លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន បានយកសៀវភៅអប់រំ ចំណេះដឹងទូទៅចំនួន១០០០ក្បាលប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ក្នុងខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធាននាយកដ្ឋានឧត្តម អយកនិងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញនាំយកសៀវភៅអប់រំ សៀវភៅចំណេះដឹងទូទៅចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ស្ថិតនៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកបណ្ឌិត ប៉ា ម៉េងហុក បានមានប្រសាសន៍ថា កាចែកជូនសៀវភៅនេះ ក្នុងបំណងធំរបស់លោកគឺ ដើម្បីលើកកម្ពស់វិស័យអប់រំនៅឃុំវាលម្លូរ ឲ្យកាន់តែរីកចម្រើនឡើង ហើយប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំកូនៗតូចៗ ឲ្យរៀនចេះអាន ចេះសរសេរ ដើម្បីមានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែល...
