លោក សេង វណ្ណារិទ្ធ «ឈ្នះជ័យលាភីធំៗ៣ ក្នុងកម្មវិធីសហគ្រិនកម្ពុជាឆ្នើមប្រចាំឆ្នាំ២០១៩»
លោក សេង វណ្ណារិទ្ធ សមាជិក CEO Master Club និងជាអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីងបានទទួលជ័យលាភីរហូតដល់ទៅ៣ ក្នុងចំណោមជ័យលាភីចំនូន៥ គឺទី១ ជ័យលាភីមេដាយសហគ្រិនឆ្នើមទី២ ជ័យលាភី សហ គ្រិន ឆ្នើម និងទី៣ជ័យលាភីគណនេយ្យឆ្នើមហើយការទទួលបានជ័យលាភីនេះធ្វើឡើងកាលពីរាត្រីថ្ងៃសៅរ៍ទី២៦ខែតុលាក្នុងកម្មវីធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញដែលរៀបចំឡើងដោយ CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ។
លោក សេង វណ្ណារិទ្ធ បានមានប្រសាសន៍ថា ២៦ តុលា ២០១៩ ជាមហាព្រឹត្តិការណ៍ក្នុងជីវិតជាសហគ្រិនរបស់ខ្ញុំ ព្រោះគ្រួសារ ចុងអ៊ីង បានបង្កើតមហាសមិទ្ធផលមួយទៀតគឺ ជាប់ជ័យលាភីធំៗចំនួន៣ក្នុង ការប្រកួតប្រជែងចំ ណោមសហគ្រិនជាង១០០០នាក់ទូទាំងប្រទេសកម្ពុជា។
លោកបានថ្លែងទៀតថា«ក្រោយភាពជោគជ័យនេះគឺជាការមិនចុះចាញ់ទោះបីបរាជ័យ២លើកនិងជាពិសេសគឺការគាំទ្រយ៉ាងពេញទំហឹងរបស់គ្រួសារចុងអ៉ីងរួមមាន គណៈគ្រ...








