មន្ទីរសម្រាកព្យាបាល និងសម្ភព«សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះ
ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះថា (វះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូន ឥឡូវក្លាយជាជនពិការស្លាប់មួយចំហៀងខ្លួន) ។
ស្រ្តីរងគ្រោះឈ្មោះ សាត ស្រី អាយុ២៥ឆ្នាំ និងប្តីឈ្មោះ ម៉េង បញ្ញា អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមគ្រួសារជនរងគ្រោះ បានស្នើរសុំឲ្យគ្រូពេទ្យ និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌី ចោមចៅ» ទទួលខុសត្រូវលើករណីនេះ។ តែក្រុមគ្រូពេទ្យមិនព្រមទទួលខុសត្រូវ និងអះអាងថា ឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េច ព្រោះវាជារឿងអ្នកជំងឺ ហើយថា អ្នកជំងឺកើតព្រាយក្រឡាភ្លើងទៅវិញ ។
លោក សាត ណាត អាយុ៤៧ឆ្នាំ ជាឪពុកបង្កើតរបស់ស្រ្តីរងគ្រោះ បាននិយាយប្រាប់សារព័ត៍មានក្នុងស្រុកថា កូនស្រីរបស់គាត់ ទើបតែសម្រាលកូនលើកដំបូងប៉ុណ្ណោះ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កូនស្រីបានឈឺពោះ ហើយ...








