ពលរដ្ឋរិះគន់ អាជ្ញាធរឃុំជាចរឿងទៅបោះបង្គោលរំលោភយកដីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន
ព្រៃវែង៖ ក្រោយពីមានសារព័ត៍មានចុះផ្សាយ រឿងដីនៅស្ទឹងអូរចាន់ មានគេបោះបង្គោលរំលោភយកធ្វើជាកម្មសិទ្ធិឯកជន ដោយក្នុងនោះមានទាំងលោកមេឃុំ និងស្មៀន ឃុំជាច និងមនុស្សពាក់ព័ន្ធមួយចំនួនទៀត ។
បន្ទាប់មានព័ត៍មានផ្សាយរួចមកខាងរដ្ឋ បាលឃុំ ដោយ លោក ថាច សុខ ខ្លួនឯងផ្ទាល់ជា ស្មៀនឃុំ និងជាក្មួយ ប្រសារ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុវជន បានធ្វើលិខិតបំភ្លឺ ដល់បណ្តាញអ្នកលេងសង្គមហ្វេស បុក ប៉ុន្តែថ្មីនេះ ក្រុម ពលរដ្ឋនៅតែមិនសុខចិត្តនោះទេ ដោយទាមទារឲ្យរំលាយរបងនិងកាចដីនោះចេញ។
ក្នុងលិខិតនោះលោកថាច សុខ បានបញ្ជាក់ថា «ចំពោះដីមួយកន្លែងទៀតដែលបានធ្វើរបងចាក់ដីនោះ ជាដីកម្មសិទ្ធិបុគ្គលដែលថាច សុខ បានទិញពីឈ្មោះ ឈាង នៅភូមិជ័យមុនី កាលពីឆ្នាំ២០១៨ មកម្លេះ » ។
ក្រោយមានការបំភ្លឺបែបនេះ អ្នកលេងហ្វេសបុកម្នាក់ផេកឈ្មោះសូ ភក្តី(So Pheakdey) បានសរសេរតបវិញថា ដំរីស្លាប់មិនអាចយកចង្អេរមកបាំង វាមិនជិតទេ សូមអស់លោកបង្ហាញឯកសារព...








