ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងទេសចរណ៍ ៖ ប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍លើកទី១ សម្រាប់ឆ្នាំ២០១៩-២០៣០

ក្រសួងទេសចរណ៍ ៖ ប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍លើកទី១ សម្រាប់ឆ្នាំ២០១៩-២០៣០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖  ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នៅសណ្ឋាគារហ្គាដិនស៊ីធី (Garden City) រាជធានីភ្នំពេញ។ ពិធីបើកវេទិកានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រីឯពិធីបិទវេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ វេទិការយៈពេល ០១ថ្ងៃទី១៩ ខែវិច្ឆិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំជាសមាជិករាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុង ឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍ អ...
នាវាមុជទឹករបស់ប្រទេសរុស្ស៊ីអាចបំពាក់មីស៊ីលបាលីស្ទិកបាន២០០គ្រាប់

នាវាមុជទឹករបស់ប្រទេសរុស្ស៊ីអាចបំពាក់មីស៊ីលបាលីស្ទិកបាន២០០គ្រាប់

ព័ត៌មានទាន់ហេតុការណ៍
ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីបានចុះផ្សាយថា នាវាមុជទឹកប្រភេទ Typhoon ballistic នាវាមុជទឹករបស់ប្រទេសរុស្ស៊ីអាចបំពាក់មីស៊ីលបាលីស្ទិកបាន២០០គ្រាប់ submarines (SSBNs) របស់ប្រទេសនេះ អាចបំពាក់មីស៊ីលបាលីស្ទិកបានចំនួន២០០គ្រាប់ ដែលជាបរិមាណផ្ទុកច្រើនជាងគេនៅលើពិភពលោក ។ នាវាមុជទឹកប្រភេទOhio-class cruise missile submarines(SSGNs)របស់សហរដ្ឋអាមេរិកអាចបំពាក់មីស៊ីលបាញ់តម្រង់គោលដៅប្រភេទ Tomahawk cruise missiles បានចំនួន១៥៤គ្រាប់ គឺតិចជាងនាវាមុជទឹក SSBNs របស់រុស្ស៊ី ។ ចំណែកនាវាពិឃាតប្រភេទ Project 055​ destroyer របស់ប្រទេសចិនអាចពាក់មីស៊ីលបានចំនួន១១២គ្រាប់ ហើយនាវាចម្បាំងប្រភេទ Project 22350 របស់ចិនដដែល អាចបំពាក់មីស៊ីលបានត្រឹមតែ១៦គ្រាប់តែប៉ុណ្ណោះ ៕...
ឧកញ៉ា លឹម ហេងថា​ ៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេ៊រីកម្ពុជា-ចិននឹងបើកទំព័រប្រវត្តិសាស្រ្តថ្មីដល់កម្ពុជា»

ឧកញ៉ា លឹម ហេងថា​ ៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេ៊រីកម្ពុជា-ចិននឹងបើកទំព័រប្រវត្តិសាស្រ្តថ្មីដល់កម្ពុជា»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖កិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី(FTA)រវាងកម្ពុជា-ចិនដែលគ្រោងនឹងធ្វើឡើងនៅដើមខែធ្នូឆ្នាំ២០១៩នេះហើយ ជាបើកឱកាសកាន់តែច្រើនដល់ប្រទេសកម្ពុជាជាពិសេសការពង្រីកវិសា លភាពនៃការធ្វើពាណិជ្ជកម្មនិងវិនិយោគនេះបើតមការលើកឡើងរបស់អ្នកវិនិយោគកម្ពុជា។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសេ៊រីរវាងកម្ពុជានិងចិនជាសញ្ញាមួយដ៏ល្អមែនទែនសំរាប់កម្ពុជានាពេលខាងមុខនេះដែលកិច្ចព្រម ពរៀងនេះប្រទេសណាក៏ចង់បានដែរហើយចំពោះកម្ពុជានឹងបង្កើនការទាក់ទាញកាន់តែច្រនចំពោះការវិនិយោគនិងការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន ។ លោកឧកញ៉ាបានពន្យល់ថាតាមពិតដោយសារតែវិបត្តិនៃសង្រ្គាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកធ្វើឲ្យរោងចក្រដែលផលិតនាំចេញទៅចិនជាប់ពន្ធដូច្នោះអាចងាកមកប្រទេសបកម្ពុជាវិញដើម្បីផលិតនាំទៅកាន់ប្រទេសចិនវិញមិនខុសពីការទទួលបាន GSPរបស់អាមេរិក និង EBA ពីអឺរ៉ុបនោះទេ បើយើងទទួលបានពីចិនគឺជួយជំរុញការអភិវឌ្...
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្ដេចយាងសោយទិវង្គត  នៅមន្ទីពេទ្យក្រុងបាំងកក

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្ដេចយាងសោយទិវង្គត  នៅមន្ទីពេទ្យក្រុងបាំងកក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ស្ដេចយាងសោយទិវង្គត ដោយព្រះរោគគាពាធ នៅមន្ទីរពេទ្យមួយ នាទីក្រុងបាំងកក ប្រទេស ថៃ ក្នុងព្រះជន្មា៧៦ព្រះវស្សា។ នេះយោងតាមការផ្សាយរបស់ផេហ្វេសប៊ុក Royal du Cambodge នៅរសៀលថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា «សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម៧៦ព្រះវស្សា នាវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុ...
លោកបណ្ឌិត​​គីម ហ៊ាង«អតីតកាលជា​​អ្នករត់តុ​​និងក្មេងវត្ត​​​​​​​ទទួលបានគោរម​​​ងារ​​​ជា​​​ឧកញ៉ា​​»

លោកបណ្ឌិត​​គីម ហ៊ាង«អតីតកាលជា​​អ្នករត់តុ​​និងក្មេងវត្ត​​​​​​​ទទួលបានគោរម​​​ងារ​​​ជា​​​ឧកញ៉ា​​»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត គីម ហ៊ាង បច្ចុប្បន្ន​នេះជា​​នាយក​​​ក្រុមហ៊ុន​ KHMER REAL ESTATE Co.,LTD និងជា​​ប្រធាន​ KW Cambodia  ដែល​​មានអតីតកាលធ្លាប់ជាអ្នក​រត់តុ​ និងជាក្មេង​​​បានស្នាក់អាស្រ័យ​​​​​​នៅវត្ត​​​មហា​​​មន្រ្តី​រាជធានីភ្នំពេញ​ តស៊ូ​​រហូតដល់​ក្លាយបុគ្គលមានកេរ្តិ៍ឈ្មោះ​ក្នុងសង្គមជាពិសេស ​​​វិស័យ​ដីធ្លី​​តែម្តង​ ​​ហើយ​​​​ថ្មី​​ៗ​​​នេះ​​​​​​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់ផ្តល់​​​​គោរមងារជាឧកញ៉ាកាល​​ពីថ្ងៃទី១៥​​​ខែ​​វិច្ឆិកា​​​ឆ្នាំ២០១៩​នេះ ​​។​ សូមរំលឹកថា ​​យុវជន​​​ គីម ហ៊ាង ​បាន​ចាប់កំណើត​នៅ​ភូមិ​បាវិត​លើ ឃុំ​បាវិត ស្រុក​ចន្រ្ទា ​ខេត្ត​ស្វាយរៀង​ ស្របពេលកំពុងតែសិក្សា​​​​នៅ​វិទ្យាល័យ ជាអកុសលមុខរបរ​​​រក​ស៊ី​ក្នុង​គ្រួសារ​ចាប់​ផ្ដើម​ធ្លាក់​ចុះផងនោះ​​​ ស្រាប់តែ​អ្នក​​ម្ដាយជា ទី ស្រឡាញ់​​​ក៏​បាន​ស្លាប់​ទៀតនៅ​ក្នុង​ឆ្នាំ ១៩៩៧ ពេល​នោះ​ហើយ អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ក្នុងមួយរំព...
រដ្ឋមន្ត្រីការពារជាតិប្រទេសចិនចោទប្រកាន់អាមេរិកពីបទបង្ករឿងនៅសមុទ្រចិនខាងត្បូង

រដ្ឋមន្ត្រីការពារជាតិប្រទេសចិនចោទប្រកាន់អាមេរិកពីបទបង្ករឿងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន លោក Wei Fenghe បានចោទប្រកាន់មេដឹកនាំរបស់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកានេះ ពីបទបង្ករឿងនៅសមុទ្រចិនខាងត្បូង ។ លោក Wei Fenghe បានអំពាវនាវដល់មេដឹកនាំរបស់សហរដ្ឋអាមេរិក កុំឲ្យព្យាយាមដំឡើងសាច់ដុំខាងយោធានៅសមុទ្រចិខាងត្បូង ។ ការដំឡើងសាច់ដុំខាងយោធានៅសមុទ្រចិនខាងត្បូងពីសំណាក់សហរដ្ឋអាមេរិក គឺជាទង្វើបង្ករឿងដែលរុញច្រានឲ្យមានភាពតានតឹងក្នុងតំបន់ និងអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងចិន នៅពេលខាងមុខ ។ លោក Wei Fenghe បានព្រមានដែរថា ចិននឹងមិនអត់អោនឲ្យទេ ចំពោះការជួយជ្រោមជ្រែងដល់ កោះតៃវ៉ាន់ ក្នុងបំណងជំរុញឲ្យកោះមួយនេះប្រកាសឯករាជ្យ ហើយអាមេរិកត្រូវតែបញ្ឈប់នូវសកម្មភាពបំបែកទឹកដីចិនជាបន្តទៀត ៕    ...
ក្រសួងរ៉ែ និងថាមពល អះអាងថា៖ កម្ពុជាលែងខ្វះថាមពលអគ្គិសនី ប្រើប្រាស់ទៀតហើយនៅក្នុងរដូវប្រាំងនេះ

ក្រសួងរ៉ែ និងថាមពល អះអាងថា៖ កម្ពុជាលែងខ្វះថាមពលអគ្គិសនី ប្រើប្រាស់ទៀតហើយនៅក្នុងរដូវប្រាំងនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា នៅរដូវប្រាំងខាងមុខនេះ  កម្ពុជាលែងខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទៀតឡើយ ។  ទោះបីរោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ ដែលគ្រោង ដាក់ឲ្យដំណើរការនៅក្នុងរដូវប្រាំងខាងមុខនេះ សាងសង់មិនទាន់ចប់តាមផែនការក៏ដោយ ។ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់បែបនេះ នៅពេលចុះពិនិត្យរោងចក្រ អគ្គិសនីដើរដោយប្រេងខ្មៅ នៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា  ការសាងសង់រោងចក្រដើរដោយប្រេងខ្មៅនេះ រាជរដ្ឋាភិបាលបានចំណាយថវិការរបស់ជាតិ ដើម្បីបង្កើតរោងចក្រនេះឡើង ដែលមានកំលាំងថាមពលប្រមាណ ៤០០ មេហ្គាវ៉ាត់ ដោយគ្រោងសាងសង់ឲ្យរួចរាល់ជាស្ថាពរ នៅក្នុងខែមិថុនា ឆ្នាំ២០២០ ដើម្បីទ្រទ្រង់ការកង្វះអគ្គិសនីនៅរដូវប្រាំង នឹងទៅឆ្នាំខាងមុខបន្តបន្ទាប់ទៀត ។ ចំពោះគម្រោងនៃការសាងសង់រោងចក្រនេះ...
ក្រុមហ៊ុនចិនប្រមាណ ១០០ ក្រុមហ៊ុន មកស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិនប្រមាណ ១០០ ក្រុមហ៊ុន មកស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ប្រទេសចិន ដែលមកស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា។ ដឹកនាំដោយ លោក ហ៊ូស៊ីន វូ (Huaxin Wu) ប្រធានក្រុមហ៊ុន Eversun Holding Group Co. Ltd និងជាសមាជិកសភាប្រជាជនខេត្តហ្វូជៀន ។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នេះ ។  លោក ហ៊ូស៊ីន វូ បានជម្រាបជូនថា សម្ព័ន្ធធុរកិច្ចរបស់ចិនបំណងដើម្បីវិនិយោគ ដោយមានក្រុមហ៊ុនប្រមាណ ១០០ ក្រុមហ៊ុន ដែលមានជំនាញ និងបទពិសោធន៍ចម្រុះ រួមមានការផលិតឧបករណ៍អេឡិច ត្រូនិក កែច្នៃដែកថែប សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ ប្រព័ន្ធទឹកស្អាត និងចម្រាញ់ប្រេងឥន្ធនៈ។ លោកប៉ាន សូរស័ក្ដិ ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុន  ជាការងារមួយដែលកំពុងតែមានតម្រូវការខ្ពស់នៅខេត្តព្រះសីហនុ ។ ម្យ៉ាងវិញទៀត កម្ពុជាកំពុងតែ ឈានទៅរកការធ្វើឧស្សាហូបនីយកម្ម ដូចនេះនឹងមា...
កូរ៉េខាងជើងនឹងមិននិយាយជាមួយអាមរិកពីកម្មវិធីនុយក្លេអ៊ែរទេ បើអាមេរិកមិនបោះបង់នយោបាយអរិភាព

កូរ៉េខាងជើងនឹងមិននិយាយជាមួយអាមរិកពីកម្មវិធីនុយក្លេអ៊ែរទេ បើអាមេរិកមិនបោះបង់នយោបាយអរិភាព

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសនៅថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកានេះថា កូរ៉េខាងជើងនឹងមិនពិភាក្សាជាមួយសហរដ្ឋអាមេរិកស្តីអំពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននោះទេ ប្រសិនបើអាមេរិកមិនព្រមបោះបង់ចោលនយោបាយអរិភាព (Hostile policy) របស់ខ្លួនជាមុន ។ នយោបាយអរិភាព (Hostile policy) របស់សហរដ្ឋអាមេរិកលើកូរ៉េខាងជើង ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានប្រកាស គឺសំដៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការរិះគន់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលបាលីស្ទិក របស់កូរ៉េខាងជើងនៅពេលថ្មីៗនេះ ដោយបំពានលើសេចក្តីសម្រេចរបស់អង្គការនេះ ដែលបានហាមប្រាមប្រទេសនេះ មិនឲ្យបាញ់សាក ល្បង មីស៊ីលបាលីស្ទិកចាប់តាំងពីឆ្នាំ២០០៦កន្លងមក ។ សេចក្តីប្រកាសបែបនេះរបស់ KCNA ត្រូវបានធ្វើឡើងក្រោយពីកូរ៉េខាងជើង និងអាមេរិក មានគម្រោងនឹងជួបចរចាសាជាថ្មីឡើងវិញ នៅដើមខែធ្នូ ចុងឆ្នាំ២០១៩នេះ ស្តីពី...
ចិន មានយន្តហោះចម្បាំងថ្មី អាចប្រកួតប្រជែងជាមួយយន្តហោះចម្បាំងអាមេរិកបានគ្រប់ពេល

ចិន មានយន្តហោះចម្បាំងថ្មី អាចប្រកួតប្រជែងជាមួយយន្តហោះចម្បាំងអាមេរិកបានគ្រប់ពេល

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Yahoo បានចុះផ្សាយថា យន្តហោះចម្បាំង H-20 ដែលជាយន្តហោះចម្បាំងប្រភេទថ្មីរបស់ប្រទេសចិនមានសមត្ថភាពខ្ពស់អាចប្រកួតប្រជែងជាមួយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានគ្រប់ពេលទាំងការវាយប្រហារ និងគ្រប់គ្រងស្ថានភាពក្នុងការហោះហើរ ដែលយន្តហោះចម្បាំងនេះត្រូវបានដាក់បង្ហាញដោយកងទ័ពរំដោះប្រជាជនចិន PLAAF ។ លោកឧត្តមសេនីយ៍ Ma Xiaotian នាយទាហានជើងអាកាសចិនបាននិយាយថា យន្តហោះចម្បាំង H-20  មានសមត្ថភាពវាយលុកនៅតំបន់ប៉ាស៊ីហ្វិកទាំងមូលបាន ដោយអាចហោះហើរលើតំបន់សមុទ្រក្នុងចម្ងាយផ្លូវពី៥ទៅ៦ពាន់ម៉ាយ និងអាចវាយប្រហារបានគ្រប់គោលដៅទាំងអស់ ។ សូមបញ្ជាក់ថា ប្រទេសចំនួនបីនៅលើពិភពលោក មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងចិន ដែលមានសមត្ថភាពផលិតយន្តហោះចម្បាំង សម្រាប់វាយប្រហារគ្រប់គោលដៅបាន ទាំងទីតាំង នៅដែនគោក ដែនទឹក និងដែនអាកាសដូចគ្នា ៕...