ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក អ៊ុន ចាន់ដា សម្រេចឲ្យសាងសង់បន្តអគាររដ្ឋបាលថ្មី នៃសាលាខេត្តកំពង់ចាម ដែលផ្អាកការសាសង់អស់ជាច្រើនឆ្នាំ 

លោក អ៊ុន ចាន់ដា សម្រេចឲ្យសាងសង់បន្តអគាររដ្ឋបាលថ្មី នៃសាលាខេត្តកំពង់ចាម ដែលផ្អាកការសាសង់អស់ជាច្រើនឆ្នាំ 

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរង សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការសាលាខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីសែនព្រេន សុំសេចក្តីសុខ សេក្តីចម្រើន ដើម្បីចាប់ផ្តើមដំណើរការសាងសង់សំណង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដែលបានផ្អាកការសាងសង់អស់ជាច្រើនឆ្នាំ។ លោកអភិបាលខេត្តបានបញ្ចាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវាសាធារណៈនៅសាលាខេត្ត គណៈអភិបាល បានឯកភាព និងអនុញ្ញាតិឲ្យបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះបន្ត ទៀតដែល នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០នេះតទៅ។ សូមបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះគឺមានទំហំបណ្តាយ ៥៣,២៥ ម៉ែត្រ ទទឹង ២៤ ម៉ែត្រ កម្ពស់៣ ជាន់ ដែលប្រើប្រាស់គម្រោងថវិកាប្រចាំឆ្...
លោកឧកញ៉ា​ ហ៊ូត​ ជា ​ព្រមទាំងបុគ្គលិកទាំងអស់​ សូមក្រាបថ្វាយបង្គំបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សាយាងចូល៨៥ ព្រះវស្សារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

លោកឧកញ៉ា​ ហ៊ូត​ ជា ​ព្រមទាំងបុគ្គលិកទាំងអស់​ សូមក្រាបថ្វាយបង្គំបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សាយាងចូល៨៥ ព្រះវស្សារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា​ ហ៊ូត​ ជា​ អគ្គនាយកក្រុមហ៊ុន​ ហ៊ួត​ ជា​ ខូអិលធីឌី​ ព្រមទាំងបុគ្គលិកទាំងអស់​ សូមក្រាបថ្វាយបង្គំថ្វាយព្រះពរក្នុងព្រះរាជពីធីចម្រេីនព្រះជន្មាយុសម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហនុ​ សូមសម្តេចមហាក្សត្រីមានព្រះរាជសុខភាពល្អបរិបូណ៌​ ព្រះកាយពលមាំមួន​ ព្រះជន្មាយុយឺនយូរ​ ជាងរយព្រះវស្សា។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សា យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ ទូលព្រះបង្គុំសូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ព...
លោក វេង សាខុន ថា៖អ្នកចិញ្ចឹមសត្វ អាជីករលក់សាច់ និងអ្នកទទួលទាន ចូលរួមផ្តល់យោបល់ អំពីតម្លៃសត្វរស់ និងតម្លៃលក់សាច់ នៅលើទីផ្សារ

លោក វេង សាខុន ថា៖អ្នកចិញ្ចឹមសត្វ អាជីករលក់សាច់ និងអ្នកទទួលទាន ចូលរួមផ្តល់យោបល់ អំពីតម្លៃសត្វរស់ និងតម្លៃលក់សាច់ នៅលើទីផ្សារ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកសិទ្ធិឲ្យ អ្នកចិញ្ចឹមសត្វ អាជីករកាប់សាច់លក់និងលក់សាច់ និងប្រជាជនជាអ្នកទិញទទួលទាន ទាំងអស់ ចូលរួមផ្តល់ជាយោបល់ ពីតម្លៃសត្វរស់ និងតម្លៃលក់សាច់សត្វ នៅលើទីផ្សារ នាពេលបច្ចុប្បន្ន ។ នេះយោងតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុកផ្លូវការ របស់លោកវេង សាខុន បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកសិករជាអ្នកចិញ្ចឹមសត្វ អាជីករកាប់សាច់លក់និងលក់សាច់ ហើយនិងប្រជាជនជាអ្នកទិញទទួលទាន ទាំងអស់ ដែលបានចូលរួមផ្តល់ជាយោបល់ មកដល់ខ្ញុំ ស្តីពីតម្លៃសត្វរស់ និងតម្លៃលក់សាច់សត្វ នៅលើទីផ្សារ នាពេលបច្ចុប្បន្ន ។ ក្រសួងនឹងប្រមូលមតិយោបល់ទាំងអស់មកពិនិត្យពិចារណា និងដោះស្រាយឲ្យទទួលយកបានទាំងអស់គ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលដ៏លំបាកនៃការស្តារការចិញ្ចឹមសត្វជ្រូកក្រោយពេលនៃការប្រឈមជម្ងឺប៉េសជ្រូកអាហ្...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដើម្បីពង្រីកទីផ្សារពាណិជ្ជកម្មនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដើម្បីពង្រីកទីផ្សារពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដឹកនាំដោយលោក ម៉ាតធ្យូ អាំស្ត្រង (Matthew Armstrong) នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុន Adidas និងលោក គ្រីស្តឺ ហ៊ន អាហ្វ អាមីន (Christer Horn af Aminne) នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេស កម្ពុជា និងវៀតណាម នៃក្រុមហ៊ុន H&M។ លោករដ្ឋមន្ត្ក្រីសួងពាណិជ្ជកម្ម បានជម្រាបជូនតំណាងក្រុមហ៊ុនទាំងពីរ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន។ លោករដ្ឋមន្ត្រី បានស្នើសុំឲ្យក្រុមហ៊ុនបន្តបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិ...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងដល់ជាង៤៥ម៉ឺននាក់នៅលើពិភពលោក

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងដល់ជាង៤៥ម៉ឺននាក់នៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៤៥ម៉ឺននាក់ហើយ គឺចំនួន៤៥០ ៤៥២នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំណែកមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបនៅលើពិភពលោក បានកើនឡើងដល់ជាង៨លាន៣៩ម៉ឺននាក់ផងដែរ គឺចំនួន៨ ៣៩៣ ០៩៦នាក់ ខណៈអ្នកជំងឺវីរុសនេះចំនួន៤ ៤១០ ៤២៩នាក់ បានជាសះស្បើយ ។ ពាក់ព័ន្ធនឹងអ្នកស្លាប់ថ្មីដោយវីរុសកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃ១៨ ខែមិថុនានេះ គឺសហរដ្ឋអាមេរិកមានអ្នកស្លាប់ថ្មីចំនួន ៨០៩នាក់ ប្រទេសប្រេស៊ីលមានអ្នកស្លាប់ថ្មីចំនួន ១២០៩នាក់ រុស្ស៊ីចំនួន ១៩៤នាក់ ឥណ្ឌាចំនួន ៣៤១នាក់ អង់គ្លេសចំនួន ១៨៤នាក់ ប៉េរូចំនួន ២០១នាក់ អ៊ីតាលីចំនួន៤៣ និងប្រទេសអ៊ីរ៉ង់ចំនួន១២០នាក់ ៕...
ទំនាក់ទំនងកូរ៉េទាំង២ធ្លាក់ចុះខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

ទំនាក់ទំនងកូរ៉េទាំង២ធ្លាក់ចុះខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងខាងត្បូង បានធ្លាក់ចុះដុនដាបខ្លាំងនៅថ្ងៃទី១៧ ខែមិថុនានេះ ក្រោយពីកូរ៉េខាងជើង បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងអន្តរកូរ៉េទាំងស្រុង និងគំរាមប្រើកងកម្លាំងយោធាវាយប្រហារលើកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់ BBC ។ ទំនាក់ទំនងអន្តរកូរ៉េបានធ្លាក់ចុះខ្លាំង គឺដោយសារកូរ៉េខាងជើង បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយកូរ៉េខាងត្បូង ដូចជាបិទការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរ លុបចោលកិច្ចព្រមព្រៀងផ្នែកយោធា និងលុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ។ មិនតែប៉ុណ្ណោះ លោកស្រី គីម យ៉ូចុង (Kim Yo-jong) ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បានគំរាមបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ រួមទាំងរៀបចំធ្វើសមយុទ្ធយោធានៅតាមព្រំដែនថែមទៀត ៕...
(ស.អ.ក) ចង់ទូទាត់ប្រាក់រៀល និងប្រាក់យន់របស់ចិន ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន

(ស.អ.ក) ចង់ទូទាត់ប្រាក់រៀល និងប្រាក់យន់របស់ចិន ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុ នឹងលោក លន់ យ៉េង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ស.អ.ក បានជួបពិភាក្សាជាមួយនឹងធនាគារជាតិនៃកម្ពុជា ដឹកនាំដោយ លោក ឡុង វិបុណ្យឫទ្ធ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ នៃធនាគារជាតិនៃកម្ពុជា និងសហការី។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការពិភាក្សាអំពីយន្តការនៃការជំរុញការទូទាត់ជាប្រាក់រៀល និង ពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យន់ (ចិន) ក្នុងការធ្វើពាណិជ្ជកម្មអង្ករជាមួយប្រទេសចិន។ ឧកញ៉ា ចាន់ សុឃាំង បានសម្តែងការចាប់អារម្មណ៍ និងគាំទ្រលើគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលការទូទាត់ពាណិជ្ជកម្មអង្ករក្រៅប្រទេស ជាមួយនឹងប្រទេសចិន ដែលជាជំហានដំបូងរបស់ធនាគារជាតិនៃកម្ពុជា គឺផ្តោតលើវិស័យកសិកម្មដែលជាពិសេសគឺវិស័យស្រូវអ...
លោក ឃួង ស្រេង កោះប្រជុំជាបន្ទាន់រកដំណោះស្រាយ រឿងទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរក្រហម

លោក ឃួង ស្រេង កោះប្រជុំជាបន្ទាន់រកដំណោះស្រាយ រឿងទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរក្រហម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយមន្ដ្រីជំនាញមន្ដ្រីពាក់ព័ន្ធ និងមន្ដ្រីខណ្ឌ ដើម្បីរកដំណោះ ស្រាយ បញ្ហាទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរ ក្រហម និងគម្រោងភ្ជាប់ប្រឡាយទួលពង្រ១ និង២ទៅ ប្រឡាយ បឹងហា ស្ថិតនៅខណ្ឌកំបូល និងខណ្ឌពោធិ៏សែនជ័យ ។ នៅរាជធានីភ្នំពេញ មានអណ្ដូងលូ៥ម៉ឺនអណ្ដូងលូ,ផ្លូវមានជាង ៥៨៣គីឡូម៉ែត្រ ៕...
ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា

ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសសិង្ហបុរី ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនានេះ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ និងនៅជុំវិញពិភពលោក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ CNA ។ ប្រព័ន្ធផ្សព្វផ្សាយ CNA ដដែលបានបន្តថា ការធ្លាក់ចុះនូវការនាំចេញសរុបរបស់សិង្ហបុរី បានធ្លាក់ចុះ២៣.៩ភាគរយ កាលពីខែឧសភា ដោយការនាំចេញផលិតផលមិនមែនគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៨.៨ភាគរយ ការនាំចេញគ្រឿងអេឡិចត្រូនិកធ្លាក់ចុះ១២.៥ ភាគរយ និងការនាំចេញតេលសិលាគីមី (Petrochemical) បានធ្លាក់ចុះ៣១.២ភាគរយ ។ សូមបញ្ជាក់ជូនថា ការធ្លាក់ចុះនូវការនាំចេញពីប្រទេសសិង្ហបុរី គឺដោយសារប្រទេសដែលជាទីផ្សារនាំចេញ បានបិទព្រំដែនដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលក្នុងនោះ មានប្រទេសចិន ឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី ៕...
កងយោធពលខេមរភូមិន្ទទិញរថយន្ត២៩០គ្រឿងពីប្រទេសចិន

កងយោធពលខេមរភូមិន្ទទិញរថយន្ត២៩០គ្រឿងពីប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កម្ពុជាបានបញ្ជាទិញរថយន្តយោធាចំនួន២៩០ គ្រឿងពីប្រទេសចិន និងចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបំរើការងារ តាមអង្គភាពនីមួយៗ ។ លោកសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ និងទទួលរថយន្តយោធា ចំនួន ២៩០ គ្រឿងដែលបញ្ជាទិញពីចិន ដើម្បីចែកជូន ដល់បណ្តាស្ថាប័ន អង្គភាពនៃ កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាន នគរ បាលជាតិ ។ មន្ត្រីជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទ័ពគោក បានឲ្យដឹងនៅថ្ងៃទី១៧ មិថុនា ឆ្នាំ ២០២០នេះថា ការទិញរថយន្តយោធាទាំងនេះមិនប្រើប្រាស់ថវិកា របស់រដ្ឋឡើយ ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវ នាវដល់សប្បុរសជន ក្នុងស្រុកនានា ដើម្បី ប្រមូលថវិកាទិញរថយន្តធុនធំ២៩០ គ្រឿងពី ប្រទេសចិន សម្រាប់យកមកប្រើប្រាស់ ក្នុងវិស័...