សំរិត...
អាមេរិកអំពាវនាវអោយចិនចូលក្នុងសន្ធិសញ្ញា New START តែចិនប្រកែក

អាមេរិកអំពាវនាវអោយចិនចូលក្នុងសន្ធិសញ្ញា New START តែចិនប្រកែក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំមួយ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញានេះ ពាក់ព័ន្ធកំណើនក្បាលគ្រាប់​នុយក្លេអ៊ែររបស់ប្រទេសចិន ដែលបន្តកើនឡើងរហូតដល់ជាង២០០គ្រាប់ ដែលនេះបើយោងតាម NHK ។ របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកដដែល បានអំពាវអោយប្រទេសចិនចូលក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកាត់បន្ថយ​ក្បាលគ្រាប់នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលបានចូលជាធរមានកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១កន្លងទៅ ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា បរិមាណក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន គឺមានតិចតួចបំផុតបើប្រៀប​ធៀប​​នឹងបរិមាណក្បាលគ្រាប់នុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីមាន ដូច្នេះចិនមិនត្រូវការចូលរួមក្នុងសញ្ញា New START របស់សហរដ្ឋអាមេរិក និងរុស្ស៊ីនោះទេ ៕...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្នឹងនឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈមួយចំនួន​​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្នឹងនឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈមួយចំនួន​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖ ៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។ ៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការវិនិយោងរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ...
លោក ហេង សួរ៖កម្មវិធី“មុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី២”នឹងជួយកាត់បន្ថយវិសមភាព ចំពោះក្រុមងាយរងគ្រោះនិងក្រុមដែលបាត់បង់ឱកាស

លោក ហេង សួរ៖កម្មវិធី“មុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី២”នឹងជួយកាត់បន្ថយវិសមភាព ចំពោះក្រុមងាយរងគ្រោះនិងក្រុមដែលបាត់បង់ឱកាស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖“យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់យើងគឺសម្រេចឱ្យបាន ជាអតិ​ប​រិមានូវកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមការរំពឹងទុក ក្នុងនោះជួយកាត់បន្ថយវិសមភាព ជាពិសេសចំពោះក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាសតាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាផ្តល់នូវជំនាញសហគ្រិន និង​ការបង្កើតអាជីវកម្ម ដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលទៅកាន់ទីផ្សារការងារ និងចូលរួមបង្កើតសហគ្រាស/អាជីវកម្មប្រកបដោយចីរភាព”។ ថ្លែងរបស់​លោក​ ហេង សួរ ​​ក្នុងកិច្ចប្រជុំលើកទីមួយនៃគណៈប្រឹក្សាភិបាលនៃកម្មវិធី "មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២" សម្រាប់ឆ្នាំ២០២០-២០២៣ ហើយ​កម្មវិធី...
លោក ឃួង ស្រេង អំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩និងបើកបរដោយការយោគយល់អធ្យាស្រ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

លោក ឃួង ស្រេង អំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩និងបើកបរដោយការយោគយល់អធ្យាស្រ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩និង សូមអ្នកបើកបរ ទាំងអស់ដែលត្រូវទៅចូលរួមកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមទីវត្តអារាមនានា ធ្វើដំណើរទៅស្រុកកំណើតឬដើរកម្សាន្តនៅរមណីយដ្ឋាន សូមបើកបរដោយការយោគយល់អធ្យាស្រ័យខ្ពស់ ជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។ ការអំពាវនាវបែបនេះរបស់លោក ឃួង ស្រេង បាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០នេះ ខណៈ លោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរូបសំណាក«ស្ត្រីកំពុងអង្គុយអោបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធា​នីភ្នំពេញ។ លោក ឃួង ស្រេង. បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ ត្រូវបង្កើនការប្រុងប...
ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនកើនឡើង២ខែជាប់គ្នា

ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនកើនឡើង២ខែជាប់គ្នា

ព័ត៌មានអន្តរជាតិ
ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុន បានកើនឡើង៨%ក្នុងរយៈពេល២ខែជាប់គ្នា គឺកាលពីខែកក្កដា និងសីហា ឆ្នាំ២០២០នេះ ដែលជាកំណើនផលិតកម្មប្រសើរឡើងវិញ ខណៈដែលរដ្ឋាភិបាលជប៉ុននៅតែបន្តវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ មន្ត្រីក្រសួងឧស្សាហកម្ម បាននិយាយថា កំណើនផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ អាចនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ទោះបីជាមានករណីឆ្លងវីរុស Covid-19ក៏ដោយ ប្រសិនបើមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ។ មន្ត្រីឧស្សាហកម្មដដែលបានបន្តថា កាលពីខែសីហា ផលិតកម្មឧស្សាហកម្មបានកើនឡើង៤%បន្ថែមលើកំណើនស្រាប់កាលពីខែកក្កដា ហើយនៅខែកញ្ញានេះ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ នឹងកើនឡើង១.៩%បន្ថែមលើកំណើនដែលបានកើនឡើងស្រាប់ ដែលបង្ហាញពីការប្រសើរឡើងវិញនៃផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ ៕...