ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងថែមទៀតរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ។ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ។ ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចូលរួមចំណែកបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវភាពកក់ក្តៅ និងដោះស្រាយទាន់ពេលវេលា ចំពោះបាតុភាព ហានិភ័យ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព។ លោករដ្ឋមន្រ្តី  បានបញ្ជាក់ថា រថយន្តមន្ទីរពិសោធន៍ចល័តនេះ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចូលរួមកែតម្រូវគោលនយោបាយ ដើម្បីគ្រប់គ្រងនូវកិច្ចការសមស្របទៅតាមច្បាប់កំពុងអនុវត្តន៍ទៅលើសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងឱ្យមានសមភាព។ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកចំណីម្ហូបអាហារមានចំនួន ៣គ្រឿង និង ១គ្រឿងផ្សេងទៀត ។ ត្រួ...
យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣

យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៩ ។ កិច្ចប្រជុំនេះ មានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នដែលជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ផ្សេងៗទៀត ។ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖ ...
ក្រសួងសេដ្ឋកិច្ចថា៖ការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បង

ក្រសួងសេដ្ឋកិច្ចថា៖ការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖  វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បងមួយ ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលមានគោលដៅផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលពឹងផ្អែកលើអតិពលកម្មទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ ក៏ដូចជានយោបាយជាតិ ស្តីពីការការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  និងការងាររបស់រាជរដ្ឋាភិបាល។ រដ្ឋលេខាធិការ បានលើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះ​។ លោក បន្តទៀតថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីអាចទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង  ហើយកម្ពុជាមិនមានអ្វីសម្រាប់ធ្វើការបែងចែកនៅក្នុងសង្គមជាតិវិញនោះទេ ពិសេសការកាត់...
​ឆ្នាំ​២០២០៖ឃុំ​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ពី៧​ម៉ឺនទៅ១០​ម៉ឺន​ដុល្លារអាមេរិកក្នុង១​ឆ្នាំ

​ឆ្នាំ​២០២០៖ឃុំ​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ពី៧​ម៉ឺនទៅ១០​ម៉ឺន​ដុល្លារអាមេរិកក្នុង១​ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ​៖ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត បានសម្រេច​ថា ឃុំ​សង្កាត់​នីមួយៗ នៅ​ទូទាំង​ប្រទេស នឹង​ទទួលបាន​ថវិកាចាប់​ពី ៧​ម៉ឺន​ដុល្លារ ទៅ ១០​ម៉ឺន​ដុល្លារអាមេរិកក្នុង ១​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ តទៅ​។ ពោលគឺ​ថវិកា​ឃុំ​សង្កាត់ ត្រូវបាន​បង្កើន​ចំនួន ១% បើ​ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៩ ។ ការបញ្ជាក់បែបនេះក្នុង​ពិធី​បិទ​មហាសន្និបាត អាណត្តិ​ទី​២ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៩ ខែតុលា ឆ្នាំ​២០១៩​។ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕  ...
រដ្ឋសភាបន្តសម័យប្រជុំ និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗ សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម និងសមធម៌សង្គម

រដ្ឋសភាបន្តសម័យប្រជុំ និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗ សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម និងសមធម៌សង្គម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យ ប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនបី គឺសេចក្តីព្រាង ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ និងសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។ សេចក្តីព្រាងច្បាប់ខាងលើ សុទ្ធសឹងជាសេចក្តីព្រាងច្បាប់សំខាន់ៗ ដែលនឹង ក្លាយជាបទដ្ឋានគតិយុត្តក្នុងការលើកកម្ពស់ វិស័យពាណិជ្ជកម្ម និងរបបសន្តិសុខ សង្គម សម្រាប់គំាទ្រដល់កំណើនសេដ្ឋកិច្ច ការរីកចម្រើនវិស័យបច្ចេកវិទ្យា និង ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនឡើង ស្រប តាមសម័យកាល។ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។សេចក្តីព្រាងច្បាប់នេះ មាន១២ជំពូក និង៦៧មាត្រា នឹងផ្តល់វិធានជាមូលដ្ឋាន ដ៏សំខាន់ក្នុងការ...
ក្រសួងកសិកម្មថា៖ជប៉ុនបន្តជួយវិស័យកសិកម្ម ដើម្បីធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មរបស់កម្ពុជា

ក្រសួងកសិកម្មថា៖ជប៉ុនបន្តជួយវិស័យកសិកម្ម ដើម្បីធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មរបស់កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួបជា មួយលោក Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន និងឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹង វិស័យកសិកម្ម និងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម។ លោកKanji KATO បានបញ្ជាក់ថា ដើម្បីពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺផលិតកម្មសាច់គោ និងសាច់ជ្រូក។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំំណរគុណ និងវាយតម្លៃចំពោះ​ រដ្ឋមន្ត្រីវេង សាខុន ដែលបានផ្តល់កិច្ចសហការណ៍យ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករនៅតាមជនបទ។ លោករដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណ ដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជ...
មន្ទីរពេទ្យព្រះអង្គឌួងនឹងមានអគារព្យាបាលត្រចៀក ច្រមុះ និងបំពង់ក

មន្ទីរពេទ្យព្រះអង្គឌួងនឹងមានអគារព្យាបាលត្រចៀក ច្រមុះ និងបំពង់ក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់អគារថ្មីនៃមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT Center) នៅបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ។ ក្រោមជំនួយឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA (កយកា) ។ យោងតាមបង្ហោះសារលើទំព័រ Facebook របស់ KOICA Cambodia បានឲ្យដឹងថា មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center) នឹងត្រូវបំពាក់នូវសម្ភារៈទំនើបៗបំផុត ចាំបាច់នានា ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យឲ្យល្អប្រសើរមួយកំរិតទៀត។ នេះការលើកកំពស់ផ្នែកហេដ្ឋារចនាសម្ពន្ធរូបវន្ត សមត្ថិភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ នឹងត្រូវបាន បង្កើនសមត្តិភាព តាមរយៈកម្មវិធីបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ៕...
តុលាការឃុំខ្លួនជនជាតិចិន ៤នាក់ ពីបទជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម

តុលាការឃុំខ្លួនជនជាតិចិន ៤នាក់ ពីបទជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សាយ សារុន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិចិន៤នាក់កាលពីនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ។  បន្ទាប់ពីលោក សុខ កែវបណ្ឌិត ជាតំណាងអយ្យការ សម្រេចចោទប្រកាន់លើឈ្មោះ YUN LiANFU ភេទប្រុស អាយ ៥១ឆ្នាំ, ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ ៤៨ឆ្នាំ, ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ ពីបទ ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្តឿងញៀន។ សូមបញ្ជាក់ថា ជនជាតិចនទាង ៤នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅទីតាំងផ្សេងៗគ្នា ក្នុងទឹកដីរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ YUN LIANFU ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងបន្ទប់ខុនដូជាន់ទី២៩ បន្ទប...
សម្តេច​តេ​ជោ៖នឹង​ទៅបំពេញ​ទស្សនកិច្ច ៣​ប្រទេស នៅប៉ែក​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៣​​ ខែតុលា​នេះ

សម្តេច​តេ​ជោ៖នឹង​ទៅបំពេញ​ទស្សនកិច្ច ៣​ប្រទេស នៅប៉ែក​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៣​​ ខែតុលា​នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ឆេ​ក ហុង​គ្រី និង​ប្រទេស​ប៊ុលហ្គារី នៅ​សហភាព​អឺរ៉ុប ចាប់ពី​ថ្ងៃអាទិត្យ ទី​១៣​តុលា ឆ្នាំ​២០១៩​នេះ។​ ​សម្តេច​តេ​ជោ​ បានបញ្ជាក់បែបនេះក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ឆ្នើម ប្រឡង​ជាប់​បាក់​ឌុប ដែល​ទទួលបាន​និទ្ទេស A ចំនួន ៤៤៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា «​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែតុលា​នេះ តា ត្រូវ​ចេញទៅ​អឺរ៉ុប​។ ថ្ងៃទី​១៣-១៤ តុលា នៅ​ឆេ​ក​។ ថ្ងៃទី​១៥ នៅ​ហុង​គ្រី និង​នៅ​ថ្ងៃទី​១៦-១៧ ខែតុលា នៅ​ប៊ុលហ្គារី​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា នៅ​ថ្ងៃទី​២៥​តុលា សម្តេច​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ថវិកាជាតិ​។ បន្ទាប់ពី​កិច្ចប្រជុំ​នេះហើយ សម្តេច​តេ​ជោ នឹង​ច...
ធនាគារជាតិនៃកម្ពុជា បង្ហាញប្រភេទក្រដាសប្រាក់១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)គំរូថ្មី

ធនាគារជាតិនៃកម្ពុជា បង្ហាញប្រភេទក្រដាសប្រាក់១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)គំរូថ្មី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសពន្យល់ពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់រៀលគំរូថ្មីប្រភេទ ១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល)  ដើម្បីឲ្យសាធារណជន បានដឹងកាន់តែច្បាស់ អំពីក្រដាសប្រាក់ប្រភេទថ្មីនេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាស ដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ៕    ...