ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ត្រូវបានតែងតាំងជាស្នងការខេត្តក្រចេះ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អនុប្រធាននាយកដ្ឋាប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជា ស្នងការនៃស្នងការដ្ឋានគរបាលខេត្តក្រចេះ ហើយជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវបានតែងតាំ ងជា អគ្គស្នងការរងនគរបាលជាតិ។
ពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដក្រចេះ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ៕...








