ប្រជាពលករចំណាក ស្រុក៨២នាក់ ចន្ថាឡីស័ក១៤ថ្ងៃនៅសៀមរាបត្រូវបានឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនៗវិញហើយ
សៀមរាប៖ បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែករយ: ពេល ១៤ថ្ងៃ បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសជិតខាង ដើម្បីពិនិត្យសុខភាពលើបញ្ហាឆ្លងជំងឺផ្លូវដង្ហើមថ្មី(កូវីដ- ១៩) អាជ្ញាធរស្រុក បានរៀបចំអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន ៨២នាក់ បន្ទាប់ពីមិនបានរកឃើញមានវិជ្ជាមានមេរោគ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ។
មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា៖ តាម របាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកសរុបចំនួន១២,០៧៩ នាក់ ស្រី៥,២៩២នាក់ ដោយស្ថានភាពជំងឺ ឆ្លងវីរុសកូរ៉ូណា(កូវីដ-១៩)កាន់តែរីករាលដាលខ្លំាងឡើងនៅ ប្រទេសជិតខាងបាន មានការបិទរោងចក្រ សហគ្រាស និងច្រកចេញចូលរវាងប្រទេសនិងប្រ ទេស បានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុករបស់យើងត្រឡប់មកវិញយ៉ាងគំហុកចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នំា២០២០ មានចំនួន២,៩២១នាក់ ស្រី១,៣៣៧ នាក់។
ចំនួនខាងលើនេះនៅសល់ពលករចំណាកស្រុកជាង ៨ពាន់នាក់ទៀត ដែលមិនទាន់បានវ...








