សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមច្រូតស្រូវជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាមកាលសម័យតស៊ូ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមច្រូតស្រូវ ជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាម កាលសម័យតស៊ូ។
ឆ្លៀតពេលឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមច្រូតស្រូវ ប្រមូលភោគផលកសិកម្ម ជាមួយបងប្អូនកូនក្មួយ ប្រជាកសិករ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សម្តេចបានមានប្រសាសន៍ថា ការដំាដុះ ជាជីវភាព របស់សម្តេច ដែលជាកូនកសិករ។ សម្តេចតែងតែ ចូលរួមបង្កបង្កើនផលស្រូវ ជាមួយបងប្អូន កូនក្មួយជាកសិករ នៅពេលនៅទំនេរពីការងារប្រទេសជាតិ តំាងពីដើម រហូតរៀងមក មិនថាពេលភ្ជួររាស់ ដកស្ទូង និងច្រូតកាត់ បោកបែន នោះទេ។
ក្នុងពេលនោះដែរ សម្តេចបានអញ្ជើញចុះពិនិត្យ តំបន់ដែលសម្តេចធ្លាប់បានឆ្លងកាត់ ក្នុងសមរភូមិ និងពេលរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍។
សម្តេ...








