ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អភិបាលខេត្តកណ្តាល បង្កើតគណៈកម្មការរៀបចំប្រណាំងទូកឆ្នាំ២០១៩ នៅក្រុងតាខ្មៅ 

អភិបាលខេត្តកណ្តាល បង្កើតគណៈកម្មការរៀបចំប្រណាំងទូកឆ្នាំ២០១៩ នៅក្រុងតាខ្មៅ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កណ្តាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រេចបង្កើតគណៈកម្មការរៀបចំពិធីប្រណាំងទូកក្រុងតាខ្មៅ ឆ្នាំ២០១៩ ដើម្បីជំរុញឲ្យពិធីប្រណាំងទូកប្រកដោយបានជោគជ័យ និងមានប្រសិទ្ធភាព នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក នៅពេលខាងមុខនេះ ។ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បានលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីរៀបចំបង្កើតគណៈកម្មការរៀបចំពិធីប្រណាំងទូកក្រុងតាខ្មៅ នៅសាលាខេត្តកណ្តាល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ ដើម្បីត្រួតពិនិត្យ និងត្រៀមលក្ខណៈសម្រាប់ដំណើរការក្នុងពិធីប្រណាំងទូកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។ លោកអភិបាលខេត្ត បញ្ជាក់ថា យើងត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ សម្រាប់ដំណើរការពិធីប្រណាំងទូក ឆ្នាំ២០១៩ ក្នុងគោលដៅទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី និងភារកិច្ច ដែលបានចាត់តាំង។ ដើម្បីឲ្យពិធីនោះទទួលបានជោគជ័យ ...
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ រៀបចំសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់អ្នកដំណើរ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ រៀបចំសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់អ្នកដំណើរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានត្រៀមលក្ខណៈរួចជាស្រាច់ ពីសន្តិសុខសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ជៀសវាងការកក់ស្ទះ បង្ករអសន្តិសុខដោយប្រការណាមួយ ជាពិសេសមិនមានការឡើងថ្លៃនៅក្នុងរដូវបុណ្យទាន ។ លោក ផុន គឹមឡុង តំណាងអ្នកគ្រប់គ្រងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានឲ្យដឹងថា  កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ  នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ គណៈកម្មការគ្រប់គ្រងកំពង់ចម្លង បានព្យាករថា  ប្រជាពលរដ្ឋនឹងធ្វើដំណើរតាមឆ្លងកាត់កំពង់ចម្លងនេះច្រើន ក្នុងការចាកចេញពីទីក្រុងភ្នំពេញទៅស្រុកកំណើត និងការទៅធ្វើបុណ្យទានផ្សេងៗ បន្ទាប់ពីនៅត្រើយខាងកើតនៃដងទន្លេរមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានតភ្ជាប់គ្នាខ្វាត់ខ្វែង ឆ្ពោះទៅភូមិ ឃុំ ស្រុក ខេត្តនានា ។ លោក ផុន គឹមឡុង បានបញ្ជាក់ថា កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ មានសាឡាងចំនួន៦ ក្នុងនោះភ្នំពេញ- អរិយក្...
ក្រសួងពាណិជ្ជកម្មថា៖ កម្ពុជាកសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និងទេសចរណ៍ ពីប្រទេសចិន

ក្រសួងពាណិជ្ជកម្មថា៖ កម្ពុជាកសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និងទេសចរណ៍ ពីប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ណាននីង,ក្វាងស៊ី ប្រទេសចិន៖ ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។ លោកឈួន​ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី ប្រទេសចិន។ លោករដ្ឋលេខាធិការ បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ ស្តីពី “កម្ពុជាកសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និងអ្នកទេសចរ ពីប្រទេសចិន” នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ “អាស៊ាន-ចិន លើកទី១៦” កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ខេត្តក្វាងស...
លោ ថោង ខុន ចុះហត្ថលេខាលើអនុស្សារណៈលើការបណ្តុះបណ្តលធនធានមនុស្សជាមួយសាកលវិទ្យាល័យរបស់ចិន

លោ ថោង ខុន ចុះហត្ថលេខាលើអនុស្សារណៈលើការបណ្តុះបណ្តលធនធានមនុស្សជាមួយសាកលវិទ្យាល័យរបស់ចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ទីក្រុងណានីង ខេត្តក្វាងស៊ី-ចិន)៖ ក្នុងឱកាសនៃដំណើរចូលរួមពិពណ៌ចិន-អាស៊ានលើកទី១៦ នៅទីក្រុងណានីង លោករដ្ឋមន្ត្រី ថោង ខុន បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ជាមួយ នឹងសាកលវិទ្យាល័យហេណានណកម៉ល (Henan Normal University)។ ការចុះហត្ថលេខានេះបានធ្វើឡើង ក្រោមអធិបតីភាពរបស់ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុងណានីង។ ខ្លឹមសារនៃអនុស្សារណៈបានគូសបញ្ជាក់អំពីខ្លីមសារៈ សំខាន់ស្តីអំពីការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ចូលរួមជំរុញ ការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំ នាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈប្រព័ន្ធអេឡិចត្រូនិក។ កម្មវិធីសិក្សាពីចម្ងាយសម្រ...
ក្រសួងបរិស្ថានគាំទ្រគម្រោង​បង្កើតរោងចក្រផលិតបារី ​និងស៊ីហ្គា​​​នៅកម្ពុជា

ក្រសួងបរិស្ថានគាំទ្រគម្រោង​បង្កើតរោងចក្រផលិតបារី ​និងស៊ីហ្គា​​​នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  គម្រោងបង្កើតរោងចក្រផលិតបារី និងស៊ីហ្គា លើផ្ទៃដីទំហំ ១៨,១៩៨៧ ហិកតា ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ា​ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន POWER CIGAR TABACCO CO., LTD. និងរៀបចំ​របាយការណ៍ IESIA ដោយក្រុមហ៊ុនទីប្រឹក្សា E&A CONSULTANT CO., LTD.។ ​ក្រសួងបរិស្ថាន បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង (IESIA ) មានការចូលរួមពី​អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ​នៃក្រសួងបរិស្ថាន​ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ ចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ​ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា​ សរុបចំនួន​ ៣៦នាក់។ អង្គប្រជុំ​បានសម្រេច​គាំទ្រគម្រោងបង្កើតរោងចក្រផលិតបារី និងស៊ីហ្គានេះ ។ អង្គប្រជុំ​​ក៏បានដ...
មន្ត្រីការងារលទ្ធកម្ម និងទទួលបានចំណេះដឹងផ្នែកដោះស្រាយវិវាទ និងបណ្ដឹងតវ៉ា នៅក្នុងលទ្ធកម្មសាធារណៈ

មន្ត្រីការងារលទ្ធកម្ម និងទទួលបានចំណេះដឹងផ្នែកដោះស្រាយវិវាទ និងបណ្ដឹងតវ៉ា នៅក្នុងលទ្ធកម្មសាធារណៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ មន្រ្តីគ្រប់គ្រងការងារលទ្ធកម្មសាធារណៈនៅតាមក្រសួងស្ថាប័ន ទទួលបានចំណេះដឹង និងបទពិសោធន៍ លើវិធីសាស្ត្រលទ្ធកម្មទំនិញ សំណង់ សេវាកម្ម និងការអនុវត្តការដោះស្រាយវិវាទ និងបណ្ដឹងតវ៉ា ដើម្បីជម្រុញគ្រប់គ្រងការងារលទ្ធកម្មសាធារណៈរបស់រដ្ឋឲ្យកាន់តែរឹងមាំ ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានលើកឡើងក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជូនមន្ត្រីគ្រប់គ្រងកិច្ចលទ្ធកម្មចំនួន ៥ក្រសួង គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល,។ លោក ឈឹម សារ៉េត បានបញ្ជាក់ថា ដើម្បីជម្រុញឲ្យមន្រ្តីក្រសួង ដែលអនុវត្តន៍ការងារលទ្ធកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព រួមជាមួយអង្គភាពលទ្ធកម្ម និងក្រុមលទ្ធកម្ម នៃ...
សម្តេចតេជោ៖ មានសន្តិភាព ទើបមានថ្ងៃនេះ «អនុមោទនាបុណ្យកាន់បិណ្ឌ ថ្ងៃទី៧»

សម្តេចតេជោ៖ មានសន្តិភាព ទើបមានថ្ងៃនេះ «អនុមោទនាបុណ្យកាន់បិណ្ឌ ថ្ងៃទី៧»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ នៅក្នុងថ្ងៃកាន់បិណ្ឌទី៧នេះ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញានេះ សម្តេចតេជោហ៊ុន សែន បានសរសេរ​នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់សម្តេចដោយបញ្ជាក់ថា  សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។ សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជ...
សម្តេចតេជោ ៖ឧបត្ថម្ភបន្ថែម៣ដុល្លារសម្រាប់ប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរក្នុងឆ្នាំ២០២០ ស្មើ១៩០ដុល្លារ

សម្តេចតេជោ ៖ឧបត្ថម្ភបន្ថែម៣ដុល្លារសម្រាប់ប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរក្នុងឆ្នាំ២០២០ ស្មើ១៩០ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឧបត្ថម្ភបន្ថែមចំនួន៣ដុល្លារអាមេរិក លើប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២០ សរុបទទួលបានចំនួន១៩០ ដុល្លារអាមេរិក ។ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០ នឹងបញ្ចប់នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្តទៅក្រោមវត្តមានលោកមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារយៈពេល ៥លើកកន្លងមកនេះ ជាលទ្ធផល ភាគីនិយោជកប្រកាន់គោលជំហរលើតួលេខចំនួន ១៨៦ដុល្លារអាមេរិក រីឯភាគីសហជីពតំណាងឲ្យកម្មករនិយោជិតចំនួន ១៩៥ដុល្លារ ខណៈភាគីរដ្ឋាភិបាលបានបង្ហាញតួលេខចំនួន ១៨៧ដុល្លារអាមេរិក។ តាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: កាលពីកន្លងទៅ បានបញ្ជាក់ថា ប្រសិនបើភាគីនិយោជក និងសហជីពនៅតែប្រកាន់គោលជំហរដដែល នឹងធ្វើការបោះ...
វិស័យឯកជនទទួលបានភាពអនុគ្រោះពីរដ្ឋាភិបាល ក្នុងប្រតិបត្តិការធុរកិច្ចនៅកម្ពុជា

វិស័យឯកជនទទួលបានភាពអនុគ្រោះពីរដ្ឋាភិបាល ក្នុងប្រតិបត្តិការធុរកិច្ចនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យវិស័យឯកជនទទួលបានភាពអនុគ្រោះកាន់ច្រើន ដោយបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដល់វិស័យឯកជនដែលកំពុងប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ។ ក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” ជាមួយវិស័យ ឯកជន ដើម្បីពិនិត្យដោះស្រាយកង្វល់ និងបញ្ហារបស់វិស័យឯកជន ដែលដឹកនាំប្រជុំដោយលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Bretton G. Scaironi សហប្រធាន ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ នេះ ។ អង្គប្រជុំបានពិភាក្សា និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ច្បាប់ស្តីពីបរធនបាលកិច្ច​ ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រាប់អនុវត្តច្បាប់នេះ។ ចំណែក សារព្រមានសុខភាពសម្រាប់បិទលើកញ្ចប់ បារី៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតក្រុមការងារចម្រុ...
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាអាស៊ី-អឺរ៉ុបលើកទី៨ នៅខេត្តសៀមរាប

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាអាស៊ី-អឺរ៉ុបលើកទី៨ នៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងបើកកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី៨ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូទឹក ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា” ។ ពិធីនេះប្រារព្វធ្វើនៅថ្ងៃទី ១៩-២០ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានមន្រ្តីចូលរួមចំនួន១២០នាក់ មកពីប្រទេសចំនួន១៥ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ។ លោករដ្ឋមន្រ្តី បានជម្រាបអំពីសក្តានុពលធនធានទឹកនៅកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ដែលជាវិស័យជាអាទិភាពមួយសំខាន់ក្នុងការទ្រទ្រង់ និងជម្រុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោករដ្ឋមន្រ្តី  បានសង្កត់ធ្ងន់ថា ក...