ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

បណ្ឌិតរស់  ច័ន្ទត្រាបុត្រ បានលើកឡើងពីប្រវត្តិសាស្រ្តខ្លះៗទាក់ទង“តំបន់បឹងវាលសំណាប ឬ តំបន់ទួលបាសាន្ត”នៅស្រុកល្វាឯម

បណ្ឌិតរស់ ច័ន្ទត្រាបុត្រ បានលើកឡើងពីប្រវត្តិសាស្រ្តខ្លះៗទាក់ទង“តំបន់បឹងវាលសំណាប ឬ តំបន់ទួលបាសាន្ត”នៅស្រុកល្វាឯម

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោកបណ្ឌិត រស់ ច័ន្ទត្រាបុត្រ អ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ បានលើកឡើងពីប្រវត្តិសាស្រ្តខ្លះៗទាក់ទង“តំបន់បឹងវាលសំណាប ឬ តំបន់ទួលបាសាន្ត” ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានដឹងអំពីប្រវត្តិ ខណៈពលរដ្ឋមួយចំនួនមិនសូវបានដឹង។ លោកបណ្ឌិតបានបង្ហាញថា បឹងវាលសំណាប ជាតំបន់អតីតរាជធានីខ្មែរមុនគេ ក្រោយសម័យអង្គរ ក្នុងរាជ្យព្រះបាទ ពញាយ៉ាត បានចាកចេញពីអង្គរ។ ឯព្រះ បាទស្រីសុរិយោពណ៌ (ដើមសតវត្សទី១៧) ក៏បានរៀបចំរាជធានីនៅល្វាឯមនេះដែរ ដោយយោងទៅលើភូមិយុទ្ធសាស្ត្រ។ លោកថា តំបន់នេះ ក៏ជាទឹកដីយុទ្ធសាស្ត្រ ដែលមានទន្លេមេគង្គ ,ទន្លេតូច , បឹងតូចធំ៤ និងបឹងវាលសំណាបព័ទ្ធការពារជុំវិញ ហើយអាចចេញទៅដល់ស្រុក យួនទៀត តាមទន្លេតូច។ លើកលើកឡើងទៀតថា ជាមូលដ្ឋានប្រមូលកម្លាំង ទ័ពទៅប្រយុទ្ធវាយរំដោះទឹកដីមហាពីការគ្រប់គ្រងរបស់សៀម (២ដង) ក្នុងសម័យព្រះបាទស្រីសុរិយោទ័យ និងព្រះបាទពញាយ៉ាត (សតវត្សទី១៤-១៥)។ ក្នុងនោះ ព្រះបទុមវរវង្ស បានជួបនាងនាគ ឬនាង ស នៅទី...
សមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនជាតិចិនពីរនាក់ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមបណ្តាញសង្គម WeChat

សមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនជាតិចិនពីរនាក់ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមបណ្តាញសង្គម WeChat

សង្គម និងកម្សាន្ត
ភ្នំពេញ៖ បើយោងតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះសារដោយបញ្ជាក់ថាសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនពីរនាក់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គមWeChat។ ជនសង្ស័យទី១ ឈ្មោះ Wang Dao Dong អាយុ៤៩ឆ្នាំ និងទី២ ឈ្មោះJiang Feng អាយុ ៣៧ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរនាក់ខាងលើ បានធ្វើឡើងដោយមានកិច្ចសហការរវាងកម្លាំងនគរបាលជំនាញក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលមូលដ្ឋានក្រុងប៉ោយប៉ែតនិងដោយមានកិច្ចសម្របសម្រួលរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន នគរបាលជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅសាលារដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី៕...
ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួនប្រធានមន្ទីរកសិកម្មខេត្តកោះកុង យកប្រព័ន្ធតុលាការសម្រាប់ប្តឹងអ្នកកាសែត

ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួនប្រធានមន្ទីរកសិកម្មខេត្តកោះកុង យកប្រព័ន្ធតុលាការសម្រាប់ប្តឹងអ្នកកាសែត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកោះ​កុង បានយកប្រព័ន្ធតុលាការជាខែល​សម្រាប់ប្តឹងអ្នកកាសែត​ប្រសិនបើស្ថាប័ន​ណា​មួយរចុះផ្សាយជុំវិញរឿងរ៉ាវអាស្រូវ របស់លោកក្នុងតួនាទី​ជាប្រធានមន្ទីរកសិកម្ម​ខេត្តកោះកុង។ ដើម្បីទប់ស្កាត់កុំឲ្យអ្នកសារព័ត៌មានបន្តចុះផ្សាយរឿងអាស្រូវរបស់ខ្លួនតទៅទៀត ប្រ​ធាន​មន្ទីរកសិកម្មរូបនេះបានប្រើប្រាស់ក្បាច់ចុងក្រោយ គឺប្តឹងអ្នកកាសែតទៅ​តុលា​ការដើម្បីជាការព្រមាន កុំឲ្យចេះតែហ៊ាន។ ការប្រើប្រាស់ប្រព័ន្ធតុលាការ​​ក្នុងខេត្តកោះកុង ដែលជាទឹកដីរបស់លោកស្រាប់ ត្រូវបាន​ប្រភពព័ត៌មានពីខេត្តកោះកុងបង្ហើបឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩​នេះថាតើ​តុលាការខេត្តកោះកុងនឹងអនុវត្តន៍បែបនេះចំពោះអ្នកកាសែតដែលលោកប្រធានមន្ទីរកសិកម្មខេត្ត កោះកុងខាងលើនេះប្តឹងដែរឬទេ? បើតាមខ្លឹមសារនៃពាក្យបណ្តឹងរបស់លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះ​កុង ដែលប្តឹងអ្នកសារព័ត៌មានក្នុងស្រុកជា...
សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ លើកទី៧៥ របស់ UN-ESCAP នៅប្រទេសថៃ

សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ លើកទី៧៥ របស់ UN-ESCAP នៅប្រទេសថៃ

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ អញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំរបស់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ។ក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍ការារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ២០១៩។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូន ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរ...
កោះតៃវ៉ាន់ និងអាមេរិក ជួបនិយាយគ្នាពីបញ្ហាសន្តិសុខ

កោះតៃវ៉ាន់ និងអាមេរិក ជួបនិយាយគ្នាពីបញ្ហាសន្តិសុខ

សង្គម និងកម្សាន្ត
មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរបស់កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នានៅថ្ងៃចន្ទ ទី២៧ ខែឧសភានេះ ខណៈដែលកោះតៃវ៉ាន់មានភាពតានតឹងជាមួយប្រទេសចិន នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters News ។ ជំនួបនេះត្រូវបានធ្វើឡើងក្រោយពីប្រធានសន្តិសុខជាតិរបស់កោះតៃវ៉ាន់ លោក David Lee បានជួបពិភាក្សាម្តងរួចមកហើយជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton កាលពីដើមខែឧសភានេះ ។ មន្ត្រីសន្តិសុខនៃភាគីទាំងពីរ បានប្តេជ្ញារឹតចំណងនៃកិច្ចសហប្រតិបតិ្តការផ្នែកសន្តិសុខជាមួយគ្នាឲ្យបានរឹងមាំបន្ថែមទៀត ជាពិសេសគឺផ្តោតសំខាន់ទៅលើសន្តិសុខរបស់កោះតៃវ៉ាន់តាមផ្លូវទឹក ៕...
លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ស្ទើរតែ​ទាំងអស់

លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ស្ទើរតែ​ទាំងអស់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានប្រកាស​នូវ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ តាម​រាជធានី​ខេត្ត​នីមួយៗ ទាំង ២៥ រាជធានី​ខេត្ត​។ លទ្ធផល​បឋម​នេះ បានបង្ហាញ​ពី​សំឡេងឆ្នោត​របស់​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត នៅ​រាជធានី ខណ្ឌ និង​នៅ​ខេត្ត ក្រុង ស្រុក​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ស្ទើរតែ​ទាំងអស់​។​ ​គ​.​ជ​.​ប ក៏បាន​ប្រកាស​ពី​ចំនួន​អ្នក​បាន​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ គឺមាន​ចំនួន ១១៥៦៥ នាក់ ដោយ​អវត្តមាន​ក្រុមប្រឹក្សាឃុំ​សង្កាត់ ៧​នាក់ ហើយ​ក្នុងនោះ មាន​ក្រុមប្រឹក្សាឃុំ​ម្នាក់ បាន​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ត្បូ...
គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់​​ចិន នឹង​​​ធ្វើ​​ឲ្យកម្ពុជា​​​​ទទួល បាន​​​ឱកាស​​វិនិយោគនិងការ អភិវឌ្ឍ​​​សេដ្ឋកិច្ច​​​

គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់​​ចិន នឹង​​​ធ្វើ​​ឲ្យកម្ពុជា​​​​ទទួល បាន​​​ឱកាស​​វិនិយោគនិងការ អភិវឌ្ឍ​​​សេដ្ឋកិច្ច​​​

សេដ្ឋកិច្ច និងវិនិយោគ
​​រាជរដ្ឋាភិបាលកម្ពុជានិង​​អ្នកវិនិយោគផ្នែកឯកជន​​​មានក្តីសង្ឃឹមច្រើន​​​​​ពីគម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់​​​រដ្ឋា​​​ភិបាល​​ចិន ដែលគម្រោង​​​នេះត្រូវបានគេពិព័រណ៌នាថា ​​​​​​​​​​​​នឹង​​ជំរុញ​​ឲ្យកម្ពុជាដែលជាប្រទេស​​​កំពុងតែមាន​​​​ការអភិវឌ្ឍ​​​​ទទួល​​បាន​​​ឱកាស​​វិនិយោគថ្មីៗ​​​ច្រើន​ជាងមុន​​​ បង្កើតបរិយាកាសអភិវឌ្ឍខឿន​សេដ្ឋកិច្ចជាតិ​​​​​​និង​​​​​បង្កើត​​​​ឲ្យ​មានទីផ្សារកាន់តែ​​​​​​​ធំទូលាយ​​។​​​ ​​​អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា បច្ចុប្បន្ននេះ ​​ប្រទេសចិនដែលជាមហាមិត្ត​​​របស់ កម្ពុជា​​​គ្រប់ជ្រុងជ្រោយ​​​​​បានជួយ​ប្រទេស​​​កម្ពុ​​​ជា​យ៉ាងច្រើន ​​​តាមរយៈការជំរុញ​​​​​​លំហូរ វិនិយោគិនចិន​​​​​​​លើវិស័យអចលនទ្រព្យ​​​នឹងធ្វើ​ឲ្យ​​​ខេត្ត​មួយចំនួន​​ទទួល​បាន​​ផល​នៃការ វិនិយោគនេះ ជាពិសេសការ​​ជំរុញកំណើន​​​សេដ្ឋកិច្ចជាតិ​​។​ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជាមានសុទិដ្ឋិនិយម​​ថា ​​​​​​ បច្ច...
 ការវិវត្តបច្ចេកវិទ្យាក្នុងបដិវត្តឧស្សាហកម្មទី៤នឹងបង្កើតប្រភេទការងារថ្មីៗ ដែលយុវជនកម្ពុជាត្រូវតែវិវត្តខ្លួនឱ្យទាន់

 ការវិវត្តបច្ចេកវិទ្យាក្នុងបដិវត្តឧស្សាហកម្មទី៤នឹងបង្កើតប្រភេទការងារថ្មីៗ ដែលយុវជនកម្ពុជាត្រូវតែវិវត្តខ្លួនឱ្យទាន់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ការវិវត្តបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្មទី៤ នឹងបង្កើតឱ្យមានប្រភេទការងារថ្មីៗ នឹងបណ្តាលឱ្យបាត់បង់ការងាររបស់យុវជនផងដែរ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និងបង្កើនសមត្ថភាពជំនាញឱ្យស៊ីចង្វាក់ជាមួយតម្រូវការទីផ្សារ។ លោក អុិត សំហេង បានថ្លែងបែបនេះក្នុងពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់កម្ពុជា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ក្នុងគោលបំណង គឺដើម្បីបង្កើតជាវេទិកាមួយសម្រាប់ផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សារវាងអ្នករៀបចំគោលនយោបាយ តំណាងកម្មករនិយោជិត តំណាងនិយោជក និងដៃគូអភិវឌ្ឍន៍នានា ក្នុងការត្រៀមខ្លួនរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ការសិក្សាមួយរបស់អង្គការ ILO ក្នុងឆ្នាំ២០១៦ ស្តីពីអនាគតនៃការងារដែលប្រឈមនឹងហានិភ័យស័...
មូលនិធីគីណាល់ រកឃើញនិស្សិតម្ចាស់ជ័យលាភីពានរង្វាន់ត្នោតមាស “Thnot d’Or » លើកទី២ ឆ្នាំ២១០៩

មូលនិធីគីណាល់ រកឃើញនិស្សិតម្ចាស់ជ័យលាភីពានរង្វាន់ត្នោតមាស “Thnot d’Or » លើកទី២ ឆ្នាំ២១០៩

សង្គម និងកម្សាន្ត
ភំ្នពេញ៖ មូលនិធីគីណាល់បានរកឃើញនិស្សិតជ័យលាភីចំនួនបីក្រុមម្ចាស់ស្នាដៃអត្ថបទស្រាវជ្រាវផ្នែកកសិ-ចំណីអាហារសម្រាប់ពានរង្វាន់ត្នោតមាស “Thnot d’Or » លើកទី២ ឆ្នាំ២១០៩ ។ដែលប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី ២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណស្នាក់ការរបស់មូលនិធិគីណាល់ (សហគ្រាសផលិតឱសថ ប៉េប៉េអឹម) ក្បែររង្វង់មូលចោមចៅ។ ចំណាត់ថ្នាក់របស់ពួកគេមានដូចខាងក្រោម ១. «ការផលិត ផលិតផលកែច្នៃចេញពីផ្លែម្នាស់» របស់ក្រុមនិស្សិតមកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ២. «ការផលិតប្រហិតបន្លែ» របស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ៣. «អត្ថប្រយោជន៍ ដែលបានមកពីការកែច្នៃសាច់ដូង» របស់និស្សិតនៃសាលាជាតិកសិកម្មខេត្តកំពង់ចាម។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំពានរង្វាន់គីណាល់ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះនៅឆ្នា២០១៩ នេះ មូលនិធិគីណាល់ បានរៀបចំឲ្យមានការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវលើវិស័យកសិកម្ម និងចំណីអាហារ ដើម្បីឈានទៅដណ្ត...
អាមេរិកបញ្ជូនកងទ័ព១៥០០នាក់បន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា

អាមេរិកបញ្ជូនកងទ័ព១៥០០នាក់បន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក លោក Patrick Shanahan បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខារួចហើយ លើសេចក្តីសម្រេចក្នុងការបញ្ជូនកងទ័ពអាមេរិកចំនួន១៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ។ មន្ត្រីទីបញ្ជាការកណ្តាលអាមេរិក បានឲ្យដឹងថា ក្នុងចំណោមកងទ័ពអាមេរិកទាំង១៥០០នាក់នោះ គឺ៦០០នាក់ត្រូវបញ្ជូនទៅកាន់ទីតាំងប្រព័ន្ធខែលការពារមីស៊ីល Patriots ចំនួន៤កន្លែង និង៩០០នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ភាពតានតឹង និងការប្រឈមមុខគ្នាខាងកងកម្លាំងយោធា រវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើនឡើងដដែល ៕...