កំពង់ស្ពឺ៖ដោយមើលឃើញនូវការខ្វះខាតទន្ទឹមនឹងជំងឺកូវីដន- ១៩រីករាដាលជាសកលផងនោះ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត បានផ្តល់អំណោយជូនដល់សមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គីស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែមេសាឆ្នាំ២០២០នេះ។
អំណោយនេះ តាមរយៈលោកស្រី ហ៊ុន ម៉ាណា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនធំ,អង្កចំនួន ៣តោនត្រី ខ៥កេស,នំធុង៥កេស ,មុង ៥០,ភួយ៥០, ខ្នើយ ៥០,ទឹកសុទ្ធអរ៉ូណា៥០កេស,កន្សែង ៥០,ខ្ទះ៣,វែក៣,ឆ្នាំង៣ កាធុន៥,ចានបាយ៥០,ចានសម្លរ៥០ ,សាប៊ូដុសខ្លួន១០ដុំធំ។
ទឹកត្រី៣យួរទឹកសុីអុីវ៣យួរ,មីជាតិ៣កេសធំនិងសម្ភារសិក្សាសម្រាប់ក្មួយៗសិស្សានុស្ស ក្នុងនោះផងដែរលោកជំទាវ ហ៊ុន ម៉ា បានផ្តល់ជូនដល់បុគ្គលិកសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន៤០មុឺនរៀលនិងឃីតមួយកញ្ចប់ ជាពិសេសលោកជំទាវ ហ៊ុន ម៉ាណាបានឧបត្ថម្ភប្រា...