ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សមាគមន៍ អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ស្នើដល់ក្រសួងពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសជិតខាងមកកម្ពុជា

សមាគមន៍ អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ស្នើដល់ក្រសួងពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសជិតខាងមកកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកស្រ៊ុន ពៅ ប្រធានសមាគមន៍ ចិញ្ចឹមជ្រូកនៅកម្ពុជា មានប្រសាសន៍ថា ការនាំជ្រូកចូលពីប្រទេសជិតខាងមកកម្ពុជា វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ការចិញ្ចឹមជ្រូកនៅក្នុងស្រុក ។ លោកបញ្ជាក់ថា ការនាំចូលជ្រូករស់ពីប្រទេសវៀតណាមក្នុងមួយថ្ងៃមិនក្រោមជាង២០០០ក្បាលនោះទេ ហើយពុំបានពិនិត្យជំងឺជ្រូកពីមន្ត្រីជំនាញនោះទេ ដូចនេះវាអាចនាំជំងឺចូលមកកម្ពុជាយើង ។ ជាទូទៅ មន្ត្រីនៅច្រកទាំងនោះពុំមានវិធានការណ៍ទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ឡើយ ។ ក្នុងនាមលោក ប្រធានសមាគមន៍ ចិញ្ចឹមជ្រូកនៅកម្ពុជា បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ត្រូវមានវិធានការណ៍លើបញ្ហានេះផង គួរតែបញ្ជូនមន្ត្រី ជំនាញ ឬពេទ្យសត្វទៅឈរជើងនៅតាមតំបន់ច្រកព្រំដែនទាំងនោះផង ដើម្បីចាំត្រួតពិនិត្យមើលសុខភាពជ្រូកទាំងនោះ ថាតើមានជំងឺ ឬគ្មានជំងឺ ។ លោកបានសំណូមដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ សូមជួយមានវិធានការណ៍ ទប់ស្កាត់ និងបង្រ្ក...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ច្រា​ន​ចោលព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាម អាយុ១៨ឆ្នាំម្នាក់ ឆ្លងកូវីដ​១៩ ពីកម្ពុជា

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ច្រា​ន​ចោលព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាម អាយុ១៨ឆ្នាំម្នាក់ ឆ្លងកូវីដ​១៩ ពីកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ​៖​ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានផ្សាយថា​ ជនជាតិវៀត​ណាមមានអាយុ១៨ឆ្នាំម្នាក់  ដែលធ្វើដំណើរចេញពីប្រទេសកម្ពុជា មានផ្ទុកមរោកគកូរ៉ណា។ ការប្រកាសច្រានចោលនេះ ត្រូបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោយពីវែបសាយសារព័ត៌មានមួយ ឈ្មោះ លុយអាត វៀត​ណាម (luatvetnam.vn)​ បានផ្សាយអំពីមាន​ករណីយុវជនជនជាតិវៀតណាមម្នាក់​ អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ-១៩ ធ្វើ​ដំណើរពីកម្ពុជា​ចូលទៅវៀតណាម​ តាមច្រកទ្វារព្រំដែន ថុងហ្វឺក (Thuong Phuon) ខាងខ្មែរហៅថា ច្រកក្អមសំណរ កាលវ ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមាន ហើយបាន​ដាក់ឲ្យព្យាបាលនៅ​មណ្ឌលសុខភាព ង្វានហុងងឺ (Huyen​ Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។ លោករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះ​ការចុះផ្សាយលើទំព័រវែបសាយ​សារ...
លោក ហេរ៉ូ សុជាតិ​ អគ្គនាយក​ក្រុមហ៊ុនTop4 Realty ថ្នាកដ់ឹកនាំ និងសហការីទាំងអស់ សូមគោរពអបអរសាទរ លោក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលបានសញ្ញាប័ត្រកិត្តិយសប្រចាំឆ្នាំពីមហាវិទ្យាល័យបច្ចេកវិទ្យា រាជមង្គលនគរប្រទេសថៃ​

លោក ហេរ៉ូ សុជាតិ​ អគ្គនាយក​ក្រុមហ៊ុនTop4 Realty ថ្នាកដ់ឹកនាំ និងសហការីទាំងអស់ សូមគោរពអបអរសាទរ លោក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលបានសញ្ញាប័ត្រកិត្តិយសប្រចាំឆ្នាំពីមហាវិទ្យាល័យបច្ចេកវិទ្យា រាជមង្គលនគរប្រទេសថៃ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខ្ញុំបាទ ហេរ៉ូ សុជាតិ​ ប្រធានប្រឹក្សាភិបាលទទួលបន្ទុកជាអគ្គនាយក​ក្រុមហ៊ុន  Top4 Realty ថ្នាកដ់ឹកនាំ និងសហការីទាំងអស់សូមគោរព និងសូមអបអរសាទរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្តម ទទួលបានសញ្ញាប័ត្រកិត្តិយស ប្រចាំឆ្នាំ ពីមហាវិទ្យាល័យបច្ចេកវិទ្យា រាជមង្គលនគរ ប្រទេសថៃ ដោយ ឯកឧត្តម មានគុណតម្លៃលើការបំពេញការងារដ៏មានផលប្រយោជន៍ចំពោះប្រទេសជាតិ និង សង្គម ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងពលំមាំមួន សម្រេចជោគជ័យគ្រប់ភារកិច្ច ។ សូម​​បួងសួងដល់ព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័កិ្ដសិទិ្ធក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្សុី ក្នុងឱកាសទទួលបានសញ្ញាប័ត្រកិតិ្តយសពី​មហា​វិទ្យាល័យ​បចេ្ចក​វិទ្យា រាជមង្គលនគរ របស់ប្រទេសថៃ។ ក្នុងឱកា...
(Video)៖ សកម្មភាពថៅកែ​ហាង​ ធារ៉ា​ ឈ្មោះ កាន់​ វុទ្ធី ​ដែល​បានប្រេីហឹង្សាទៅលេី​អ្នករត់តុ​

(Video)៖ សកម្មភាពថៅកែ​ហាង​ ធារ៉ា​ ឈ្មោះ កាន់​ វុទ្ធី ​ដែល​បានប្រេីហឹង្សាទៅលេី​អ្នករត់តុ​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សកម្មភាពថៅកែ​ហាង​ ធារ៉ា​ ឈ្មោះ កាន់​ វុទ្ធី ​ដែល​បានប្រេីហឹង្សាទៅលេី​អ្នករត់តុ​នៅថ្ងៃទី​១០​ ខែ​មិថុនា​ ឆ្នាំ២០២០​ដែល​បានប្រេីហឹង្សាទៅលេី​អ្នករត់តុ​កាលពី​យប់ថ្ងៃទី​៦​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ដេីម្បី​កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលា ការ​ចាត់ការ​តាមច្បាប់ https://www.youtube.com/watch?v=L7ImqZNOTeA
លោក ហៃ ស៊ីណា នាយកការផ្សាយដេលីខ្មែរ(Daily-Khmer)ផ្ញើសារគោរជូន រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ក្នុងឱកាសទទួលបានសញ្ញាប័ត្រកិតិ្តយសពីមហាវិទ្យាល័យបចេ្ចកវិទ្យា រាជមង្គលនគរ របស់ប្រទេសថៃ

លោក ហៃ ស៊ីណា នាយកការផ្សាយដេលីខ្មែរ(Daily-Khmer)ផ្ញើសារគោរជូន រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ក្នុងឱកាសទទួលបានសញ្ញាប័ត្រកិតិ្តយសពីមហាវិទ្យាល័យបចេ្ចកវិទ្យា រាជមង្គលនគរ របស់ប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហៃ ស៊ីណា (វឌ្ឍនា) នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសហការីទាំងអស់ សូម​​បួងសួងដល់ព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័កិ្ដសិទិ្ធក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្សុី ក្នុងឱកាសទទួលបានសញ្ញាប័ត្រកិតិ្តយសពីមហាវិទ្យាល័យបចេ្ចកវិទ្យា រាជមង្គលនគរ របស់ប្រទេសថៃ។ ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ សូម ឯកឧត្តម មានសុខភាពល្អបរិបូរណ៍ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេស បន្ត​​ដឹកនាំវិស័យសារព័ត៌មាននៅកម្ពុជាឆ្ពោះទៅរកការរីកមច្រើនៅមុខ​ជានិច្ច ក្រោម ការដឹកនាំដ៍ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​ យើងខ្ញុំទាំងអស់គ្នា សូមលើកដៃ បួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាច...
រយៈពេល៦ខែឆ្នាំ២០២០ កម្ពុជានាំស្រូវចេញទៅប្រទេសវៀតណាមប្រមាណជាង៩២ម៉ឺនតោន

រយៈពេល៦ខែឆ្នាំ២០២០ កម្ពុជានាំស្រូវចេញទៅប្រទេសវៀតណាមប្រមាណជាង៩២ម៉ឺនតោន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងនៅ១០មិថុនាថា ការនាំចេញស្រូវ ទៅកាន់ប្រទេសវៀតណាម តាមច្រកមួយចំនួននៅខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងខេត្ដស្វាយរៀង គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០សម្រេច បានចំនួន៩២១,០៤៧តោន។ លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ចំពោះខេត្តព្រៃវែង ជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាងគេក្នងព្រះរាជាណាចក្រកម្ពុជាក្នុង រយៈពេល១០ឆ្នាំចុងក្រោយនេះ។ លោករដ្ឋមន្ត្រីបានបន្ដទៀតថា តាមរបាយការណ៍ របស់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង បានឱ្យដឹងថា ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាមកំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិត ចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២០ គឺសម្រេចនាំស្រូវបានចំនួនសរុបប្រមាណ ៣៨, ៥២៦ តោន។ យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រ...
អ្នកឆ្លងវីរុសកូវីដ-១៩កើនឡើងដល់ជិត១លានកន្លះនៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសកូវីដ-១៩កើនឡើងដល់ជិត១លានកន្លះនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត១លានកន្លះហើយ គឺចំនួន ៧ ៤៤៥ ២៨៩ នាក់ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ ដែលជាកំណើនឆ្លងក្នុងល្បឿនលឿនដដែល ។ ចំពោះកំណើនមនុស្សស្លាប់ ក៏បានកើនឡើងយ៉ាងលឿនផងដែរ ដែលគិតត្រឹមថ្ងៃទី១១ ខែមិថុនានេះ មនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤១៨ ១២៧ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣ ៧២៣ ៥៩០ នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩នៅជុំវិញពិភពលោក មានចំនួន ១៣៣ ៧៦៥ នាក់ និងអ្នកជំងឺចំនួន ៥ ១៥៥ នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ក្នុងរយៈពេលពេល២៤ម៉ោងចុងក្រោយនេះ ៕...
ជំនួបសម្តេច ស ខេង “ឯកអគ្គរដ្ឋទូតទី​ម័​រ​ឡេ​ស្តេសរសើរ​ ចំពោះ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ”

ជំនួបសម្តេច ស ខេង “ឯកអគ្គរដ្ឋទូតទី​ម័​រ​ឡេ​ស្តេសរសើរ​ ចំពោះ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ”

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ លោក ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក Ermenegildo “Kupa” Lopes បាន​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការរីកចំរើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ។ លើសពីនេះលោកថ្លែងថា ប្រទេស​កម្ពុជា ទើប​បញ្ចប់​សង្គ្រាម និង​សុំ​យក​ប្រទេស​កម្ពុជា​ជា​ប្រទេស​គំរូ​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​តែម្តង​។​   ​ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២០ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ លោក Ermenegildo “Kupa” Lopes បានថ្លែងថា រដ្ឋាភិបាល​នៃ​ប្រទេស​ទី​ម៉​ឡេ​ស្តេ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ភាព​រីកចំរើន​របស់​ប្រទេ ស​កម្ពុជា ដែលមាន​ការអភិវឌ្ឍ​បាន​យ៉ាង​ឆាប់រហ័ស ដែល​ភាព​រីកចម្រើន​នេះ គឺ​ដោយសារតែ​ការដឹកនាំ​ដ៏​ល្អ​របស់​...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញឲ្យប្រជាសហគមន៍បង្កើនការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែផ្លែឈើ តាមតម្រូវការទីផ្សារក្នុងស្រុក

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញឲ្យប្រជាសហគមន៍បង្កើនការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែផ្លែឈើ តាមតម្រូវការទីផ្សារក្នុងស្រុក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនិតីវិធីទទួលបានឥណទាន ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក នៅខេត្តរតនគិរី ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ លោកកៅ ថាច បានមានប្រសាសន៍ថា​ ដើម្បីឲ្យបងប្អូនប្រជាសហគមន៍ខេត្តរតនគិរី មានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែ​សង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។ លោកអគ្គនាយកបានបញ្ជាក់ថា ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងបងប្អូនប្រជាសហគមន៍ ត្រូវបង្កើនការចញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែផ្លែឈើ តាមតម្រូវការទីផ្សារក្នុងស្រុក។ ទោះបីក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួ...
មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងជាង២០លាននាក់

មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងជាង២០លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចវិញហើយ កាលពីខែឧសភា មកនៅ ១៣.៣ភាគរយ ពីអត្រាគ្មានការងារធ្វើ១៤.៧ភាគរយកាលពីខែមេសា ដែលជាអត្រាគ្មានការងារធ្វើខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៣៩កន្លងទៅ ។ នេះបើតាមការចុះផ្សាយរបស់ Trading Economics ។ ក្រុមសេដ្ឋវិទូនៅប្រទេសមហាអំណាចមួយនេះ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់បែបនេះ គឺដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ដែលនាំឲ្យប្រមុខដឹកនាំរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក សម្រេចចិត្តបិទប្រទេស ។ បច្ចុប្បន្ននេះ មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង២០លាននាក់ ហើយនៅប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក៏មានកំណើននៃអត្រាគ្មានការងារធ្វើខ្ពស់ដែរ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ៕...