សមត្ថកិច្ចបញ្ជូនសំណុំរឿងផ្កាយ៣ លោក ឡេង ប៊ុនស្រ៊ី(ហ៊ុន ប៊ុនស្រ៊ី)ប្រើឈ្មោះថ្នាក់ដឹកនាំជាតិដើរបោកលុយពលរដ្ឋទៅធ្វើទាហាន
(ភ្នំពេញ)៖ ទីបំផុតទៅ! នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសម្រេចកសាងសំណុំរឿង ដែលពលរដ្ឋ ២នាក់banប្តឹងលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ពីបទរំលោភលើទំនុកចិត្ត ក្នុងអំពើឆបោកប្រាក់អស់រាប់ពាន់ដុល្លារ បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើយោងតាមការបញ្ជាក់ពីប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកអង្គស្នួល។
មន្ត្រីដដែល បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះថា នគរបាលជំនាញបានកសាងសំណុំរឿង របស់លោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) និងបញ្ជូនទៅកាន់តុលាការ ក្រោមការសន្និដ្ឋានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត។
លោកប្រធានផ្នែកព្រហ្មទណ្ឌ រូបនេះ បន្ថែមថា សមត្ថកិច្ច បានសម្រេចបញ្ជូនសំណុំរឿងនេះទៅតុលាការកាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពី នគរបាលកោះហៅលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ឲ្យចូលឆ្លើយបំភ្លឺ តាមការប...








