ឯកអគ្គរដ្ឋទូតថ្មីប្រទេសឥណ្ឌា សន្សាខិតខំលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំឡើង
នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានសន្យាថា នៅក្នុងអាណត្តិការទូតរបស់លោកនឹងខិតខំបំពេញបេសកកម្មការទូតឱ្យសកម្មនិងអស់ពីបេះដូង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំឡើង នៅក្នុងនោះ ក៏មានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ផងដែរ។
ក្នុងជំនួបពិភាក្សានៅព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង ដែលត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាផ្តល់សេចក្តីទុកចិត្ត តែងតំាងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាន...








