ឯកឧត្តម សាម៉ន បណ្ឌិត្យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើបើកវគ្គបណ្តុះបណ្តាលស្តីពីការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម នៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិល
កំពត៖ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម នៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិល។
សម្រាប់វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងនៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ខេត្តកំពត ស្តីពីការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម នៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមប្រតិភូ គ្រូឧទ្ទេសតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល។
ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការបានថ្លែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះក្រុមការ...








