ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កិច្ចប្រជុំពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ និងស្ថានភាពនៃការប្រមូលផល ដើម្បីសិក្សាអំពីលទ្ធភាពនៃការផ្តល់ទុនកម្ចីពីរាជរដ្ឋាភិបាល

កិច្ចប្រជុំពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ និងស្ថានភាពនៃការប្រមូលផល ដើម្បីសិក្សាអំពីលទ្ធភាពនៃការផ្តល់ទុនកម្ចីពីរាជរដ្ឋាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រជុំពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ និងស្ថានភាពនៃការប្រមូលផល ដើម្បីសិក្សាអំពីលទ្ធភាពនៃការផ្តល់ទុនកញ្ចប់ថវិកាកម្ចីពីរាជរដ្ឋាភិបាល ត្រូវបានរៀបចំឡើង ដោយ​ លោក​ កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយទទួលបានការចូលរួមពីសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ដែលដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ រួមជាមួយនឹង ឧកញ៉ា គីម សាវុធ ទីប្រឹក្សា អនុប្រធានក្រុមប្រឹក្សាភិបាល (ស.អ.ក) រួមជាមួយសមាជិក ស.អ.ក ចំនួន ៦ រូប។ លោក​ឧកញ៉ាប្រធានសហព័ន្ធ រួមជាមួយនឹង ឧកញ៉ាទីប្រឹក្សា ឧកញ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយសមាជិក ស.អ.ក បានលើកឡើងជាសំណូមពរផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលវិស័យឯកជនក្នុងវិស័យស្រូវអង្ករកំពុងជួបប្រទះ ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមូលដ្ឋានដើម្បីរាយការណ៍ និងសុំមតិណែនាំពីថ្នាក់ដឹកនាំ ជាពិសេសទាក់ទងទៅនឹងកញ្ចប់ថវិកាកម្ចី និងសំណើរសុំពន្យារព...
មនុស្សជិត៦ពាន់នាក់ស្លាប់នៅទូទាំងពិភពលោដោយសារវីរុសCovid-19រយៈពេល២៤ម៉ោង

មនុស្សជិត៦ពាន់នាក់ស្លាប់នៅទូទាំងពិភពលោដោយសារវីរុសCovid-19រយៈពេល២៤ម៉ោង

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា មនុស្សប្រមាណជិត៦នាក់ គឺចំនួន៥៨៧៩នាក់នៅទូទាំងពិភពលោកបានបាត់បង់ជីវិតដោយសារវីរុសCovid-19 និងមនុស្សប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន២៦៣ ៣៣៣នាក់បានឆ្លងវីរុសនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២៨ ខែសីហានេះ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយសារវីរុសCovid-19 គឺមានចំនួន១១៤៣នាក់ បន្ទាប់មកប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន១០៦៥នាក់ និងប្រទេសប្រែស៊ីលមានមនុស្សស្លាប់៩៧០នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោកបានកើនឡើង ២៤ ៦១១ ៩៨៩នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៨៣៥ ស៣០៩នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ ១៧ ០៨០ ៨៧០នាក់៕...
លោក​​រដ្ឋមន្ត្រី ថោង ខុន៖ក្នុងបរិបទថ្មីនេះអ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាំបាច់ត្រូវចេះប្រើអនឡាញ និងអនុវត្តតាមវិធានសុវត្ថិភាព

លោក​​រដ្ឋមន្ត្រី ថោង ខុន៖ក្នុងបរិបទថ្មីនេះអ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាំបាច់ត្រូវចេះប្រើអនឡាញ និងអនុវត្តតាមវិធានសុវត្ថិភាព

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ដោយសារពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅរបស់មនុស្សត្រូវផ្លាស់ប្ដូទម្លាប់ថ្មី ក្នុងនោះវិស័យទេសចរណ៍ក៏ជួបប្រទះនូវការប្រែប្រួលមិនតិចឡើយ សូម្បីតែការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ក៏មិនអាចអនុវត្តតាមស្ដង់ដាដដែលដូចមុនបានដែរ គឺចាំបាច់ត្រូវមានការពង្រឹងគុណភាពជាងមុន។ ជុំវិញបរិបទនេះ គណៈកម្មាធិការអ្នកជំនាញទេសចរណ៍ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងនូវដំណោះស្រាយថ្មីៗជាច្រើន ពីក្នុងប្រជុំគណៈកម្មាធិការអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តនៅឆមាងទី២ ឆ្នាំ២០២០ ដែលធ្វើឡើងនារសៀលថ្ងៃទី២៧ ខែសីហា នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក​​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នៅក្នុងកិច្ចប្រជុំនេះគេបានលើកឡើងនូវចំណុចសំខាន់ជាច្រើន ក្នុងនោះក៏មានការជំរុញឱ្យការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ត្រូវអនុវត្តឱ្យបានច្រើនតាមប្រព័ន្ធឌីជីថល ឬអនឡាញ។ មួយវ...
ស្នងការពាណិជ្ជកម្មអឺរ៉ុប លាលែងចេញពីតំណែងដោយសាររំលោភបទបញ្ជាមិនឲ្យជួបជុំ

ស្នងការពាណិជ្ជកម្មអឺរ៉ុប លាលែងចេញពីតំណែងដោយសាររំលោភបទបញ្ជាមិនឲ្យជួបជុំ

ព័ត៌មានអន្តរជាតិ
លោក ហ្វ៊ីល ហូហ្កាន (Phil Hogan) ស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃពុធ ទី២៦ ខែសីហានេះ ដោយសារស្នងការរូបនេះបានរំលោភលើគោលការណ៍ណែនាំមិនអោយជួបជុំគ្នា ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើយោងតាម NHK។ លោក ហ្វ៊ីល ហូហ្កាន បានរំលោភគោលការណ៍ណែនាំ គឺស្នងការរូបនេះបានទៅចូលរួមក្នុងពិធីជួបជុំទទួលទានអាហារពេលល្ងាចជាមួយសាច់ញាតិរបស់លោកមកពីប្រទេសអៀរឡង់ កាលពីសប្តាហ៍មុន ដែលមានមនុស្សប្រហែល៨០នាក់ ដែលជាការរំលោភលើវិធានការរឹតបន្តឹងការជួបជុំនៅខាងក្រៅរបស់អឺរ៉ុប។ ប្រជាពលរដ្ឋ ដែលបានឃើញលោក ហ្វ៊ីល ហូហ្កាន ចូលរួមក្នុងពិធីជួបជុំទទួលទានអាហារពេលល្ងាចបែបនេះ រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ បានរិះគន់យ៉ាងខ្លាំង ហើយគណៈកម្មការអឺរ៉ុបបានអោយដឹងថា ខ្លួនបានទទួលពាក្យសុំលាលែងពីតំណែងរបស់លោក ហ្វ៊ីល ហូហ្កាន រួចហើយ៕...
លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មនិងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ

លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មនិងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបានលទ្ធផលដូចខាងក្រោម៖ កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈនិងការឆ្លើយតបលើកូវីដ-១៩ នៅក្នុងតំ​បន់។ ក្នុងនោះ កិច្ចប្រជុំបានពិភាក្សាលើការអភិវឌ្ឍលើផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ និងការអនុវត្តផែនការសកម្មភាពទីក្រុងហាណូយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ាននិងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩ ដើម្បីទប់ស្កាត់និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាពង្រឹងការតភ្ជាប់បណ្តាញផ្គត់ផ្គង់ ដើម្ប...
សម្តេចតេជោ ហ៊ុន សែន អរគុណដៃគូអង្គការទេសចរណ៍ពិភពលោក

សម្តេចតេជោ ហ៊ុន សែន អរគុណដៃគូអង្គការទេសចរណ៍ពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក (World Tourism Organization UNWTO) ដែលបានកោតសរសើរដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោផ្ទាល់ដែលបានដាក់ចេញវិធានការទប់ស្កាតការចម្លងជំងឺកូវីដ-១៩ ដ៏សកម្មនឹងមានប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនេះដែរ គឺអង្គការទេសចរណ៍ពិភពលោកក៏បានកោតសរសើរដល់ការ ងើបឡើងវិញនូវភ្ញៀវទេសចរក្នុងស្រុកដែលមានការយល់ដឹងពីអនាម័យសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការថែរក្សាសុវត្ថិភាពសុខភាព ចៀស ផុតពីជំងឺឆ្លងកូវីដ១៩។ សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងស្រុកបន្តប្រើប្រាស់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹក អាល់ កុល ឬជឹលសម្លាប់មេរោគកុំអោយឆ្លងជំងឺកូវីដ-១៩។...
យានដ្ឋានជួសជុលរថយន្ត អត់ច្បាប់ជិត៤០០ទីតាំងនៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីចុះបិទអាជីវ កម្មបណ្ដោះអាសន្នដោយមិនលើកលែង

យានដ្ឋានជួសជុលរថយន្ត អត់ច្បាប់ជិត៤០០ទីតាំងនៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីចុះបិទអាជីវ កម្មបណ្ដោះអាសន្នដោយមិនលើកលែង

ព័ត៌មានជាតិ
ភ្នំពេញ៖ មន្ត្រីជំនាញមន្ទីរសាធារណៈការ លោក ស្រីបុប្ផា ផានី បានឲ្យដឹងថ្ងៃទី២៧ សីហានេះថា នៅរាជ ធានីភ្នំពេញ មានយានដ្ឋានជួសជុលរថយន្ត ចំនួន ៩៧១ទីតាំង មានច្បាប់ចំនួន៥៨១ទីតាំង អត់ច្បាប់ចំនួន ៣៩០ទីតាំង ដែលមន្ត្រីជំនាញ នឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចុះទៅបិទអាជីវកម្ម បណ្ដោះអាសន្ន និងតម្រូវឱ្យសុំច្បាប់ឱ្យបានត្រឹមត្រូវ ដោយលើកនេះមិនមានការណែនាំឬជូនដំណឹងទៀត ទេ ព្រោះបានជូនដំណឹង និងទុកពេលជាយូណាស់ហើយ ។ ជាក់ស្ដែងទីតាំងយានដ្ឋានធ្វើអាជីវកម្មជួសជុល កែច្នៃដំឡើងយានយន្តមិនមានច្បាប់អនុញ្ញតជាច្រើនកន្លែង ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខចុះទៅបិទជា បណ្ដោះអាសន្នរង់ចាំឱ្យម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញតត្រឹមត្រូវជាមុនសិនទើបអនុញ្ញតឱ្យបើកអាជីវកម្មឡើងវិញ។ លោកស្រីបុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឱ្យដឹងថា ៖ ចាប់ពីពេលនេះទៅ ...
អ្នកឆ្លងវីរុសCovid-19សរុបកើនឡើងដល់ជាង២៤លាននាក់នៅទូទាំងពិភពលោក

អ្នកឆ្លងវីរុសCovid-19សរុបកើនឡើងដល់ជាង២៤លាននាក់នៅទូទាំងពិភពលោក

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង២៤លាននាក់ហើយ គឺចំនួន ២៤ ៣១៥ ៤២០នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ជិត៨៣ម៉ឺននាក់ គឺចំនួន ៨២៨ ៧២១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយ បានកើនឡើងដល់ជិត១៧លាននាក់ហើយដែរ គឺចំនួន ១៦ ៨៤២ ០៣១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហានេះ ។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន៦១៥៣នាក់ និងមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន២៦៤ ១៥០នាក់ បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងឥណ្ឌា សុទ្ធតែជាប្រទេសដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19ចំនួនជាង១ពាន់នាក់ គឺអាមេរិកមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ១២៤៣នាក់ ប្រេស៊ីល១០៩០នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួ...
ចិន និងអាមេរិក ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ចិន និងអាមេរិក ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ព័ត៌មានអន្តរជាតិ
ក្រុមមន្ត្រីតំណាងផ្នែកពាណិជ្ជកម្មរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានជួបគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលពី១ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០២០នេះ ដែលនេះបើយោងតាម CNN ។ ក្រុមតំណាងផ្នែកពាណិជ្ជកម្មក្នុងកិច្ចពិភាក្សាគ្នានេះ ខាងភាគីចិនដឹកនាំអោយលោកឧបនាយករដ្ឋមន្ត្រី លីវ ហ៊ើ (Liu He) និងខាងភាគីអាមេរិកដឹកនាំអោយលោក រ៉ូបឺត ឡាយធីស័រ (Robert Lightizer) មន្ត្រីទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ គឺតម្រូវអោយប្រទេសចិនទទួលទិញផលិតផលយានយន្ត គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ និងផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំរយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០២០នេះ និងនៅឆ្នាំ២០២១ខាងមុខ ប៉ុន្តែចិនអនុវត្តមិនបានល្អទៅតាមកិច្ចព្រមព្រៀង ដោយសារការឆ្លងរាលដាលវីរុ...
ចិនច្រានចោលគម្រោងអាមេរិកក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរ

ចិនច្រានចោលគម្រោងអាមេរិកក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរ

ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន លោក Wu Qian បានប្រកាសច្រានចោល កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ នូវគម្រោងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានកំណត់ដោយកងកម្លាំងយោធាចិន ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK ។ សេចក្តីប្រកាសបដិសេធរបស់ចិន ត្រូវបានធ្វើឡើងខណៈដែលកងកម្លាំងយោធារបស់ប្រទេសនេះ នឹងបើកធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូងចាប់ពីចុងខែសីហានេះទៅ និងបានកំណត់តំបន់ហាមហោះហើរក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធយោធានោះ ប៉ុន្តែខាងភាគីអាមេរិក បានលើកឡើងថា ខ្លួននឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីពិនិត្យមើលពីសមយុទ្ធយោធារបស់ចិន ។ លោក Wu Qian បានព្រមានថា សកម្មភាពរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់សមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលដែលកងកម្លាំងយោធាចិនកំពុងធ្វើសមយុទ្ធ អាចនាំអោយមាន...