លោក ឌិត ទីណា ជួបម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត
ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
-------------------------------------------------
កំពត: បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយលោកអភិបាល នៃគណៈអភិបាលខេត្តកំពត រួចមក លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរជាមួយក្រុមការងារ និង គណៈ ប្រតិភូអមដំណើរ ជួបសំណេះសំណាលជាមួយ បងប្អូនម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តី មានក្តីសោមនស្សរីករាយដោយបានភ្លក់រជាតិទុរេនកំពតដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្ត ព្រមទាំងផ្តល់ការកោតសរសើរអំពីរសជាតិ និងគុណភាព របស់ទុរេនខេត្តកំពត។
ទន្ទឹមនឹងនេះ លោកបានពន្យល់ប្រាប់បងប្អូនអំពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើតបាននូវ...








