ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ធនាគារអភិវឌ្ឍន៍ជនបទនិង ADB រួមគ្នាអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុ IFSD3

ធនាគារអភិវឌ្ឍន៍ជនបទនិង ADB រួមគ្នាអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុ IFSD3

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ​បានជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាអំពីការគាំទ្រជំនួយបច្ចេកទេសក្នុងក្របខ័ណ្ឌអនុកម្មវិធីទី៣នៃ កម្មវិធីអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុ (IFSD3) ដែលADBនឹងផ្តល់មកធនាគារអភិវឌ្ឍន៍ជនបទ ក្នុងពេលខាងមុខ។ ជាមួយនឹងការចែករំលែកបទពិសោធន៍អំពីការពង្រឹង Financial Literacy ដល់អ្នកទទួលផលដោយក្រុមបេសកកម្ម ADB។ លោក កៅ ថាច បានចែករំលែកអំពីបទពិសោធន៍អនុវត្តជាក់ស្តែងរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងការលើកកម្ពស់ Financial Literacy ជាមួយសហគមន៍កសិកម្ម ដែលជាអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ ។  លោកអគ្គនាយកក៏បានថ្លែងអំណរគុណដល់ ADB ដែលតែងតែគាំទ្រដល់ធនាគារអភិវឌ្ឍន៍ជនបទ៕     ...
លោកហេង សួរ បង្ហាញពីរ៉ាមីតនៃកម្លាំងពលកម្មនៅកម្ពុជា ក្នុងសម័យបដិវត្តឧស្សាហកម្មទី៤

លោកហេង សួរ បង្ហាញពីរ៉ាមីតនៃកម្លាំងពលកម្មនៅកម្ពុជា ក្នុងសម័យបដិវត្តឧស្សាហកម្មទី៤

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្លាំងពលកម្មនៅកម្ពុជាអាចបែងចែកជាបីក្រុមធំៗរាងដូចពីរ៉ាមីត ដើម្បីឱ្យពួកគេអាចវិវត្តខ្លួនឱ្យស្របទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ។ លោកបានបង្ហាញពីរ៉ាមីតនៃកម្លាំងពលកម្មសំខាន់ៗមាន៖ ១- ផ្នែកកំពូលពីរ៉ាមីត គឺក្រុមមនុស្សដែលជាអ្នកស្រាវជ្រាវបច្ចេកវិទ្យា អ្នកវិទ្យាសាស្ត្រ អ្នកបង្កើតគ្រឿងយន្ត និងឧបករណ៍ប្រើប្រាស់ជាដើម ដែលក្រុមនេះមានចំនួនតិចជាងក្រុមដទៃ។ នៅពេលក្រុមនេះផលិតរបស់អ្វីមួយបានហើយ គឺដល់វេនក្រុមមនុស្សដែលនៅផ្នែកកណ្ដាលនៃពីរ៉ាមីតម្ដង។ ២- ផ្នែកកណ្ដាលនៃពីរ៉ាមីត គឺជាក្រុមការងារជំនាញដែលអាចប្រើប្រាស់ផលិតផលរបស់អ្នកវិទ្យាសាស្ត្រ។ ក្រុមនេះអាចបម្លែង ពីការប្រើប្រាស់ពីភាពស្មុគស្មាញ មកធ្វើឱ្យមានភាពងាយស្រួលសម្រាប់ក្រុមមួយទៀតអនុវត្ត។ ៣- ផ្នែកខាងក្រោមនៃពីរ៉ាមីត គឺជាក្រុម...
កម្ពុជា-ជប៉ុននឹងចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអភិវឌ្ឍ

កម្ពុជា-ជប៉ុននឹងចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអភិវឌ្ឍ

សង្គម និងកម្សាន្ត
សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២រួមមាន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុននិងការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បាន​​ដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការនិងអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូ​ប្រទេសជប៉ុន​ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទ«ការស្វែងរកសណ្តាប់ធ្នា...
១០ឆ្នាំទៀត វិស័យ Fintech អាចប៉ះពាល់ដល់កម្លាំងពលកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹងកាត់បន្ថយប្រមាណ ២០%

១០ឆ្នាំទៀត វិស័យ Fintech អាចប៉ះពាល់ដល់កម្លាំងពលកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹងកាត់បន្ថយប្រមាណ ២០%

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានអះអាងថា បច្ចេកវិទ្យាហិរញ្ញវត្ថុបានចាត់ទុកថា Fintech កំពុងមាននិន្នាការរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ ក្នុងទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្ដែ វិស័យនេះ មិនទាន់ឃើញមាន ឥទ្ធិពលខ្លាំងក្លា មកលើកម្លាំងពលកម្មមនុស្សនៅឡើយទេ។តែការវិវឌ្ឍនៃ វិស័យ Fintechនេះ នៅប្រមាណ ៥ ទៅ១០ ឆ្នាំខាងមុខទៀត កម្លាំងពលកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អាចនឹងត្រូវកាត់បន្ថយប្រមាណ ២០%។ លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានលើកឡើងថា បច្ចុប្បន្ន ការប្រើប្រាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech សម្រាប់វិស័យធនាគារ គឺហាក់មិនទាន់មានភាពទូលំទូលាយខ្លាំងនៅឡើយទេ ពោលគឺមានធនាគារធំៗប្រមាណ ២ ទៅ៣ ប៉ុណ្ណោះ ដែលបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ខណៈដែល អតិថិជន ភាគច្រើនមិនទាន់មានទំនុកចិត្តក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះនៅឡើយ។ ដូច្នេះ ១០ឆ្នាំខា...
គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុបញ្ចេញសាច់ប្រាក់រៀលលើសផែនការ កំណត់របស់ធនាគារជាតិ

គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុបញ្ចេញសាច់ប្រាក់រៀលលើសផែនការ កំណត់របស់ធនាគារជាតិ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុនៅកម្ពុជាភាគច្រើនបានបង្ហាញពីកំណើននៃការបញ្ចេញប្រាក់រៀលនៅក្នុងទីផ្សារមានការកើនឡើងលើសផែនការដែលធនាគារជាតិតម្រូវឲ្យយ៉ាងហោចណាស់ ១០ភាគរយនៃទំហំកម្ចីសរុប។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធានអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា មកដល់ឆ្នាំ ២០១៩នេះ ធនាគារអេស៊ីលីដាបានផ្តល់កម្ចីជាប្រាក់រៀលទៅឲ្យអតិថិជនខ្ពស់ជាងការប្រកាសរបស់ធនាគារកណ្តាល ខណៈប្រាក់កម្ចីដែលផ្តល់ឲ្យស្របតាមចំណូលអាជីវកម្មជាប្រាក់រៀលរបស់អតិថិជន និងការកើនឡើងនៃការពង្រីកការិយាល័យបន្ថែម។ជាងនេះទៀត គឺការរក្សាបានកំណើនសេដ្ឋកិច្ចមានស្ថិរភាពល្អក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ និងការរក្សាបាននូវ បំរែបម្រួលគម្លាតថ្លៃរវាងប្រាក់ដុល្លារមិនធំជាង ១,៥ ភាគរឡើយក្នុងរយៈពេល ១០ឆ្នាំ។លោកបណ្ឌិត  បានបញ្ជាក់ទៀតថា នៅឆ្នាំបន្តបន្ទាប់និន្នាការនៃការប្រើប្រាស់ប្រាក់រៀលនឹងនៅតែកើនឡើងទៀត។ លោក គា បុរ...
អភិបាល​ខេត្តកំពតថា​៖ ដី​ក្នុង​សមុទ្រដែល​គេ​បោះបង្គោល​នោះ ជា​ដីមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ តាំងពី​ឆ្នាំ​២០០៨

អភិបាល​ខេត្តកំពតថា​៖ ដី​ក្នុង​សមុទ្រដែល​គេ​បោះបង្គោល​នោះ ជា​ដីមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ តាំងពី​ឆ្នាំ​២០០៨

សង្គម និងកម្សាន្ត
កំពត៖  លោក ជាវ តា​យ អភិបាល​ខេត្តកំពត បានប្រកាសថា ដី​ក្នុង​សមុទ្រ នៅ​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ​ខាងកើត​ភ្នំ​ដូង ក្នុង​សមុទ្រ​ខេត្តកំពត ដែល​គេ​បោះបង្គោល​ក្នុង​ទឹក ដើម្បី​កំណត់​ព្រំដី​នោះ គឺជា​ដី និង​ទឹក ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ តាំងពី​ឆ្នាំ​២០០៨ មក​ម្លេះ​។ ដី​សមុទ្រ​នោះ ជា​ប្រភេទ​អ៊ូ​បង្គា​របស់​ប្រជាពលរដ្ឋ ១២​គ្រួសារ​ថ្មីៗ​នេះ ត្រូវបាន​គេ​បោះបង្គោល ក្នុង​ទឹកសមុទ្រ ដើម្បី​កំណត់ព្រំដែន ក៏ត្រូវ​បាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​ ថ្លែងក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បានប្រកាសថា ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋបាល​ក្រុង​កំពត និង​មន្ត្រី​ជំនាញ ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ ​គ្រប់ផ្នែក​ពាក់ព័ន្ធ បង្ហាញថា ដី​សមុទ្រ ទំហំ ៤៥,៦១៤ ហិកតានោះជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ១២​គ្រួសារ ដែលជា​អ៊ូ​ប...
ក្រុមហ៊ុនបុរីប៉េង ហួត កំពុងរងការចោទប្រកាន់ថា បានរំលោភយកបឹងធម្មជាតិ”វាលសំណាប” នៅស្រុកល្វាឯម

ក្រុមហ៊ុនបុរីប៉េង ហួត កំពុងរងការចោទប្រកាន់ថា បានរំលោភយកបឹងធម្មជាតិ”វាលសំណាប” នៅស្រុកល្វាឯម

សង្គម និងកម្សាន្ត
កណ្តាល៖ ក្រុមហ៊ុនសាងសង់សំណង់បុរី ប៉េង ហ៊ួត ជាក្រុមហ៊ុនដ៏ល្បីនៅក្នុងស្រុក កំពុងទន្ទ្រាន រំលោភយកដីបឹងវាលសំណាប ប្រមាណ ៧គីឡូម៉ែត្រការ៉េ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីសាងសង់សំណង់ រំលោភលើ អនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានកំណត់ ផ្ទៃបឹងវាលសំណាប ទំហំ៤ ៨១៥ហិកតា ស្ថិតក្នុងខេត្តកណ្ដាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ ខណៈដែលបច្ចុប្បន្ន សកម្មភាពឈូសឆាយ ទន្រ្ទានដីបឹងនេះ បានចាប់ផ្តើម កាយដីទប់ជាទំនប់ ដោយគ្រឿងចក្រជាច្រើនគ្រឿង និងដំណើរការប្រមាណជា ១៥% លើផ្ទៃដីដែលបានគ្រោងទុក ។ ការទប់ទំនប់ បឹងវាលសំណាប របស់ក្រុមហ៊ុនសាងសង់សំណង់បុរី ប៉េង ហួត ទៅលើដីបឹងដ៏ធំ ស្ថិតក្នុងខេត្តកណ្តាល គឺជាការលុបបឹងដ៏មានសក្តានុពល ឬអាចនិយាយបានថា ជាបឹងទន្លេសាបទីពីរ ដែលជួយរំដោះទឹកជំនន់ ក្នុងរដូវវស្សា ហើយការទន្ទ្រានលុបបឹងនេះ នឹងអាចបង្កឲ្យមានផល់ប៉ះពាល់ ដូចជាជំនន់លិចលង់ ដល់រាជធានីភ្នំពេញផងដែរ ។ ប...
លិខិតមិត្តអ្នកអាន៖ ប្រធានមន្ទីរកសិកម្មខេត្តកោះកុងខ្សែរប៉ុនណា បានក្រសួងមិនហ៊ានដកចេញ ?

លិខិតមិត្តអ្នកអាន៖ ប្រធានមន្ទីរកសិកម្មខេត្តកោះកុងខ្សែរប៉ុនណា បានក្រសួងមិនហ៊ានដកចេញ ?

សង្គម និងកម្សាន្ត
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ដែលរងការរិះគន់ថា បានប្រើប្រាស់អំណាចតួនាទីជាប្រធានយកដីរដ្ឋលក់ និងប្រព្រឹត្តិនូវទង្វើអសកម្មមួយចំនួនរហូតដល់ថ្នាក់ក្រសួងបានចេញលិខិតព្រមានចំនួនពីរលើកមកហើយ។ ប៉ុន្តែប្រធាន មន្ទីរកសិកម្មខេត្តកោះកុងរូបនេះមិនបានអនុវត្តន៍តាមអ្វីដែលក្រសួង បានណែនាំនោះឡើយ។ សកម្មភាពរបស់លោក អ៊ី ម៉េងលាង ហាក់មិនខ្លាចរអារឡើយចំពោះចំណាត់ការរបស់ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបញ្ជាឲ្យលោក អ៊ី ម៉េងលាង ធ្វើ។ ត្រង់ចំណុចនេះ មានការចោទសួរថា តើលោក អ៊ី ម៉េងលាង មានខ្សែរ(អ្នកកាង) ជាអ្នកណាបានហ៊ានធ្វើបែបនេះបើទោះបីជាក្រសួងបានធ្វើលិខិតព្រមានម្តងជាពីររួចមកហើយជុំវិញការងារអនុវត្តន៍របស់ លោកដែលបានធ្វើកន្លងមកដែលបានធ្វើផ្ទុយទៅនឹងច្បាប់ និងបទបញ្ជាថ្នាក់លើ។ មហាជនទូទៅ ជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តកោះកុងតែម្តងកំពុងរងចាំមើលថា ភាពអសកម្មរបស់ប្រធាន...
ប្រទេសប៉េរូ និងកូឡុំប៊ី អំពាវនាវរកជំនួយជួយជនភៀសខ្លួនវែណេស៊ុយអេឡា

ប្រទេសប៉េរូ និងកូឡុំប៊ី អំពាវនាវរកជំនួយជួយជនភៀសខ្លួនវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសប៉េរូ លោក Martin Vizcarra និងប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី លោក Ivan Dque បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភានេះ ដោយអំពាវនាវរកជំនួយមនុស្សធម៌ពីសហគមន៍អន្តរជាតិ ទៅជួយជនភៀសខ្លួនវែណេស៊ុយអេឡា ដែលមានចំនួនកាន់តែច្រើននៅក្នុងប្រទេសទាំងពីរនេះ ។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ជនភៀសខ្លួនវែណេស៊ុយអេឡាប្រមាណជាង៣លាននាក់ កំពុងរស់នៅក្នុងប្រទេសទាំងពីរនេះ ហើយចំនួនជនភៀសខ្លួនវែណេស៊ុយនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ខណៈដែលវិបត្តិនយោបាយនៅវែណេស៊ុយអេឡាមិនទាន់ត្រូវបានដោះស្រាយ ។ សូមបញ្ជាក់ថា ក្រុមតំណាងមកពីរដ្ឋាភិបាល និងគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡា បានជួបចរចាគ្នាចំនួនពីរលើករួចមកហើយ ប៉ុន្តែមិនទាន់ឈានដល់ការបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនោះទេ ៕...
ការទិញលក់ដីបំពេញឯកសារលឿនឫយឺតមន្ត្រីជំនាញស្រុកខ្សាច់កណ្ដាលកំពុងមានមតិខ្វែងគ្នានិងប្រជាពលរដ្ឋ

ការទិញលក់ដីបំពេញឯកសារលឿនឫយឺតមន្ត្រីជំនាញស្រុកខ្សាច់កណ្ដាលកំពុងមានមតិខ្វែងគ្នានិងប្រជាពលរដ្ឋ

សង្គម និងកម្សាន្ត
កណ្តាល៖ ប្រជាពលរដ្ឋមួយចំនួនបានសំដែងការមិនពេញចិត្តចំពោះមន្រ្តីច្រកចេញចូលតែមួយ និង ភូមិបាលស្រុក ស្រុកខ្សាច់កណ្តាលគាបយកលុយពីបងប្អូនប្រជាពលរដ្ឋលក់ដីបន្តិចបន្តួចដើម្បីយកទៅដោះស្រាយក្នុងជីវភាព ដោយអូសបន្លាយពេលវេលា ទាល់តែមានសំណែនសែនព្រេនគ្រប់ចំនួន ទើបមន្ត្រីជំនាញទាំងនោះចុះធ្វើការវាស់វែងឲ្យពួកគាត់បានយ៉ាងរលូន។ ប្រជាពលរដ្ឋដែលលក់ដីឬទិញដី ទៅសុំសេវាកម្ម តាមតម្រូវការកំណត់ថ្មីនេះ ធ្វើឯកសារជូនអ្នកទិញទៅតាមច្បាប់ តែបើគ្មានសេវាជូនពួកមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះទេឯកសារ អ្វីក៏មិនឃើញ ឬការណែនាំឱ្យគាត់ មិនដឹងនោះទេ​ ។​ តែបើមានដុល្លារទៅឲ្យពួកមន្ត្រីទាំងនោះគឺគេប្រើពាក្យសម្តីផ្អែមជាងទឹកឃ្មុំទៅទៀត ហើយឯកសារលក់ដីនោះនឹងបានលឿនបំផុត មិនខ្វះនេះ មិនខ្វះនោះទេយ៉ាងរលូនតែម្តង ប៉ុន្តែបើសិនយើងរត់ឯកសារខ្លួនឯងខ្វះមិនចេញចប់។ ប្រជាពលរដ្ឋបានលើកជាចម្ងល់ថា ការលក់ដីនេះគឺពួកគាត់ត្រូវតែបងពន្ធចូលរដ្ឋ តាមការកំណត់នៃទីតាំងដីភូមិសាស្ត្រ ដែលបានកំ...