ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អាមេរិកជាប់លេខ១នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេ

អាមេរិកជាប់លេខ១នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិនហើយ នៅថ្ងៃសុក្រ ទី២៧ ខែមិនានេះ និងបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ច្រើនជាងគេ ដោយចិនបានឈរក្នុងលំដាប់លេខ២វិញ។ ក្នុងចំណោម៥ប្រទេសនៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេ គឺសហរដ្ឋអាមេរិកលេខ១មាន៨៣៦៧២ករណី ប្រទេសចិនលេខ២មាន៨១២៨៥ករណី អ៊ីតាលីលេខ៣មាន៨០៥៨៩ករណី អេស្ប៉ាញលេខ៤មាន៥៧៧៨៦ករណី និងប្រទេសអាល្លឺម៉ង់លេខ៥មាន៤៣៩៣៨ករណី។ គិតត្រឹមថ្ងៃសុក្រនេះដែរ កំណើននៃការឆ្លងវីរុស Covid-19សរុប នៅជុំវិញពិភពលោក បានកើនឡើងដល់៥២៩ ៦១៤ករណី ខណៈមនុស្សចំនួន២៣ ៩៧៦នាក់បានបាត់បង់ជីវិត និងអ្នកជំងឺវីរុស Covid-19 ចំនួន១២៣៣៨០នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ៕...
ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីនិងអគ្គមហេស៊ីទ្រង់ដាក់ព្រះកាយនៅដាច់ដោយឡែក

ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីនិងអគ្គមហេស៊ីទ្រង់ដាក់ព្រះកាយនៅដាច់ដោយឡែក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក អាម៉ាត់ ហ្វាឌីល សាមស៊ូឌីន (Ahmad Fadil Shams uddin) មន្ត្រីគ្រប់គ្រងព្រះរាជឃ្លាំងរាជវាំងម៉ាឡេស៊ី បានថ្លែងថា ព្រះមហាក្សត្រ និងអគ្គមហេសី របស់ប្រទេសនេះ បានដាក់ព្រះកាយអោយនៅដាច់ដោយឡែ បន្ទាប់ពីមន្ត្រីក្នុងរាជវាំងចំនួន៧នាក់ ត្រូវបានធ្វើតេស្តវ Covid-19 នៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ សេចក្តីប្រកាសដាក់ព្រះកាយអោយនៅដាច់ដោយឡែករបស់ព្រះមហាក្សត្រ និងអគ្គមហេសី ម៉ាឡេស៊ី ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី មូហ៊ីយីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ ស្តីពីការស្វែងរកដំណោះស្រាយលើការឆ្លងរាលដាលនៃវីរុស Covid-19 ។ សូមបញ្ជាក់ជូនថា ចំនួនមនុស្សឆ្លងវីរុស Covid-19នៅបានកើនឡើងដល់ជិត១៨០០ នាក់ហើយ និងមនុស្សចំនួន២១នាក់បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ៕...
ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េថា អនុញ្ញាតឲ្យពលករគំរូកម្ពុជាពន្យារពេលស្នាក់នៅបានដល់៥០ថ្ងៃ

ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េថា អនុញ្ញាតឲ្យពលករគំរូកម្ពុជាពន្យារពេលស្នាក់នៅបានដល់៥០ថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងជាថ្មីមួយដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា (COVID-19) ក្រសួងការងារនៃសា ធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មី សម្រាប់ពលករគំរូ អាចពន្យារសុពលភាពការបន្តស្នាក់ នៅកូរ៉េបានរហូត ដល់៥០ថ្ងៃ។ កាល​​ពីមុនបានតែជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវគឺអាចពន្យាបានទាំង១៦ប្រទេស ដែលបញ្ជូនពលករ មកបម្រើការងារ នៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ។ ស្ថានទូតកូរ៉េបញ្ជាក់ទៀតថា ពលករគំរូដែលចប់ ៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្នើសុំពន្យារការស្នាក់នៅបន្តក្នុងរយៈពេល១ខែ គិតត្រឹមថ្ងៃចាកចេញទៅស្រុកកំណើត។ ជាមួយគ្នានេះ ក្នុងករណីបងប្អូនពលករគ្មានកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកមន្រ្តីស្ថានទូតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីដោះស្រាយជូនបងប្អូនឲ្យ បានមកស្នាក់ នៅឯផ្ទះស្នាក់នៅបណ្តោ...
ជប៉ុនសម្លឹងមើលទីផ្សារកម្លាំងពលកម្មនៅកម្ពុជា ខណៈប្រទេសនេះគ្រោងទទួលពលករជំនាញថែទាំអគារពីបរទេសជាង៣ម៉ឺននាក់

ជប៉ុនសម្លឹងមើលទីផ្សារកម្លាំងពលកម្មនៅកម្ពុជា ខណៈប្រទេសនេះគ្រោងទទួលពលករជំនាញថែទាំអគារពីបរទេសជាង៣ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ប្រទេសជប៉ុនកំពុងសម្លឹងមើលទីផ្សារការងារនៅប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ខណៈប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ មានគម្រោងត្រូវការជ្រើសរើសពលករជំនាញពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន ដឹកនាំដោយលោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។ អ្វីទៅជាការថែទាំអគារ? ការថែទាំអគារ គឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន ក្នុងនោះមានទាំងការថែទាំអនាម័យ បរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភ័ណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ...
សន្តិបណ្ឌិត​ សុខ​ ផល​ ចុះ​​​​ពិនិត្យដំណេីរការសាងសង់ស្ពានបេទ្បេនៅឃុំ​កន្ទឺ១​​ជាអំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចក្រទ្បាហោម ស​ ខេង

សន្តិបណ្ឌិត​ សុខ​ ផល​ ចុះ​​​​ពិនិត្យដំណេីរការសាងសង់ស្ពានបេទ្បេនៅឃុំ​កន្ទឺ១​​ជាអំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចក្រទ្បាហោម ស​ ខេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត​សុខ​ផល​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​អមដំណើរ​ សម្ដេច​ក្រទ្បាហោម​ស​ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ចុះបំពេញការងារក្នុងខេត្តបាត់ដំបងកាលពី​​ថ្ងៃ​ទី២៥ខែមីនា​ឆ្នាំ​២០២០​។ បន្ទាប់នោះ សន្តិបណ្ឌិត​ បាន​ ​ពិនិត្យដំណេីរការសាង​សង់ស្ពាន បេទ្បេនៅឃុំ​កន្ទឺ១​ ដែល​ជាអំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចក្រទ្បាហោម ស​ ខេង។​​ ​បញ្ចប់​ការ​បំពេញ​ការងារ​អមដំណើរ​សម្ដេច​ក្រទ្បាហោម​ រួចមក​ សន្តិបណ្ឌិត​សុខ​ ផល​បាន​ឆ្លៀត​អញ្ជើញ​ចុះទៅ​កាន់​ស្រុក​បាណន់ ដេីម្បីពិនិត្យដំណេីរការសាងសង់ស្ពាន បេទ្បេនៅឃុំ​កន្ទឺ១​ ដែល​ជាអំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចក្រទ្បាហោម ស​ ខេង។ សន្តិបណ្ឌិត សុខ ផល ​បាន​ធ្វើ​ការត្រួតពិនិត្យនិងផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ក្រុមការងារ​ អាជ្ញាធរ​ កងកម្លំាង​ប្រដាប់​អាវុធ​គ្រប់​ថ្នាក់​ក្នុង​ស្រុក​ ក្នុង​ការ​អនុវត្តន៍​ ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្...
អាមេរិកបង្កើនការចំណាយសម្រាប់ជួយ សេដ្ឋកិច្ចរីឯទីផ្សារមូលបត្រអាស៊ីឡើងខ្ពស់

អាមេរិកបង្កើនការចំណាយសម្រាប់ជួយ សេដ្ឋកិច្ចរីឯទីផ្សារមូលបត្រអាស៊ីឡើងខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីផ្សារមូលបត្រនៅក្នុងតំបន់អាស៊ី បានធ្លាក់ចុះ ជាច្រើនសប្តាហ៍ជាប់គ្នា ដោយ សារតែការវាយប្រហារដោយកូវីដ-១៩ ហើយប្រទេសជាច្រើនបានបិទ ព្រំដែន និងផ្សារទំនើប ។ ជាមួយគ្នានេះ ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ មិនដឹងថា ពេលណាអាចគ្រប់គ្រងបានទាំងស្រុងនោះឡើយ។ ប៉ុន្តែក្រោយពេលអាមេរិក ប្រកាសកញ្ចប់ ចំណាយជួយសង្គ្រោះសេដ្ឋកិច្ចបញ្ចៀសផល ប៉ះពាល់ដោយសារតែ កូវីដ-១៩ បានជួយដល់ទីផ្សារមូលបត្រ នៅក្នុងតំ​បន់អាស៊ី និងលើពិភពលោកមានសន្ទុះកើនឡើងវិញបន្ដិចផងដែរ ។ សារព័ត៌មាន ប៊ីប៊ីស៊ី បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ព្រឹទ្ធ​សភា បានយល់ព្រម លើកញ្ចប់ជំនួយសេដ្ឋកិច្ច មួយក្នុងតម្លៃ ១,៨ពាន់ ពាន់លានដុល្លារ ជាហេតុនាំឲ្យទីផ្សារភាគហ៊ុន នៅអាស៊ី មានការកើនឡើង ខ្ពស់។ ទីផ្សារភាគហ៊ុន បានកើនឡើងខ្លាំង។ រីឯផ្សារហ៊ុននៅ Wall Street សហរដ្ឋអាមេរិក និងផ្សារហ៊ុន នៅទីក្រុងឡុងដ៍ ចក្រភពអង់ គ្លេស មានការ កើនឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០...
ការឆ្លងវីរុសCovid-19នៅវៀតណាមកើនឡើងដល់១៤៨ករណីហើយ

ការឆ្លងវីរុសCovid-19នៅវៀតណាមកើនឡើងដល់១៤៨ករណីហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះ ស្តីពីការឆ្លងថ្មីនៃវីរុស Covid-19ចំនួន៧ករណីបន្ថែមទៀត ដែលនាំអោយ​ចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះបានកើនឡើងដល់ចំនួន១៤៨ករណីហើយ ដែលនេះបើតាមការចុះផ្សាយរបស់ ស៊ីហួ (Xinhua )ប្រទេសចិន ។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម បានអោយដឹងថា មនុស្សទាំង៧នាក់ថ្មី ដែលបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ គឺមានជនជាតិ បារាំងម្នាក់ ជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ និងជនជាតិវៀតណាម៤នាក់ដែលទើបវិលត្រឡប់មកពីចក្រភពអង់គ្លេស អាមេរិក និងមកពីប្រទេសថៃ រួមទាំងបុរសជនជាតិវៀតណាមម្នាក់ទៀតនៅក្នុងស្រុក ។ សូមបញ្ជាក់ជូនថា ស្របពេលដែលកំណើននៃការឆ្លងវីរុស Covid-19 បានកើនឡើងដល់១៤៨ករណី មនុស្សចំនួន១៧នាក់ ក៏បានជាសះស្បើយពីវីរុសនេះដែរ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ៕...
ក្រសួងកសិកម្មឲ្យអនុវត្តវិធានការឆ្លើយតបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានាក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩

ក្រសួងកសិកម្មឲ្យអនុវត្តវិធានការឆ្លើយតបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានាក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងកសិកម្ម​​សេចក្តីណែនាំស្តីពីការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានាក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩
សម្តេច ស ខេងថា«ជៀសមិនផុតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នបើជំងឺកូវីដ១៩នេះមានការរីករាលដាលខ្លាំង»

សម្តេច ស ខេងថា«ជៀសមិនផុតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នបើជំងឺកូវីដ១៩នេះមានការរីករាលដាលខ្លាំង»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង ៖ ប្រទេសកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួង​​មហាផ្ទៃកម្ពុជា បានមានប្រសាសន៍​​លើកឡើងថា កម្ពុជាអាចនឹងដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើកាលណាស្ថានភាពរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជានៅតែបន្​តកើនឡើងនោះទេ ។ ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រមុខដឹកនាំកម្ពុជាកំពុងពិចារណាឲ្យអ្នកច្បាប់សិក្សា​ពីបញ្ហានេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ។ថ្លែង​​ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ មីនានេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសា​សន៍ថា« តែទោះបីជាយ៉ាងណាក្នុងស្ថានភាពបច្ចុប្បន្ននៅកម្រិតប៉ុណ្ណឹងនេះ កម្ពុជាមិនទាន់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ» ។ សម្តេចបានថ្លែ​​ងទៀតថា បើសម្តេច​​ផ្ទាល់ ប្រសិនណាស្ថានភាពនេះវាកាន់តែរីករាលដាលហើយចំនួនអ្នកផ្ទុកកូវីដ១៩នេះច្រើន ជៀសមិនផុតពីដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ...
រោងចក្រផលិតកាបូបនិងម៉ាស់គ្រប់ប្រភេទមាន​​ទុនវិនិយោគប្រមាណ ៣,១លានដុល្លារទទួលបាន​សិទ្ធិ​​វិនិយោគជាផ្លូវការហើយ​​

រោងចក្រផលិតកាបូបនិងម៉ាស់គ្រប់ប្រភេទមាន​​ទុនវិនិយោគប្រមាណ ៣,១លានដុល្លារទទួលបាន​សិទ្ធិ​​វិនិយោគជាផ្លូវការហើយ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូប និងម៉ាស់គ្រប់ប្រភេទ របស់ក្រុមហ៊ុន “HK BURLTEX MANUFACTORY CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ។ ក្រុមហ៊ុន “HK BURLTEX MANUFACTORY CO., LTD.មានទីតាំងវិនិយោគស្ថិតនៅ​សួនឧស្សាហកម្មវឌ្ឍនៈ ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៥កន្លែង។  ...