កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ដាក់គុក ឧកញ៉ាត្បាញអាយ សូ សារឹម ជាលើកទី២ ករណីលក់ដីខ្យល់
(កំពង់ស្ពឺ)៖ អ្នកគួកជេដីល្បីពេញស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្លាប់ប្រកាសខ្លួនថា ជាឧកញ៉ា ឈ្មោះ សូ សារឹម ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ខ្លួនជាលើកទី២ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលក់ដីខ្យល់។
មន្ត្រីកងរាជអាវុធហត្ថខេត្ថកំពង់ស្ពឺ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅភូមិរំលេច ឃុំព្រះស្រែ និងភូមិស្ដុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
យោងតាមមន្ត្រីដដែលនេះ បានឲ្យដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ហម សាវុធ ចង់ទិញដីនៅខេត្តកំពង់ស្ពឺ និងបានទាក់ទងឈ្...








