ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងសុខាភិបាល​​ពុំរកឃេីញអ្នកជំងឺ​COVID-19​ករណីថ្មី​ទេជាសរុបអ្នកឆ្លងចំនួន​ ១២២ករណី​​ ដដែល

ក្រសួងសុខាភិបាល​​ពុំរកឃេីញអ្នកជំងឺ​COVID-19​ករណីថ្មី​ទេជាសរុបអ្នកឆ្លងចំនួន​ ១២២ករណី​​ ដដែល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ២២ មេសា​ ២០២០​ ក្រសួងសុខាភិបាល​​ពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ ដដែល​ និង មិនមានករណីជាសះស្បេីយ​ សរុប ១១០នាក់ ដដែល​ ស្លាប់គ្មាន​ ​។ ក្រសួងសុខាភិបាល​​ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាង​ និងពិភពលោក​ នៅបន្តរាតត្បាតខ្លាំងក្លានៅឡេីយ ។ ព័ត៌មាន​បន្ថែមសូមទាក់ទងលេខ​ ១១៥ http://covid19-map.cdcmoh.gov.kh...
លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេសការផ្ដល់សេវាផ្នែកសុរិយោដី

លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេសការផ្ដល់សេវាផ្នែកសុរិយោដី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយ៉ាង ណាផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេសលើការ ផ្ដល់សេវាសុរិយោដីខណៈរាជរដ្ឋា ភិបាលបានធ្វើការកែទម្រង់ ដោយផ្ទេរមុខងារ នេះទៅឲ្យថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារនេះជូនប្រជាពលរដ្ឋឱ្យកាន់តែលឿននិងល្អប្រសើរ។ ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បែប នេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ និងភូមិបាលខណ្ឌ ត្រូវតែយកចិត្តទុកដាក់នៃការផ្តល់សេវាជូនប្រជាពលរដ្ឋពិសេស លើការផ្ដល់សេវាសូរិយោដី។ ថ្នាក់ជាតិមានការកែសម្រួលជាច្រើនរហូតទៅដល់រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បានធ្វើការកែ សម្រួលមួយចំនួនផងដែរ។ ប៉ុន្តែកិច្ចការងារនេះនៅតែមិនទាន់បានល្អប្រសើរនៅឡើយ ។ដូច្នេះហើយ ទើបរាជរដ្ឋ...
មនុស្សស្លាប់ដោយសារវីរុសCovid-19កើនឡើងដល់ជាង១៧ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយសារវីរុសCovid-19កើនឡើងដល់ជាង១៧ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សស្លាប់នៅជុំវិញពិភព លោកដោយសារ វីរុស​Covid-19 បានកើនឡើងដល់១៧១ ២៤០នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី២១ ខែមេសានេះ ដែលជាការបាត់បង់ជីវិតមនុស្សក្នុងអត្រាខ្ពស់នៅឡើយ ។ ចំណែកការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ ក៏នៅតែបន្តកើនឡើងក្នុងល្បឿន លឿននៅឡើយដែរ ដែលគិតត្រឹមថ្ងៃអង្គារដដែលបាន កំណើននៃការឆ្លងវីរុសនេះ បានកើន ឡើងរហូតដល់២៤៩៦៦៦ករណី ខណៈដែលអ្នកជំងឺCovid-19ចំនួន៦៥៥៨៨៨នាក់ បានជា សះស្បើយពីវិរុសនេះ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់លេខ១នៅលើ ពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេ ហើយបន្ទាប់មកប្រទេស អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ទួរគី អ៊ីរ៉ង់ ចិន និងប្រទេសរុស្ស៊ី ៕...
អាជ្ញាធររាជធានីភ្នំពេញដាក់វិធានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ 

អាជ្ញាធររាជធានីភ្នំពេញដាក់វិធានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជ​ធានី ភ្នំពេញ ក្នុង រយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជី វករលក់ដូរក្នុងផ្សារទាំងអស់ ខណៈជម្ងឺវីរុសកូវីដ-១៩បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោកនិងនៅក្នុងប្រទេសកម្ពុជារបស់យើងនោះ។ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី២១ មេសា ២០២០នេះថា ក្នុងន័យគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានណែនាំអោយមន្ទីរសុខា ភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងនៅព្រលប់ថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារមន្ទីរសុខាភិបាលបានចុះបាញ់ថ្នាំ សម្លាប់មេរោគតាមផ្សារធំថ្មី ទួលទំ...
រដ្ឋបាលរាជធានីភ្នំពេញទទួលសម្ភារៈសម្រាប់បង្ការមេរោគកូវីដ-១៩ពីក្រុងសៀងហៃប្រទេសចិន 

រដ្ឋបាលរាជធានីភ្នំពេញទទួលសម្ភារៈសម្រាប់បង្ការមេរោគកូវីដ-១៩ពីក្រុងសៀងហៃប្រទេសចិន 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាសម្ភារៈ សម្រាប់បង្ការមេរោគឆ្លងកូវីដ-១៩ ពីក្រុងសៀងហៃប្រទេសចិន ខណៈជម្ងឺវីរុសកូវីដ-១៩នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជា របស់យើងបាននឹងកំពុងប្រឈមផង នោះ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ មេសា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីមួយចំនួនទៀតផងដែរ។ សម្ភារះដែលបានប្រគល់និងទទួលនេះ រួមមាន ម៉ាស់N-95ចំនួន៣០០០ម៉ាស់ ធម្មតាចំនួន២០០០០ ម៉ាស់និងខោអាវការពារមេរោគចំនួន៥០០កំប្លេរ។ លោក ឃួង ស្រេង បានថ្លែងនូវអំណរគុណ ចំពោះប្រទេសចិនដែលតែងតែជួយកម្ពុជាពិសេសក្នុងកាលៈទេសៈនេះ បើទោះបីថា នៅក្នុងប្រទេសចិនបាននិងកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ក៏ ដោយប៉ុន្តែ ចិននៅតែ បន្តជួយមកកម្ពុជា ដោយបានប...
ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះជិត២៧%ក្នុងរយៈពេល២០ថ្ងៃនៃខែមេសានេះ

ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះជិត២៧%ក្នុងរយៈពេល២០ថ្ងៃនៃខែមេសានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ ស៊ីនហួ (Xinhua) បានចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមេសានេះថា ក្នុងរយៈពេល២០ថ្ងៃនៃខែមេសា ឆ្នាំ២០២០នេះ ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ២៦.៩% ស្មើនឹងទឹកប្រាក់ប្រមាណជាង២១.៧៣ពាន់លានដុលា្លរអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ មន្ត្រីសេវាកម្មគយកូរ៉េខាងត្បូងបានអោយដឹងថា ក្នុងរយៈពេល២០ថ្ងៃដូចគ្នានេះ ការនាំចូលក៏បានធ្លាក់ចុះ១៨.៦% ស្មើនឹងតម្លៃទឹកប្រាក់២៥.១៨ពាន់លានដុល្លារអាមេរិកផងដែរ ដែលមានឱភាពពាណិជ្ជកម្មក្នុងតម្លៃទឹកប្រាក់ជាង៣.៤៥ពាន់លានដុល្លារអាមេរិក ។ មន្ត្រីដដែលបានបន្តថា ការនាំចេញប្រចាំថ្ងៃក្នុងរយៈពេល២០ថ្ងៃនៃខែមេសានេះ គិតជាមធ្យមគឺធ្លាក់ចុះ​១៤.៩% ដែលភាគច្រើនជាផលិតផលរថយន្ត ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក ហើយបញ្ហាសំខាន់ដែលនាំអោយការនាំចេញធ្លាក់ចុះ គឺដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ៕...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​​ចេញ​​សេចក្តីប្រកាសព័ត៌មានអំពីការពិនិត្យសុខភាពកម្មកររោងចក្រ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​​ចេញ​​សេចក្តីប្រកាសព័ត៌មានអំពីការពិនិត្យសុខភាពកម្មកររោងចក្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​​ចេញ​​សេចក្តីប្រកាសព័ត៌មានអំពីការពិនិត្យសុខភាពកម្មកររោងចក្រ។
ត្រួតពិនិត្យសុខភាព១០កន្លែងនៅរាជធានីភ្នំពេញដល់កម្មករ ក្នុងនោះមាន​ ២នាក់ត្រូវបានយកសំណាកទៅត្រួតពិនិត្យ

ត្រួតពិនិត្យសុខភាព១០កន្លែងនៅរាជធានីភ្នំពេញដល់កម្មករ ក្នុងនោះមាន​ ២នាក់ត្រូវបានយកសំណាកទៅត្រួតពិនិត្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនាព្រឹកថ្ងៃទី២០ ខែមេសាថា ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំឱ្យមានមណ្ឌល​ចត្តា​ឡីស័កចំនួន ១០កន្លែង រាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយ​ឡែក ១៤ថ្ងៃ ក្រោយពួកគាត់ត្រលប់ពីស្រុកកំណើត និងឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ។ លោក​បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់​ដេរ និងផលិតស្បែកជើងនៅទូទាំងប្រទេសប្រមាណ ៣០,០០០នាក់ ស្មើនឹង ២% បានឈប់សម្រាកទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១៥,០០០នាក់ ប៉ុន្តែក៏មានកម្មករមួយចំនួនមិនបានត្រលប់មកធ្វើការវិញដែរ ដោយសារតែជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី។ លោក​​​ ហេង សួរ បានបន្តថា គិតមកដល់ពេលនេះ គេបានរកឃើញកម្មករចំនួន ...
សារទាំងស្រុងរបស់សម្តេចតេជោ«យើងរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩»

សារទាំងស្រុងរបស់សម្តេចតេជោ«យើងរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។ សូមយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស​ ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ បងប្អូនត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេល​ប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។ យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហេីយ​ត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕...
ក្រុមប្រឹក្សាអភិវឌ្ឍន៏CDCអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ទីតាំងបន្ថែមទៀតនៅក្នុងខែមេសានេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៏CDCអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ទីតាំងបន្ថែមទៀតនៅក្នុងខែមេសានេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បាន សម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន៣ទីតាំងបន្ថែមទៀតនៅក្នុងខែមេសានេះនៅកម្ពុជា ជាមួយឱ្យកាសការងាររាប់ពាន់កន្លែង។ យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យ ដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជន នេះ គណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនរួមមាន៖ ១-ក្រុម ហ៊ុនM.M.A.S(Cambodia) Co., Ltd.: គម្រោងបង្កើត រោងចក្រផលិតប្រអប់នំ,មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទុន ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៦៧កន្លែង។ ២-ក្រុម ហ៊ុន Long Purse Industrial (Cambodia)Co., Ltd.គម្រោងបង្កើតរោង ចក្រផលិត ខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ព័ន, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីស៍...