កម្ពុជានឹងសង់ស្តូបនយោបាយឈ្នះ ឈ្នះ នៅអតីតតំបន់ខ្មែរក្រហមក្បាលរឹង អន្លង់វែង
ឧត្តរមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជានឹងសាងសសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅអតីតតំបន់ខ្មែរក្រហមក្បាលរឹង អន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីបង្ហាញពីការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការស្វែងរកសន្តិភាពពិតប្រាកដ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២២២នេះ បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត ត្រួតពិនិត្យកន្លែងគ្រោងសាងសង់វិមានឈ្នះ ឈ្នះ ដែលមានទីតាំង ចំណុចភ្នំ២០០ ស្ថិតភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា ខេត្តឧត្តរមានជ័យបានជួបប្រទះ និងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ដែលបង្កការឈឺចាប់ខ្លោចផ្សាចំពោះប្រជាជនកម្ពុជាទាំងមូល ក្នុងនោះខេត្តឧត្តរមានជ័យ បានបន្សល់ស្លាកស្នាមមិនទាន់រលុបអស់នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ។
លោកបានបន្តទៀតថា ការបញ្ចប់ដោយជោគជ័យ...








