ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាននៅថ្ងៃទី១២ ខែកញ្ញានេះ បានអញ្ជើញជាអធិ បតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០ ២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។ សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្...
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញនិងចំណា យពេលវេលាដ៏មានតម្លៃជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២២។ លោក ហេង សួរ អនុប្រធានអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍បានថ្លែងថា យើងខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះអនុសាសន៍ និងការចែករំលែកចំណេះដឹងដ៏មិនអាចកាត់ថ្លៃបានអំពីការដឹកនាំ និងគ្រប់គ្រងអង្គភាព ឬក្រុមការងារ ដល់យើងខ្ញុំ។ លោកបានយើលើកឡើងថា "យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដឹកនាំប្រកដោយយុទ្ធសាស្ត្រ ចិត្តសាស្ត្រ សិល្បៈ ការច្នៃប្រឌិត និងការប្រកាន់នូវគោល ការណ៍គន្លឺះពេលបំពេញការងារ (សច្ចះធម៌ យុត្តិធម៌ ធានាសង្គតភាព តម្លាភាព មានស្មារតីមនុស្សធម៌ មេត្តា ករុណា និងត្រូវធានាចិរភាព និងនិរន្តភាពនៃសកម្មភាព ឬដំណោះស្រាយ)"។ អនុសាសន៍ និងចំណេះដឹង ដែលបងប្រធានបានលើកឡ...
នាយឧត្តមសេនីយ៍ យន្ត មីន :”ក្រោយយើងខកខានកាន់កាប់១៥ឆ្នាំដោយមិនចំណាយគ្រាប់រំសេវមួយគ្រាប់ឬសាច់ឈាមយុទ្ធជនម្នាក់ឡើយ”

នាយឧត្តមសេនីយ៍ យន្ត មីន :”ក្រោយយើងខកខានកាន់កាប់១៥ឆ្នាំដោយមិនចំណាយគ្រាប់រំសេវមួយគ្រាប់ឬសាច់ឈាមយុទ្ធជនម្នាក់ឡើយ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ: នាយឧត្តមសេនីយ៍ យន្ត មីន  រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២ នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានៃសាលានាយទាហានស កម្ម ដើម្បីចែករំលែកបទពិសោធន៍ពិត ការងារជាក់ស្តែងលើរឿងរ៉ាវប្រវត្តិវិលវិញនៃភ្នំតាមីន (តេជោ ភ្នំតាមីន) ។     នាយឧត្តមសេនីយ៍ យន្ត មីន មានប្រសាសន៍ថា" ក្រោ យយើងខកខានកាន់កាប់១៥ឆ្នាំដោយមិនចំណាយគ្រា ប់រំសេវមួយគ្រាប់ ឬសាច់ឈាមយុទ្ធជនម្នាក់ឡើយ"។ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត  មីន សូមអរគុ ណ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ដែលបានបង្កលក្ខណះងាយស្រួល និងសូមកោតសសើរលើការដឹកនាំ និងកសាងអង្គភាព ព្រមទាំងអរគុណក្រុមការងារ ជួយរៀបចំនិងគាំទ្រដំណើរការធ្វើបាឋកថានេះប្រក បដោយជោគជ័យ។ ភ្នំតាមីន ដែលចាត់ទុកថាជាតំបន់យុទ្ធសាស្ត្រ និងមានសម្រស់ធម្មជាតិគួរអោយទាក់ទាញ ហើយពេលបានឡើងទៅដល់កំ...
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូនកងកំលាំងប្រចាំការនៅទីតាំងដាំកូនឈើតំបន់ភ្នំតាម៉ៅ

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូនកងកំលាំងប្រចាំការនៅទីតាំងដាំកូនឈើតំបន់ភ្នំតាម៉ៅ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(តាកែវ): លោក ជិន ប៊ុនធឿន លេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរួមដំណើរជាមួយក្រុមការងារមនុស្សធម៌មួយចំនួនទៀតទៅនៅថ្ងៃទី១០ ខែកញ្ញានេះ បាននាំយកជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ន ជូនដល់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅតំបន់ភ្នំតាម៉ៅ។   អំណោយនោះ គឺប្រគល់ជូន នាយឧត្តមសេនីយ៍កិត្តិ បណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស កំពុងដឹកនាំបញ្ជាផ្ទាល់កម្លាំង អង្គរក្សប្រមាណ ជាង១,០០០ នាក់ ។ ក្រុមការងារមានគ្រឿងចក្ររាប់សិបគ្រឿងឈួសឆាយ ឫសឈើ មែក ឈើ និង ដាំកូនឈើ ដាំបង្គោលរបង ដាក់លួសបន្លា ការពារសត្វចូលសុីកូនឈើពិសេសនោះ គឺកំពុងតែមមា ញឹកជីកអាងស្តុកទឹកសម្រាប់ស្រោចស្រប់ កូនឈើ នៅរដូវប្រាំងខាងមុខ តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្តេតតេជោនាយករដ្ឋមន្ត្រី។ លោក...
ចាប់ផ្តើមពីអាជីវកម្មគ្រួសារ ឥឡូវអ្នកនាង សួស វីសា អភិវឌ្ឍន៍ក្លាយទៅជាក្រុមហ៊ុនស្តង់ដារ ឈ្មោះ TSJ Brand

ចាប់ផ្តើមពីអាជីវកម្មគ្រួសារ ឥឡូវអ្នកនាង សួស វីសា អភិវឌ្ឍន៍ក្លាយទៅជាក្រុមហ៊ុនស្តង់ដារ ឈ្មោះ TSJ Brand

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: ចាប់ផ្តើមពីអាជីវកម្មជាលក្ខណ: គ្រួសារ ឥឡូវ នេះអ្នកនាង សួស វីសា ដែលស្គាល់ថាជាតារាចម្រៀ ងមានឈ្មោះល្បី និងស្វាមីស្ងាត់ៗបានអភិវឌ្ឍន៍មុខ ជំនួញអនឡាញក្លាយទៅជាក្រុមហ៊ុនស្តង់ដារ ឈ្មោះ TSJ Brand។ ចំពោះ ជំនួញថ្មីរបស់អ្នកជំនួញស្រីនិងស្វាមី ខាងលើគឺធ្វើឡើងកាលពីថ្ងៃទី 09ខែកញ្ញា ឆ្នាំ២០២២ នេះ ដែល តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីសា និង ស្វាមី បានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់មានការចម្លែកចិត្ត និង ភ្ញាក់ផ្អើលមិនធម្មតានៅក្នុងកម្មវិធីជួបជុំតំណាងចែកចាយ និង បង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុន TSJ Brand ក្នុងវេទិកាមួយបើកមុខឱ្យមហាជនបានស្គាល់កាន់តែច្បាស់។ អ្នកនាង សួស វីសា បានក្លាយជា នាយិ កា CEO ក្រុមហ៊ុន ពេញមុខរបស់ក្រុមហ៊ុន ផលិតផលថែរក្សាសម្រ ស់លំដាប់ស្តង់ដារមួយនេះគឺ ដើម្បីផ្តល់សិទ្ធិឲ្យអ្នកជំនួ ញថ្មីៗ អាចចាប់យកឱកាសបាន ដោយគ្រាន់តែ ចំណា យទុនត្រឹម ១០០ដុល្លារឡើងតែប៉ុណ្ណោះ នឹងក្លាយជាដៃគូរ...
ឧកញ៉ា កែវ មុំ ចូលរួមចុះអនុស្សរណៈយោគយល់គ្នាជាមួយនិងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក.(SME Bank PLC )

ឧកញ៉ា កែវ មុំ ចូលរួមចុះអនុស្សរណៈយោគយល់គ្នាជាមួយនិងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក.(SME Bank PLC )

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:  ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៤ បានចូលរួមពិធីចុះអនុស្សរណៈ យោគយល់គ្នារវាងសមាគមសហគ្រិនស្ត្រីកម្ពុជា ជាមួ យ ធនាគារស ហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក. (SME Bank PLC )។ ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា" ថ្ងៃនេះ នាងខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសមាគមសហគ្រិនស្រ្តីកម្ពុជាយើង បានរៀបចំវេទិកាតុមូលស្តីពី ការកែលម្អ និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់សហគ្រិនស្ត្រីកម្ពុជា"។ ស្របជា មួយនេះដែរយើងក៏បានរៀបចំពិធីចុះអនុស្សរ ណៈ យោគយល់គ្នារវាងសមាគមសហគ្រិនស្ត្រីកម្ពុជា ជាមួយ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក. (SME Bank PLC ) ដែលជាសមិទ្ធផលដ៏វិសេសវិសាលមួយ ក្នុងចំណោមសមិទ្ធផលនានាជាច្រើន ដែលបាន នឹងកំពុងបំពេញនៅក្នុងរយៈពេលកន្លងមកនេះ។ ថ្វីបើក្នុងរយៈ២ឆ្នាំចុងក្រោយនេះត្រូវបានរំខាន និងរារាំងដោយការរីករាលដាលនៃជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោ យ ក៏មិនបានបង្អ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា នៅ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះបាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន ៤ រួមមាន៖ ១-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០។ ២-សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ ៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕...
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ប្រកាសឲ្យចូលកាន់ដំណែងជាស្នងការនគរបាលខេត្តក្រចេះជា​​ផ្លូវវការហើយ​​

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ប្រកាសឲ្យចូលកាន់ដំណែងជាស្នងការនគរបាលខេត្តក្រចេះជា​​ផ្លូវវការហើយ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាស្នងការនគរបាលខេត្តក្រចេះ។ សូមជម្រាបថា មុនចូលកាន់តំណែងជាស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា កាន់តំណែងជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ខណៈលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការចាស់ ត្រូវបានតែង​តាំងជាអគ្គស្នងការរងនគរបាលជាតិ៕...
សម្តេចតេជោបញ្ជាក់ថា ប្អូនជីដូនមួយសម្តេចគឺ ត្រូវបានពួកប៉ុលពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ មិនមែន”ឈ្មោះ ហ៊ុន វិបុល ទេ”

សម្តេចតេជោបញ្ជាក់ថា ប្អូនជីដូនមួយសម្តេចគឺ ត្រូវបានពួកប៉ុលពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ មិនមែន”ឈ្មោះ ហ៊ុន វិបុល ទេ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍គូរបញ្ជាក់ថា ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុល ពិត មែនតែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។ សម្តេបញ្ជាក់ថា" ក្មួយរបស់ខ្ញុំបានណែនាំ ហ៊ុន វិបុលតាមរយៈទូរសព្វ័២លើកមកហើយតែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភាន់ច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន"។ សម្តេចតេជោ មានប្រសាសន៍រំលឹកថា  បងប្អូនជនរួមជាតិបានដឹងហើ យថាខ្ញុំបានក្រាញននៀ លរួមរស់នៅជាមួយប្រ ជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។ លើសពីនេះសម្តេចបន្ថែមថា និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូ នមួយម្នាក់ដែលខ្ញុំន...
ម្ចាស់បុរី ហេង បូរិន គ្រុប! ​​ឧកញ៉ា ហេង បូរិន សម្រេច​​ជ្រើសយកកីឡករ ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈ

ម្ចាស់បុរី ហេង បូរិន គ្រុប! ​​ឧកញ៉ា ហេង បូរិន សម្រេច​​ជ្រើសយកកីឡករ ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖​​ លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ជាមួយលោក ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជា និងជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបបាល់ទាត់ បឹងកេត ក្លាយជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប ដែលធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោកឧកញ៉ា បាន​លើក​ឡើង​ថា លោកជាមនុស្សម្នាក់ ដែលស្រលាញ់ និងចូលចិត្តកីឡាបាល់ទាត់យ៉ាងងប់ងុលមួយរូប ហើយកីឡាការ ចាន់ វឌ្ឍនាកា ក៏ជា Idol ម្នាក់នៅក្នុងដួងចិត្តលោកតាំងពីដើមមកម៉្លេះហេតុផលទី២ ដោយសារ ឧកញ៉ា ហេង បូរិន ផ្ទាល់ពេញចិត្តនូវការតស៊ូខិតខំប្រឹងប្រែងដ៏មោះមុតរបស់ វឌ្ឍនាកា ដែលបានរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ខ្មែរទៅឈរលើឆាកអន្តរជាតិឱ្យបរទេសបានទទួលស្គាល់កាន់តែខ្លាំង ហេតុផលមួយទៀត ដើម្បីចូលរួមជាចំណែកមួយក្នុងការផ្សាភ្ជាប់រវាង បុរី ហេង បូរិន គ្រុប ជាមួយនិងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ។ ដោយមើលឃើញពីសមិទ្ធិផលដែ...