ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សហរដ្ឋលោមអាមេរិកគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

សហរដ្ឋលោមអាមេរិកគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានគំរាម នៅថ្ងៃអង្គារ ទី១៩ ខែឧសភានេះ ក្នុងការដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក (WHO) ដោយដោយចោទប្រកាន់អង្គការនេះពីបទលំអៀងទៅខាងប្រទេសចិន និងគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសCovid-19មិនបានល្អ ។ លោក ត្រាំ មិនត្រឹមតែគំរាមដកអាមេរិកចេញពីអង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានគំរាមកាត់ផ្តាច់ជាអចិន្ត្រៃយ៍នូវមូលនិធិវិភាគទានរបស់ខ្លួនដល់អង្គការសុខភាពមួយនេះដែរ ក្រោយពីសហរដ្ឋអាមេរិក បានសម្រេចបង្កកប្រាក់មូលនិធិវិភាគទានដល់អង្គការសុខភាពពិភពលោករួចហើយ ។ ជារៀរាល់ឆ្នាំ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិវិភាគទានដល់អង្គការ WHO ជាទឹកប្រាក់ពី៤០០លានទៅ៥០០លានដុល្លារ ប៉ុន្តែដោយសារការឆ្លងរាលដាលវីរុសCovid-19 ប្រធានាធិបតីអាមេរិករូបនេះ ក៏គំរាមនឹងដកអាមេរិកចេញពីសមាជិករបស់អង្គការសុខភាពពិភពលោក ៕...
មនុស្សស្លាប់ដោយសារវីរុសខូវីដ-១៩ នៅលើពិភពលោក កើនឡើងជិត៥លាននាក់ហើយ

មនុស្សស្លាប់ដោយសារវីរុសខូវីដ-១៩ នៅលើពិភពលោក កើនឡើងជិត៥លាននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត៥លាននាក់ គឺចំនួន ៤ ៨៩៤ ២៣៣នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ ។ ចំណែកចំនួនមនុស្សដែលបានបាត់បង់ជីវិតដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង៣២ម៉ឺននាក់ហើយដែរ គឺចំនួន៣២០ ១៨១នាក់ នៅជុំវិញពិភពលោក ខណៈដែលអ្នកជំងឺខូវីដ-១៩ ចំនួន ១ ៩០៨ ០៦៥នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសដែលមានករណីឆ្លងវីរុសខូវីដ-១៩ ច្រើនជាងគេ ដែលរហូតមកដល់ពេលនេះ រុស្ស៊ីបានឡើងដល់លំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលប្រទេសអេស្ប៉ាញបានធ្លាក់មកនៅលំដាប់លេខ៣វិញ ដែលមានការឆ្លងរាលដាលវីរុសនេះច្រើនជាងគេ ៕...
រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ ខែ្សដើម្បីបញ្ជៀសបញ្ហាកកស្ទះចរាចរណ៏ នាពេលបច្ចុប្បន្ន

រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ ខែ្សដើម្បីបញ្ជៀសបញ្ហាកកស្ទះចរាចរណ៏ នាពេលបច្ចុប្បន្ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ មានគម្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ ខែ្សដើម្បីឆ្លើយតប ទៅនឹងបញ្ហាកកស្ទះចរាចរណ៏ នាពេលបច្ចុប្បន្ន ដើម្បីបញ្ជៀសការកកស្ទះទាំង នោះអាជ្ញាធរក៏បានរិះរកគ្រប់វិធីសាស្រ្ដក្នុងការដោះស្រាយផងដែរ ដូចជាការ សាងសង់ស្ពានអាកាស ផ្លូវក្រវ៉ាត់ក្រុង និងផ្លូវក្រោមដីជាដើម។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន បញ្ជាក់ឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៏ជារៀងរាល់ថ្ងៃ និងដើម្បីឆ្លើយតបទៅ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ជួយសម្រួលរំដោះចរាចរណ៏ ដែលតែងតែកកស្ទះលើបណ្ដោយផ្លូវសហព័ន្ធរុស្សុីនេះ ។ ផ្លូវក្រោមដីទាំង៣ ខ្សែនោះរួមមាន ផ្លូវក្រោមដីឆ្លងកាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍...
សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលថវិកាឧបត្ថម្ភពីសប្បុរសជនជាង២៦មុឺនដុល្លារ

សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលថវិកាឧបត្ថម្ភពីសប្បុរសជនជាង២៦មុឺនដុល្លារ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀល ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០នេះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារមូលនិធិកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម ដើម្បីសរុបថវិកា ដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ក្នុងឱកាសអបអរសាទរ​ខួបទី១៥៧​ ទិវា​ពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម និងបន្តកៀងគររកសប្បុរសជនឲ្យជួយឧបត្ថម្ភគាំទ្របន្ថែមទៀត។ តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត​កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាពបំផុត៕...
ADB ប្រតិបត្តិការឆ្នាំ២០១៩ និងបន្តឆ្នាំ២០២០កើនដល់៣៣,៧៤ ពាន់លានដុល្លារ សម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ADB ប្រតិបត្តិការឆ្នាំ២០១៩ និងបន្តឆ្នាំ២០២០កើនដល់៣៣,៧៤ ពាន់លានដុល្លារ សម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ គម្រោងកម្មវីធី និងការគាំទ្រ ការអភិវឌ្ឍផ្សេងៗ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់សមាជិកជាប្រទេសកំពុង អភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានទំហំរហូតដល់ ៣៣,៧៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្ដីពីរបាយការណ៍ប្រចាំឆ្នាំ ២០១៩ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ទៅនឹងទស្សនវិស័យរបស់ខ្លួនដើម្បីសម្រេចបានតំបន់ដែលមានវិបុលភាព បរិយាប័ន្នភាព ធន់ និងនិរន្តរភាព។ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា ដោយការខិតខំរបស់យើងក្នុងឆ្នាំ២០១៩ ។ ខ្ញុំមានជំនឿចិត្តលើអ្វីដែលយើងបន្ដសម្រេចបានកន្លងមកក្នុងឆ្នាំ ២០២០នេះដែរ ។ យើងនឹងបន្តពីសមិទ្ធផល សម្រេចបានដើម្បីធានាធ្វើការងារបន្ថែមដែលស្រប ហើយឆ្លើយតបនឹង តម្រូវការសមាជិកយើង ខណៈ ពួកគេទប់ទល់ និងងើបឡើងវិញពីការរាតត្បាតនៃជំងឺខូវីដ-១៩។ លោកបានបន្ដថា ដើម្បីឆ្លើយតបនឹងខូវីដ-១៩ នៅ...
មន្ត្រី ក.ប.ប ពិនិត្យកសិផល បោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម

មន្ត្រី ក.ប.ប ពិនិត្យកសិផល បោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ដឹកនាំការអនុវត្តការងារពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព និងបង្រ្កាបការក្លែងបន្លំ នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានពិនិត្យកសិផល ដែលបោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកឹងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។ ការពិនិត្យរកសារធាតុហាមឃាត់នៅក្នុងកសិផលនេះ ដោយប្រើរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ហើយបានឆ្មក់យកសំណាកគំរូ តាមទីតាំងបោះដុំនូវទំនិញប្រភេទបន្លែ និងផ្លែឈើ ដាក់តាំងលក់នៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងមួយទីតាំងទៀត ស្ថិតនៅខាងក្រោយវិទ្យាល័យទួលស្វាយព្រៃ និងតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មក្នុងបន្លែ និងផ្លែឈើ។ សូមបញ្ជាក់ថា ប្រតិបត្តិ...
GDP ជប៉ុន ធ្លាក់ចុះ៣.៤%កាលពីត្រីមាសទី១ឆ្នាំនេះ ដោយសារវីរុសខូវីដ-១៩

GDP ជប៉ុន ធ្លាក់ចុះ៣.៤%កាលពីត្រីមាសទី១ឆ្នាំនេះ ដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានបញ្ជាក់ថា ផលិតផលសរុបក្នុងស្រុក(GDP) របស់ប្រទេសនេះ បានធ្លាក់ចុះ៣,៤%នៅចន្លោះពីខែមករាដល់ខែមីនាឆ្នាំ២០២០នេះដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ NHK ។ ប្រភពដដែលបានបន្តថា ការចំណាយជាលក្ខណៈផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេស ក៏បានធ្លាក់ចុះរហូតដល់០.៧%ផងដែរ ខណៈដែលរដ្ឋាភិបាលបានដាក់ប្រទេសក្នុងគ្រាអាសន្ន និងអំពាវនាវឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ។ ក្រុមសេដ្ឋវិទូរបស់ប្រទេសជប៉ុន បានឲ្យដឹងថា នៅត្រីមាសទី២នៃ២០២០នេះ GDP របស់ប្រទេសនេះ អាចនឹងធ្លាក់ចុះកាន់តែទាបជាងត្រីមាសទី១ទៅទៀត ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅតែបន្តកើនឡើងនៅឡើយ ហើយគិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ ការឆ្លងវីរុសខូវីដ-១៩ សរុបនៅជប៉ុន បានកើនឡើងដល់១៦២៨៥នាក់ និងមនុស្សចំនួន ៧៤៤នាក់បានបាត់បង់ជីវិត ៕...
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានព្រមាន ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត គឺមិនអត់ឱនឲ្យជាដាច់ខាត។ លោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ថា  សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ចប់ការងារភ្លាមៗតែម្ដង។ លោកបន្ថែមថា ក្រសួងយុត្តិធម៌ បានជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់។ ក្រសួងយុត្តិធម៌ ក៏បានជួបជាមួយសាលាជម្រះក្ដីជាន់ខ្ពស់ នឹងជួបជាមួយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីធានាថា កំហុសផ្នែកវិជ្ជាជីវៈ ក៏ត្រូវឆ្លើយតបជាមួយការទទួលខុសត្រូវផ្នែកវ...
ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុងខេត្តស្ទឹងត្រែង រហូតដល់ព្រំដែនដុងក្រឡកម្ពុជា -ឡាវ ត្រូវបានជួសជុលឡើងវិញ

ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុងខេត្តស្ទឹងត្រែង រហូតដល់ព្រំដែនដុងក្រឡកម្ពុជា -ឡាវ ត្រូវបានជួសជុលឡើងវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ ផ្លូវជាតិលេខ៧ចាប់ពីរគល់ស្ពានសេកុង រហូតដល់ដុងក្រឡព្រំប្រទល់កម្ពុជា ឡាវ រងការខូចខាតស្ទើទាំងស្រុង ត្រូវបានជួសជុលដោយមន្ទីសាធារណ:ការ នឹងដឹកជញ្ចូនខេត្ត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផលផ្សេងៗ មកទីរួមខេត្ត យកមកលក់នៅលើទីផ្សារ។ លោកសរ គឹមណាត ប្រធានមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី១៨ ខែឧសភា នេះថា ដោយមើលឃើញផ្លូវជាតិលេខ៧ រងការខូចខាតស្ទើទាំងស្រុង គឺចាប់ពីរគល់ស្ពានសេកុង រហូតដល់ព្រំដែនកម្ពុជា ឡាវ លំបាកក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ក៍ដូចភ្ញៀវជាតិ នឹងអន្តរជាតិ ដែលធ្វើដំណើ ទៅលេងប្រទេសឡាវ ដែលជាប្រទេសសម្ព័នមិត្តជិតខាង ជាមួយកម្ពុជា។ លោកប្រធានមន្ទីបានបន្តទៀតថា ក្នុងការធ្វើផ្លូវនេះក្រសួងបានប្រគល់ឲ្យមន្ទីរ ជាអ្នកមើលថែផ្លូវជាតិខាងលើនេះ ដើម្បីតម្រូវការងាយស្រួល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរបណ្តោះអាសន្ន។ ដូច្នេះមន្ទីរចាំបាច់ត្រូវតែធ្វើការថែទាំក្នុងមួយឆ្នា...
លោក ឃួង ស្រេង៖ ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មជាបណ្តោះអាសន្ន

លោក ឃួង ស្រេង៖ ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មជាបណ្តោះអាសន្ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យម្ចាស់ភោជនីយដាន ដែលកំពុងប្រកបអាជីវកម្ម មានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ បើទោះបីកម្ពុជា មានអ្នកជាសះស្បើយពីជំងឺនេះទាំងអស់យ៉ាងណាក៏ដោយ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ បានចេញសេចក្តី ជូនដំណឹងដោយបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ដូចតទៅ ៖ ១-ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោរពអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ។ ២-ត្រូវរៀបចំអោយមានទឹកអាល់កុលឬជែល សម្រាប់លាងដៃនៅមុខច្រកចេញចូល និង ត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោ...