ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

លោក អ៊ុន ចាន់ដា បិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងមន្ត្រីនគរបាលថ្មីជំនាន់ទី១ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

លោក អ៊ុន ចាន់ដា បិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងមន្ត្រីនគរបាលថ្មីជំនាន់ទី១ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីនរគបាលថ្មីជំនាន់ទី១ ចំនួន១០០នាក់ នៃស្នកការដ្ឋានខេត្តកំពង់ចាម។ ពិធីបិទវគ្គនេះ មានការអញ្ចើញចូលរួមពីលោក ឯម កុសល ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូបទៀត។ តាមរបាយការណ៍របស់លោកស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្តីពីការបង្កើនធនធានមនុស្ស លើកកម្ពស់សមត្ថភាពជំនាញ ការគោរពវិន័យ ភាពថ្លៃថ្នូរមន្រ្តីនគរបាលជាតិ ស្របតាមវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត បានបើកវគ្គបណ្តុះបណ្តាលរយៈពេល១៥ថ្ងៃ ដល់កងកិត្តិយសចំនួន៤១នាក់ ដែលមកពីតាមអង្គភាព-ការិយាល័យជំនាញ និងបានបើកវគ្គបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មីជំនាន់ទី១ រយៈពេល៣...
អគ្គនាយកដ្ឋាន ក.ប.ប. ចាប់រថយន្តបីគ្រឿងដឹកបង្គាមានផ្ទុកចាហ៊ួយ ក្តាម ម៉ឹកក្លាសេ សរុប៥៥៣កេស ស្មើនឹងជាង១១តោន

អគ្គនាយកដ្ឋាន ក.ប.ប. ចាប់រថយន្តបីគ្រឿងដឹកបង្គាមានផ្ទុកចាហ៊ួយ ក្តាម ម៉ឹកក្លាសេ សរុប៥៥៣កេស ស្មើនឹងជាង១១តោន

នយោបាយ, បច្ចេកវិទ្យា, ព័ត៌មានជាតិ
ភ្នំពេញ៖ មន្រ្តីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងក្លែងបន្លំ ហៅកាត់ថា ក.ប.ប. បានសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទទួលផែនសេដ្ឋកិច្ច បានស្ទាក់ឃាត់រថយន្តបីគ្រឿង ដែលដឹកទំនិញពុំមានឯកសារ នៅតាមផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល និងនៅតាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រតិបត្តិការណ៍ឃាត់រថយន្តទាំងបីគ្រឿងនេះ ដោយមានការចង្អុលបង្ហាញពីអគ្គនាយក និងមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១ និង៣០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ទើបមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានពិនិត្យជាបឋម ឃើញនៅក្នុងបង្គាក្លាសេមានផ្ទុកសាធាតុចាហ៊ួយ។ តាមការអះអាងពីអ្នកបើកបររថយន្តដឹកទំនិញទាំងនេះបានឲ្យដឹងថា ទំនិញទាំងនេះពួកគាត់ជាអ្នកស៊ីឈ្នួលដឹកឲ្យគេ ពីច្រកព្រំដែនព្រែកចាក ខេត្តកំពត ហើយពុំមានឯកសារបញ្ជាក់ពីប្រ...
ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជជាទឹកប្រាក់ប្រមាណ១៨លានដុល្លារ ដើម្បីទប់ស្កាត់កូវីដ១៩

ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជជាទឹកប្រាក់ប្រមាណ១៨លានដុល្លារ ដើម្បីទប់ស្កាត់កូវីដ១៩

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖  លោក ម៉ាសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា។ ការសន្យាផ្តល់ជំនួយនេះ ធ្វើឡើងក្នុងឱកាសលោកឯកអគ្គរាជទូតជួបពិភាក្សាការងារ ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាព្រឹកមិញនេះ។ លោកឯកអគ្គរាជទូត បានបន្ថែមថា ទឹកប្រាក់ជំនួយនេះ គឺសម្រាប់ចំណាយលើសម្ភារៈបច្ចេកទេស ផ្នែកវិជ្ជសាស្ត្រ ដើម្បីព្យាបាលអ្នកជំងឺ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ១៩។ ចំណែកលោកឧបនាយករដ្ឋមន្ត្រី  បានជម្រាបជូនអំពីវិធានការបន្ទាន់ៗជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសំដៅជួយដល់វិស័យឯកជន កម្មករ-និយោជិត និងជនងាយរងគ្រោះ ដោយការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តមឯកអគ្...
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ ឃាត់ខ្លួនស្ត្រីពីរនាក់ ករណីប្រើក្មេងៗដើរសុំទាន

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ ឃាត់ខ្លួនស្ត្រីពីរនាក់ ករណីប្រើក្មេងៗដើរសុំទាន

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការឃាត់ខ្លួនស្រ្តីពីរនាក់ និងរំដោះក្មេងៗប្រាំមួយនាក់ ពាក់ព័ន្ធបទល្មើសកេងប្រវ័ញ្ចពលកម្មលើកុមារ តាមរូបភាពប្រើក្មេងៗដើរសុំទាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ប្រតិបត្តិបង្រាបនេះ អនុវត្តន៍នៅចំណុច ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ស្ត្រីជាប់បទល្មើសទាំង២នាក់ ដែលឃាត់ខ្លួនពេលនេះ គឺឈ្មោះ ឆែ ធឿន អាយុ៥៨ឆ្នាំ និងឈ្មោះ នួន ទូច អាយុ២៨ឆ្នាំ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បានសារភាពថា ជារៀងរាល់ព្រឹក ពួកខ្លួនតែងតែដឹកក្មេងៗ តាមម៉ូតូកង់បី យកក្មេងៗ មកដាក់នៅផ្សារឈូកមាស ដើម្បីឲ្យដើរសុំទាននៅក្នុងផ្សារ។ លុះដល់ម៉ោង៥ ឬម៉ោង៦ល្ងាច ទើបពួកខ្លួនមកដឹកក្មេងៗទាំងនោះ ក្មេងម្នាក់ៗក្នុងមួយថ្ងៃ អាចសុំទានបានលុយពី២០០ ០០០រ...
ធនាគារជាតិឲ្យម្ចាស់លុយសម្រាល និងការពារផលប្រយោជន៍អតិថិជន រងផលប៉ះពាល់កូវីដ-១៩

ធនាគារជាតិឲ្យម្ចាស់លុយសម្រាល និងការពារផលប្រយោជន៍អតិថិជន រងផលប៉ះពាល់កូវីដ-១៩

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ធនាគារជាតិ នៅក្នុងសប្តាហ៍នេះ បានដាក់វិធានការ ដើម្បីជួយសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់អតិថិជន នៅក្នុងប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញវិធានការនេះ និងបានណែនាំឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានទ្បើងវិញ។ លោកបានបន្ថែមថា ធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវយោគយល់ដល់អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន។ ចំណែកលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការអនុវត្តតាមសារាចរណ៍ណែនាំរបស់ធនាគារជាតិ ក្នុងការជួយសម្រួលបន្ទុក អតិថិជនក្នុងអំឡុងមានវិបិត្តជំងឺកូវីដ១៩នេះ គឺវាពិតជាបានធ្...
សម្ដេចក្រឡាហោម ស ខេង ជួប​​​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដើម្បី​​ពិភាក្សាការងារ

សម្ដេចក្រឡាហោម ស ខេង ជួប​​​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដើម្បី​​ពិភាក្សាការងារ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញ្ញាត​ជូបលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
ព្រះមហាក្សត្រ និងសម្តេចម៉ែ ទទួលតង្វាយមួយលានដុល្លារពីកាកបាទក្រហមកម្ពុជា

ព្រះមហាក្សត្រ និងសម្តេចម៉ែ ទទួលតង្វាយមួយលានដុល្លារពីកាកបាទក្រហមកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានទទួលព្រះតង្វាយ ជាថវិកាចំនួនមួយលានដុល្លារពីកាកបាទក្រហមកម្ពុជា ដើម្បីព្រះរាជសកម្មភាពមនុស្សធម៌។ ពិធីថ្វាយព្រះដង្វាយនេះ ត្រូវបានរៀបចំឡើង នាមហាប្រាសាទខេមរិន្ទ​ ក្នុងព្រះបរមរាជវាំង តាមរយៈសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ចើញចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា និងក្រាបថ្វាយតង្វាយជាថវិកាចំនួនប្រាំសែនដុល្លារ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងប្រាំសែនដុល្លារ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្...
លោក គួច ចំរើន ថ្លែងអំណរគុណសប្បុរសជនបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហម ខេត្តព្រះសីហនុ

លោក គួច ចំរើន ថ្លែងអំណរគុណសប្បុរសជនបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហម ខេត្តព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត កាលពីសប្តាហ៍កន្លងទៅនេះ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានថវិកា និងសម្ភារ:មួយចំនួន ដូចជា ខោខ្លី ស្បែកជើង ប្រេងឆា អង្ករ មី ច្រាសដុស ធ្មេញ សាប៊ូកញ្ចប់ ស្រោមដៃវេជ្ជសាស្ត្រ និងម៉ាស់ ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា "។ លោក គួច ចំរើន ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី  ដែលបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ ។ ហើយអំណោយជាថវិកា និងសម្ភារ:ដែលសាខាទទួលបានពីសប្បុរសជន ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជួយឱ្យសាខាមានធនធានធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើង សំដៅរួមចំណែក ជួយស...
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។ លោកឧបនាយករដ្ឋមន្ត្រី បានគោរពជូនពរថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​នេះ​យើងខ្ញុំទាំងគ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាង...
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម គោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម គោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។ លោករដ្ឋមន្ត្រី បានគោរពជូនពរថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​នេះ​ ខ្ញុំបាទ លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថ...