ឃុំខ្លួនមេតុងទីនឈ្មោះ អឿន ម៉ូលីកា ពាក់ព័ន្ធនឹងការចេញសែកសស្អុយជិត៧០ម៉ឺនដុល្លារអាមេរិក
ភ្នំពេញ ៖មេតុងទីន ល្បីឈ្មោះ អឿន ម៉ូលីកា កាលពីល្ងាចថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ឬ មណ្ឌលកែប្រែ២ (ម២)ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹង ការចេញសែកសស្អុយជិត ៧០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកន្លងទៅ ។
យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់ លោកស្រី ទិត ដាលីន ជាចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជា អ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្រ្តីត្រូវចោទ ឈ្មោះ អឿន ម៉ូនីកា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ " មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន " តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដ...








